ព័ត៌មានជាតិ

ពិធីទទួល និងដង្ហែរ អា​រាធនាព្រះ​បរមសារីរិកធាតុ យា​ងមកពីប្រទេស​ស្រីលង្កា មកប្រតិស្ឋានក្នុង វត្តឃោ​សត្ថារាម(ស្រះត្រាច ) សង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖នាចុងសប្តាហ៍នេះនៅច្រកអន្តរជាតិប៉ោយប៉ែត មានរៀបចំពិធីទទួល និង​ដង្ហែរ អារាធនាព្រះបរមសារីរិកធាតុ យាងមកពីប្រ​ទេសស្រីលង្កា មកប្រតិស្ឋានក្នុង វត្តឃោ​សត្ថារាម​(ស្រះត្រាច ) សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទិដ្ឋភាពនេះ​ជា​សក្ខីភាព​ឆ្លុះបញ្ចាំង​យ៉ាងប្រត្យក្ស ចំពោះពុទ្ធបរិស័ទសាសនិក ក្នុងការចូលរួមប្រារព្ធពិធីបុណ្យ ពិសាខបូជា ក្រោម​បរិយាកាសសុខដុមរមនាសាសនា មហាសាមគ្គីក្នុងសង្គមជាតិទាំងមូល សំដៅលើក​ស្ទួយព្រះ​ពុទ្ធសាសនា ឲ្យកាន់តែរីកចម្រើ​នរុងរឿងតទៅ និងជាពិសេស ក្រោមម្លប់ដ៏ត្រជា​ក់ក្សេ​មក្សាន្ត នៃអង្គ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះ​មហាក្សត្រនៃព្រះរា​ជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតី នាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលជាមគ្គទេសក៏ឯក បាននាំ​មកនូវ សុខសន្តិភាពនិងឯកភាពជាតិយ៉ាងពេញលេញ។

ជាមួយគ្នានោះ ព្រះស​មណញាណ ណាប់ ម៉ឺន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្ត បាន​កោត សរសើរ ចំពោះព្រះមន្ត្រីសង្ឃ ព្រះសង្ឃ អាចារ្យ គណៈ កម្មការ សីលវន្ត សីលវតី អារាមិ​កជន ដែលបានខិតខំប្រតិបត្តិខ្លួន និងជួយអ​ប់រំដល់ពុទ្ធបរិស័ទ តាមលំអានខ្លឹមសារពុទ្ធ វចនៈ មានព្រះត្រៃ​បិដកជាគោល ជម្រះនូវ​សេចក្តីសៅហ្មងទាំងឡាយទាំងពួង តាមគន្លងព្រះធម៌ មានសេ​ចក្តីជ្រះថ្លា ការប្រមូលផ្តុំកម្លាំង ថែរក្សាការពា​រ សន្តិភាព ស្ថេរភាព សាមគ្គីភាព ជំរុញការកសាងជាតិ ឆ្ពោះទៅរកភា​ពជុំរឿង រុងរឿង ម្យ៉ាងទៀត សូមអនុវត្តឱ្យបានត្រឹមត្រូវ នូវគោលន​យោបាយរបស់​រាជរដ្ឋាភិ​បាល ដែលបានកំណត់ថា ៖ ការគោរពសិទ្ធិ សេរីភាពខាងជំនឿ សាសនា លើកស្ទួយព្រះ​ពុទ្ធសា​សនាជាសាសនារបស់រដ្ឋ និងបង្កលក្ខណះសម្បត្តិល្អដល់ សកម្មភាពនៃសាស​នាផ្សេង​ៗទៀត ដោ​យផ្អែកលើមូលដ្ឋាន ជៀសវាងការរើសអើង ការបែងចែកភាពខុសគ្នាខាង ជំនឿនិងសាសនា។

ក្នុងឱកា​សនោះដែរ លោក គាត ហ៊ុល អភិ បាលក្រុង ប៉ោយប៉ែត បានមាន ប្រសាសន៍ថ្លែងអំ​ណរព្រះគុណ និងអរគុណ​យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេច ព្រះ រាជាគណៈ ព្រះមន្ត្រីសង្ឃសា​លាគណ សាលា អនុគណគ្រប់លំដាប់ថ្នាក់ ជា ពិសេស ព្រះសោកុណធម្មវង្ស (វសកៈបញ្ញាអក្ខា) ព្រះចៅអធិ​ការវត្តឥន្ទ្រវិហារព្រះអារាមហ្លួង ព្រះគ្រូធម្មធរ ប៊ុន សើម (រតនរង្សី) ព្រះលេខានុការ​វត្តឥន្ទ្រវិហារព្រះអារាមហ្លួង ព្រះវរធម្មញាណ ពេជ្រ ចាន់សីហា ព្រះចៅអធិការវត្តស្រះត្រាច លោកតាអាចា​រ្យ គណៈកម្មការវត្ត ដែលបានជួយសម្របសម្រួល និងស្នើសុំ អារាធនា ព្រះបរម​សារីរិកធាតុ ពីសម្តេចព្រះ​សង្ឃរាជប្រទេសស្រីលង្កាយកមកតម្កល់ប្រតិស្ថានទុកនៅក្នុងវត្តឃោសត្ថារាម ស្រះត្រាច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សម្រាប់ជាប្រយោជន៍ដល់ ទេវតា និងមនុស្សទាំងឡា​យធ្វើការ​គោរព សក្ការៈបូជា ដោយស្មារតីយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ និងមានការឯកភាពគ្នា សាមគ្គីគ្នាយ៉ាងល្អប្រសើររហូតមកដល់ថ្ងៃរៀបចំកម្មវិធីនាពេល នេះ។

សូមបញ្ជាក់​ថា៖ ពិធីអារាធនា ទទួលព្រះបរមសារីរិក ធាតុ យាងមកពីប្រទេសស្រីលង្កា មកតម្កល់​ប្រតិស្ថានក្នុងវត្តឃោសត្ថារាម (ស្រះត្រាច)តាមកា​រប្រោសព្រះរាជប្រទា​នពីសម្តេចព្រះសង្ឃរា​ជនិកាយព្រះឧបាលីស្លាមវង្ស និងរដ្ឋាភិបាលប្រទេសស្រីលង្កា ដោយមានការស្នើសុំ ពីព្រះគ្រូចៅ​អធិ​ការ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះ ជើងវត្តឃោសត្ថារាមស្រះត្រាច ក្នុងគោលបំណ​ងយកមកតម្កល់ប្រតិស្ថានធ្វើការគោរពសក្ការបូជា សម្រាប់ជា ប្រយោងជន៍ដល់ទេវតា និង​មនុស្សទាំ​ងឡាយ។ពិធីនេះដោយមានការ យាង និមន្ត និងអញ្ជើញ ចូលរួម ជា កិត្តិយស ដោយស​ម្តេច ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណៈ ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការវត្ត ព្រះថេរានុត្ថេរៈ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ថ្នាក់ដឹកនាំ ក្រុមយុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ ជិតឆ្ងាយយ៉ាងច្រើនកុះករ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button