ព័ត៌មានជាតិ

វគ្គសិក្ខាសា​លា ​ផ្សព្វផ្សា​យស្ដីពីកម្មវិធី ​បណ្តុះប​ណ្តាលបដិ​សណ្ឋារកិច្ច​កម្ពុជា​(ហូកា)​អម​ដោ​យពិធី​ប្រគល់​វិ​ញ្ញាប​នបត្រដ​ល់សិក្ខាកាមជំនាញ “សេវាកម្មម្ហូប​អា​ហារ និងភេសជ្ជៈ កា​រិយាល័យជួរមុខ និងគេ​ហកិច្ច” នៅ​ខេត្តបន្ទាយ​មានជ័យ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២១ ខែឧ​សភា ឆ្នាំ​២០២៤ មន្ទីរ​ទេសចរណ៍ខេត្តបន្ទាយមានជ័យ បាន​រៀបចំ​វគ្គសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីកម្មវិធីបណ្តុះ​បណ្តាលបដិ​សណ្ឋារកិច្ច​កម្ពុជា(ហូកា)អម​ដោយពិធីប្រគល់វិញ្ញាបន​បត្រដល់សិក្ខាកាមជំនាញសេ​វាកម្មម្ហូបអាហារ និងភេសជ្ជៈ ការិយា​ល័យជួ​រមុខ និងគេហកិច្ចខេត្តបន្ទាយ​មានជ័យ នៅសាលប្រជុំក្រុមប្រឹក្សា​ខេត្ត ក្រោមអធិបតីភាព លោក ប្រាក់ ប៉ូលី អភិបាល​រងខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជេីញចូលរួមពី លោក ឈឿន សេរីវុធ ​ប្រធាន​មន្ទីរទេសចរ​ណ៍ខេត្តបន្ទាយមានជ័យ លោក ដន សុវ័ន្ត  អ្នកសម្រសម្រួ​លកម្មវិធី​អភិវឌ្ឍន៍​ជំនាញនៃអង្គការ  Swisscontact ប្រចាំ​ខេត្តបន្ទាយមានជ័យ និង ឧត្តរមានជ័យ ព្រមទាំង​លោក លោកស្រី មន្ទីរអង្គភាព​ពាក់ព័ន្ធនានា ម្ចាស់មូ​លដ្ឋានអា​ជីវកម្មសេវាកម្មទេសចរណ៍ និងសិ​ក្ខាកាម​ជាច្រេីនរូប

លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរ​ណ៍ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា មន្ទីរទេ​សចរណ៍​ខេត្តបន្ទាយមានជ័យ បានចុះកិច្ចព្រមព្រៀង​សហប្រតិបត្តិការ ត្រីភាគីរវាង មន្ទីរទេសចរ​ណ៍ខេត្តបន្ទាយមានជ័យ និងគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួង ទេសចរណ៍ និងក​ម្មវិធីអ​ភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការ Swisscontact ក្នុងគម្រោងដំណាក់កាលទី២ នៃខេត្ត​គោលដៅចំនួន​៥ គឺ ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ មានរយៈពេ​ល២ឆ្នាំ។ កិច្ចព្រមព្រៀងនេះ អនុវត្តការបណ្តុះ​បណ្តាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា) លើមុខ​ជំនាញចំនួន ៤មុខគឺ ១)-ជំនា​ញការិយា ល័យជួរមុខ ២)-ជំនាញគេហកិច្ច ៣)- ជំនាញ​សេ​វាកម្មម្ហូបអាហារ និងភេសជ្ជៈ ៤)-ជំនាញឆុង​កាហ្វេកម្រិតមូលដ្ឋាន ក្នុងគោលបំណង​ពង្រឹងប្រព័ន្ធអ​ប់រំបណ្តុះប​ណ្តាលបច្ចេកទេស និ​ងវិជ្ជាជីវៈ អោយ កាន់តែមានប្រសិទ្ធភាព និងផ្តោតលើ​ការអ​ប់រំយុវ​ជន​ដែលងាយរងគ្រោះ និងកម្មករ បុគ្គលិ​កដែលមាន កម្រិតជំ​នាញទាប អោយទទួលបាន ការងា​រសមរម្យ និងប្រា​ក់ចំណូលកើនឡើង។

 

លោក បាន​បន្តថា រម​ណីយ​ដ្ឋានទេ​សចរណ៍ក្នុង​ខេត្តបន្ទាយមានជ័យ មានចំនួ​ន ១៣ កន្លែង រមណីយ​ដ្ឋា​នវប្បធម៌ប្រត្តិសាស្ត្រ មា​នចំនួន ០២កន្លែង រមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រ មានចំនួ​ន ០៦ កន្លែង រមណីយដ្ឋានកែឆ្នៃនិងធម្មជាតិ មានចំនួន ០៤កន្លែង និងរមណីយ​ដ្ឋានអេកូទេ​សចរណ៍ មានចំនួន ០១កន្លែង ។

លោក ដន សុវ័ន្ត អ្នកសម្រសម្រួលកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact ប្រចាំខេត្ត​បន្ទាយមានជ័យ និងឧត្តរមានជ័យ បានលើកឡើងថា សិក្ខាកាមដែល​អាចចូលរួមវគ្គប​ណ្តុះបណ្តា​លបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) នេះបាន គឺជាបុគ្គលិកដែលខ្វះជំនាញ និងកំពុងបម្រើ​ការងារតា​មសណ្ឋារ​គារ និង​ភោជនីដ្ឋាន មានអា​យុចាប់ពី១៦ឆ្នាំឡើងទៅ ហើយមកពីគ្រួសារក្រីក្រ មានទីក​ន្លែងកំណើត​នៅក្នុងខេត្ត ចេះអាន និងសរសេរភាសាខ្មែរ ហើុអាចសិក្សាដោយឥតគិតថ្លៃ។

លោក ប្រាក់ ប៉ូលី អភិបាលរង​ខេត្តបន្ទាយមានជ័យ បានថ្លែងថា សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីក​ម្មវិធីបណ្តុះបណ្តាល បដិសណ្ឋារកិច្ចកម្ពុជា(ហូកា) អមដោយពិធីប្រគល់ វិញ្ញាបនបត្រដល់​សិក្ខាកាមជំ​នាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការិយាល័យជួរមុខ និងគេហកិច្ចមានសិក្ខា​កាម ចំនួន ៦៣ នាក់ និងវិញ្ញាបនបត្រគ្រូបង្គោល ចំនួន៣០នាក់ នៅខេត្តបន្ទាយមានជ័យ នាឱកាសនេះគឺ មានសារៈសំខាន់ណាស់ ចំពោះយើងទាំងអស់គ្នា នឹងផ្តល់នូវ ចំណេះដឹងបន្ត ពិសេសដល់ អ្នកបម្រើការងារក្នុងអាជីវកម្មដ្ឋានទេសចរណ៍ទាំងអស់ដើម្បីសម្របខ្លួន ជាអ្នកបម្រើ ភ្ញៀវទេសចរបានល្អ ទាំងកាយវិការ ទឹកមុខ អាកប្បកិរិយា ពាក្យសម្តី សម្លៀកបំពាក់ សីលធម៌ និងសេវាដទៃទៀត ដែលទាក់ទងដោយផ្ទាល់ជាមួយភ្ញៀវ ។

យើងម្នាក់ៗក៏ត្រូវច​ងចាំជា​និច្ចថា ទេសចរណ៍កម្ពុជា ជាទេសចរណ៍ វប្បធម៌ និងធម្មជាតិមិនមែន​ជា​ទេសចរណ៍ផ្លូវភេទទេ ហើយយើងប្រឆាំងដាច់ខាត នូវការជួញដូរ និងកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និងកុមារ ការជួញដូរគ្រឿងញៀន និងការជួញដូរ​មនុស្សតាមគ្រប់រូបភាព​ដែលទាក់ទងនឹងវិស័យ​ទេសចរណ៍។ជាចុងបញ្ចប់ គណអធិបតីក៏បានចែកជូននូវវិញ្ញាបនប័ត្រ ដល់សិក្ខាកាមនិង​គ្រូបង្គោល​ទាំ​ងអស់ ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button