ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម វ៉ា ថន ដឹកនាំសមាជិកសមាជិកាជិត ២០០០ នាក់ បើកយុទ្ធនា​ការឃោ​ស​នាបោះឆ្នោតជ្រើស តាំងស​មាជិកក្រុមប្រឹក្សា​ខេត្ត

ខេត្តក្រចេះ៖ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងឯក​ឧត្តម វ៉ា ថន ប្រធានគណៈ​កម្មាធិការគណបក្សប្រ​ជាជនកម្ពុជាខេត្តក្រចេះនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នេះ បាន​ដឹកនាំសមាជិកសមាជិកាជិត ២០០០ នាក់ បើកយុទ្ធនាការ​ឃោសនាបោះ​ឆ្នោតជ្រើស តាំងសមាជិ​កក្រុមប្រឹក្សាខេត្ត។ យុទ្ធនាការនេះ​ជួបជុំនិង​ការដង្ហែក្បួន​នៅក្នុង​ក្រុងស្រុក​ទាំង ៧ របស់ខេត្តក្រចេះ។ គណ​បក្សប្រជាជនកម្ពុជាខេត្តក្រចេះ​ដែលតាមរបាយការណ៍របស់ ឯក​ឧត្តម វ៉ា ថន មានបេក្ខជន​ឈរឈ្មោះ​បោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សា​ខេត្ត ទាំងពេញ​សិទ្ធិនិង​បម្រុងចំនួន ៤២ រូប និងក្រុមប្រឹក្សា​ក្រុងស្រុកទាំងពេញសិទ្ធិនិងប​ម្រុងសរុបចំនួន ២៤២រូប។

ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិកា​រកណ្តាលនិងជាប្រធាន​ក្រុមការងារគណ​បក្សចុះ​មូលដ្ឋា​នខេត្តក្រចេះ បានថ្លែងថា យុទ្ធនាការឃោសនាបោះឆ្នោតនេះ ជាថ្ងៃប្រវត្តិសា​ស្ត្រថ្មីមួយ​ទៀតដែលព្រះរាជា​ណាចក្រកម្ពុជាបាន​បើកទំព័រឡើងក្នុងដំ​ណើរការពង្រឹង​ការអនុវត្តលទ្ធិប្រជា​ធិបតេយ្យនៅ​មូលដ្ឋានឱ្យកាន់តែប្រសើរថ្លៃថ្លាបន្ថែម​ទៀត តាមរយៈការ បើកយុទ្ធនាការឃោស​នាបោះ​ឆ្នោត ដើម្បីឆ្ពោះទៅការបោះឆ្នោតជ្រើ​សរើសសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង​ស្រុកខណ្ឌដែ​លនឹងប្រព្រឹត្តទៅ​នៅថ្ងៃទី២​៦ ខែឧសភា ដ៏ខ្លីខាងមុខនេះ។ ខេត្តក្រចេះបានចូ​លរួមយ៉ាងសកម្មក្នុង​ការអនុវត្តលទ្ធិប្រជាធិបតេយ្យ អនុវត្តសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ហើយ​ការជួ​បជុំសមាជិកសមាជិកគណ​បក្សប្រជាជនកម្ពុជា​ដ៏ច្រើនកុះករនៅក្នុង​ថ្ងៃបើកយុទ្ធ​នាការឃោ​សនាបោះឆ្នោតនេះជាការបង្ហាញពីភាពរឹងមាំ និងចាស់ទុំនៃលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។

ឯកឧត្តម​បានថ្លែងថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស​នៅកម្ពុជាបានរស់​ឡើងវិញក្រោម​ដំបូលនៃសុខសន្តិភាពសន្តិភាព​ពេញលេញដែលចេញមកពីការយកជីវិតធ្វើជាដើមទុន លះបង់​គ្រប់បែបយ៉ាង របស់ថ្នាក់ដឹកនាំនិងសមា​ជិកសមាជិកាគណប​ក្សប្រជាជនកម្ពុជាក្នុង​ការសង្គ្រោះ​ជាតិ​កម្ពុជាចេញពីរបបខ្មែរក្រហម ប៉ុល ពត, ខិតខំប្រឹងប្រែងស្តារ និងកសាងជា​តិឡើងវិញពី​បាតដៃទទេ និងការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «បិតាសន្តិភាពកម្ពុជា» មគ្គុទ្ទេសក៏ឯកនៃនយោបាយឈ្នះឈ្នះ ដើម្បីរំលាយអង្គការ​ចាត់តាំង​នយោ បាយនិងយោធាខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិ មានឯកភា​ពជា​តិ ឯកភាពទឹកដីដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំចុងក្រោយ របស់កម្ពុជា។ កម្ពុជាដែល ពេលនេះក្រោមកា​រដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បាននិងកំពុង​មានកា​ររីកចម្រើនលើគ្រប់វិស័យ ទាំងការទូត សេដ្ឋកិច្ច និងសង្គមកិច្ច មានកិត្យានុភាពជាតិ និងព​លរដ្ឋរស់ក្នុងភាពសុខសាន្តក្រោម​ដំបូលនៃសន្តិភាពដែលរកបានដោយពិបាកនេះចាប់តាំ​ងពីថ្ងៃប​ដិសន្ធិ គណបក្សប្រជាជនកម្ពុជាបានពុះពារឆ្លងកាត់បណ្តាដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររ​បស់ប្រទេសជាតិប្រក​បដោយវីរភាព លើមូលដ្ឋានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវ គោលបំណង និងឧត្តម​គតិរ​បស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន គ្រប់កាលៈ​ទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧ​បសគ្គ ហ៊ានធ្វើពលិ​កម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិប​តេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ទាំងអតីតកាល បច្ចុប្បន្ន និងទៅអនាគត, គណបក្សប្រជាជនកម្ពុជាជាកម្លាំង​នយោបាយតែមួ​យគត់ដែលបាន​ដឹកនាំការប្រយុទ្ធ ផ្តួលរំលំរបបប្រល័យពូជសាសន៍ សង្គ្រោះជាតិឲ្យរស់រាន​មានជីវិតឡើង​វិញ និងគ្មានគណបក្សណាមួយអាចមកជំនួស តួនាទីដ៏សំខាន់របស់គណប​ក្សប្រជាជនកម្ពុជា​ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍបានឡើយ។ គណបក្សប្រជាជ​នកម្ពុជា ជាកម្លាំងស្នូល និងជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជន ក្នុងបុព្វហេតុកសាង និងការពា​រមាតុភូមិ។ ជ័យជម្នះ ៧មករា បានសង្គ្រោះអា​យុជីវិតប្រជាជនកម្ពុ​ជារាប់លាននាក់ ដែលនៅរង់ចាំ​តែសេចក្តីស្លាប់បានទាន់ពេលវេលា, បានធ្វើឲ្យរាល់តម្លៃទាំងខាងស្មារតី និងសម្ភារៈ របស់ប្រជាជា​តិខ្មែរ ដែលបានកសាងឡើងក្នុងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំរបស់ខ្លួនបានរស់ឡើងវិញ, បានបិទទំ​ព័រសក​រាជដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជា​ធិប​តេយ្យ និងវឌ្ឍនភាពសង្គម បាននាំមកជូនប្រជាជនវិញនូវសិទ្ធិ សេរីភាពគ្រប់យ៉ា​ងដែលត្រូវបាត់​បង់ទាំង ស្រុងក្នុងរបបប៉ុល ពត ក្លាយជាអ្នកធ្វើម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដ ហើយបា​នរួម​វិភាគទានដ៏សកម្មដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ការសប្បាយរីក​រាយរបស់ប្រ​ជាជនកម្ពុជានៅថ្ងៃនេះ គឺ ពិតជាផ្តើមចេញពីជ័យ ជម្នះ ៧ មករា បើគ្មានជ័យជម្នះ៧មករា គឺពិតជាមិនអាចមាន អ្វីៗដូចសព្វថ្ងៃនេះឡើយ។

ឯកឧត្តមប្រធានក្រុមការងារគណបក្ស​ចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងថា រយៈពេល ៤៥ ឆ្នាំមកនេះ ឈរលើមូល​ដ្ឋាននៃថ្ងៃជ័យជម្នះ ៧ មករា, នៅលើកំណាត់ផ្លូវដ៏បត់បែន លំបាកស្មុគស្មាញ និងត​ស៊ូប្តូរផ្តាច់ គណបក្សប្រជាជនកម្ពុជា​បានដឹកនាំប្រទេសឱ្យឈា​នទៅមុខជាជំហានៗជ​ម្នះរាល់ឧប​សគ្គ បង្កើតបានសមិទ្ធផលធំៗជា ប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ក្នុង​បុព្វហេតុស្តារ កសាង និងការពារមា​តុភូមិ ។ រាល់ការប៉ុនប៉ងរបស់បណ្តាមជ្ឈដ្ឋានអគតិដែលចង់នាំ កម្ពុជាឱ្យវិលទៅរ​កអស្ថិរភាព និងសង្គ្រាមវិញសុទ្ធតែត្រូវបានបរាជ័យ។

ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងថា ជ័យជម្នះ​ជាបន្តបន្ទាប់ក្នុងការបោះឆ្នោតនាពេលកន្លងទៅ ដោយសារតែអំពើល្អរបស់មន្ត្រីបក្ស មានថ្នាក់ដឹ​កនាំបក្សដែលពោរពេញដោយទេពកោសល្យ និងគតិបណ្ឌិត មានចក្ខុវិស័យវែងឆ្ងាយ និងប្រកប​ដោយការទ​ទួលខុសត្រូវ នៅជាប់នឹងប្រជាជន និងគណបក្សមានគោលនយោបាយដ៏ត្រឹមត្រូវ ជាក់ស្តែងនិយម និងឆ្លើយតបនឹងតម្រូវការ និងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ។ «ខ្ញុំសូមអំពាវនាវ​ដល់អង្គបោះឆ្នោតទាំងអស់នៅក្នុងខេត្តក្រចេះ បោះឆ្នោតគាំទ្រគ​ណបក្សប្រជាជនកម្ពុជា​ដើម្បីគ​ណប​ក្សប្រជាជនកម្ពុជាបន្តដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុងស្រុកបន្តទៀត ចូលរួមថែរក្សាសុខសន្តិភាព និងការ​អភិ​វឌ្ឍន៍​នៅក្នុងខេត្តក្រចេះ»។ នេះជាថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា នៅចំពោះមុ​ខសមាជិ​ក​សមា​ជិកគណបក្សនៅទីស្នាក់ការគណបក្សខេត្ត

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button