ព័ត៌មានជាតិ

អភិបា​លរងខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងកិច្ច​ប្រជុំពិគ្រោះយោ​បល់ជាមួយវិស័​យឯ​កជន

(បន្ទាយមានជ័យ)៖វិទ្យាស្ថាន​ពហុបច្ចេកទេ​សខេត្តបន្ទាយមានជ័យ បានរៀបចំបើ​កកិច្ចប្រជុំពិ​គ្រោះ​យោប​ល់ជាមួយវិស័​យឯកជន ដែ​ល​មាន​ការ​គាំទ្រដោ​យ​អង្គ​ការ Swisscontact (ស្វីសខន​ថាក់)​។ពិធីនេះប្រព្រឹត្ត​ទៅក្រោមអ​ធិបតីអភិ​លោក យឹម​ សំណា​ង អភិបាលរងខេត្តបន្ទាយមាន​ជ័យ និង​មានការចូល​រួមពីលោ​ក លោកស្រី ថ្នាក់ដឹ​កនាំក្រសួង ដៃគូអភិ​វឌ្ឍន៍ នាថ្ងៃទី១៥​ ខែឧសភា ឆ្នាំ២០២៤​ នៅ​សាលប្រជុំភោ​ជនី​យដ្ឋានមាតុភូមិ ក្នុងក្រុង​ប៉ោយប៉ែត ។

ថ្លែងនៅក្នុងឱកាសនោះលោក យឹម សំណាង បានមានប្រសាសន៍លើកឡើងថា៖កម្មវិធីកិច្ចប្រជុំពិ​គ្រោះ​យោបល់ជាមួយវិស័យឯកជនដែ​លជាកម្មវិធីមានសារៈសំ​ខាន់មួយក្នុងការអ​ភិវឌ្ឍសេដ្ឋ​កិច្ចជាតិ​ក្នុងចំណោមកម្មវិធី​គោលនយោបាយអទិភាពទាំង៦ ដែលរាជរដ្ឋាភិបា​លបានប្រកាសដា​ក់ឲ្យអនុវត្តភ្លាមៗ​នៅមុនតំណាច់ឆ្នាំ​២០២៣។ហើយឆ្នាំ២០២៤នេះជា​លើកទីមួយផង​ដែរបានជំនួប​រវាងវិស័យឯ​កជននិងវិទ្យាស្ថានផងដែរ។

លោក អភិបាលរងខេត្តបានមានប្រសាសន៍បញ្ជាក់ថា៖តាមរយៈការដាក់ចេញនូវ កម្មវិធីបណ្ដុះប​ណ្ដាលជំនាញវិជ្ជាជីវៈ​និងបច្ចេកទេសដល់យុវ​ជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង​ហានិភ័យនៅទូទាំ​ងប្រទេ​សដែលមាន​ចំនួនប្រ​មាណ១,៥លាននាក់ នៅតាមបណ្ដាគ្រឹះស្ថានអ​ប់រំបណ្ដុះបណ្ដាលប​ច្ចេកទេសនិងវិជ្ជាជីវៈនានា ក្នុងកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ ដោយមិនប​ង់ថ្លៃការសិក្សានិងទទួល​បាននូវប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ម៉ឺនរៀល គឺជាវិធានការ​បង្រួមវិសមភាព​សេដ្ឋកិច្ចមួយប្រកបដោយប្រសិទ្ធភាពនិងបរិយាបន្ន ដោយឈរលើអ​ទិភាពគន្លឹះ​ទី១ មនុស្សនិងគោល​ដៅយុទ្ធសាស្ត្រទី៣ សមធម៌នៃយុទ្ធសាស្ត្របច្ចកោណដំណាក់​កាលទីមួយសំ​ដៅសម្រេចឱ្យបា​ននៅគោលដៅ​កាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង ១០% និងបន្តខិ​តខំទាញទម្លាក់អត្រានៃភាពក្រីក្រឲ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា។

ទន្ទឹមជាមួយគ្នានោះលោក យឹម សំណាង បានធ្វើការស្នើសុំភាគីពាក់ព័ន្ធ មានរោងចក្រ សហគ្រា​សមគ្រឹះ​ស្ថាន និងក្រុមហ៊ុននៃវិស័យឯកជនទាំងអស់ ដែលបានចុះអនុស្សរ​ណៈនៃការយោគ​យល់គ្នាជាមួយ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលើកម្មវិធីហាត់ការ និងកម្មសិក្សា ដើម្បីផ្ដ​ល់ឱ​កាសដ​ល់សិស្សបានផ្សារភ្ជាប់ទ្រឹស្ដីជាមួយការអនុវត្តជាក់ស្ដែង និងលើកកម្ពស់ការអភិវឌ្ឍន៍​ជំនាញនិងដើម្បីមាន​ឱកាសអាចជ្រើសរើសសិស្សដែលកំពុងហាត់ការ ឬកម្មសិក្សា ដែលយល់អំ​ពីការងារ​ស្រាប់ឲ្យធ្វើជាបុគ្គលិករបស់ខ្លួនផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button