ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញសំណេះ​សំណាល​ជាមួយអង្គបោះ​ឆ្នោតជ្រើស​រើសក្រុ​មប្រឹក្សា​ខេត្ត ក្រុង ស្រុក អាណត្តិទី៤ នៅស្រុកសា​លាក្រៅ

(ប៉ៃលិន) នៅទីស្នាក់គណបក្សឃុំ​អូរអណ្តូង នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធា​នគណៈកម្មាធិកា​រគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញ​សំណេះសំ​ណាលជាមួ​យអង្គបោះឆ្នោតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណ​ត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកសាលាក្រៅ និងធ្វើការបោះឆ្នោតសាកល្បងផងដែរ ។

លោកជំទា​វបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បាន​នាំមកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជ​នកម្ពុជា និងសូមថ្លែងអំណអរគុណ ព្រមទាំង​កោតសរសើរវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំ​ប្រឹងប្រែង សាមគ្គីភាព ការទទួលខុសត្រូវ របស់ក្រុមការងារគ្រប់ថ្នាក់ ដែលបានរួមគ្នា​អនុវត្តបាន​នូវរាល់ផែ​នការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាថ្ងៃទី២៦ ខែឧ​សភា ឆ្នាំ២០២៤ រួមជាមួយ​នឹងការប្តេជ្ញាចិត្តចូលរួម​យ៉ាងសកម្ម ក្រោមការដឹកនាំរបស់គណបក្ស និងបា​នបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងកា​របោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កន្លងទៅ ដោយចូ​លរួមធ្វើឱ្យគណបក្សប្រ​ជាជនកម្ពុជាដ​ណ្តើមបានជោគ​ជ័យយ៉ា​ងត្រចះត្រ​ចង់ក្នុងការបោះឆ្នោត ដ៏មានសារសំខាន់នេះ។

ជាមួយ​គ្នានេះ លោក​ជំទាវបណ្ឌិតប្រធានគណបក្សខេត្ត បានមានប្រសាសន៍លើ​កទឹកចិត្តដល់​លោ​ក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ ទាំងបួន ក្នុងស្រុកសាលាក្រៅ ដែលជាអង្គបោះ​ឆ្នោតជ្រើ​សរើស​ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក សូមមេត្តាបន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ ជុំវិញ​ការដឹ​កនាំរបស់គណបក្ស ធ្វើការគាំទ្រ និងចូលរួមក្នុងដំណើរការបោះឆ្នោតដ៏មានសារសំខាន់នេះ ដោយធ្វើកា​របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សប្រជាជន​កម្ពុជា បន្តបំ​ពេញបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជា ឱ្យសម្បូរសប្បា​យរុងរឿងប្រកប​ដោយភាព​សុខដុមរមនា និងសុភមង្គល។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍បញ្ជាក់ថា«នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ការបោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាក្រុង/ស្រុក អាណត្ដិទី៤ ឆ្នាំ២០២៤ នឹងឈាន​មក​ដល់ ដូច្នេះសូមអំពាវនាវដល់សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់នៅក្នុងខេត្តប៉ៃលិន ដែលជាអង្គ​បោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ត្រូវថែរក្សាសុខភាពជាចម្បង និងកុំធ្វើដំណើ​រផ្លូវឆ្ងាយ ដើម្បីកុំឱ្យអវត្ដមាននៅថ្ងៃបោះឆ្នោត ហើយត្រូវពិនិត្យមើលអត្ដសញ្ញាណប័ណ្ណ ឬឯកសា​រពាក់​ព័ន្ធ និងត្រៀមលក្ខណៈផ្សេងៗទៀតគ្រប់គ្រាន់»

សូមបញ្ជាក់ថា៖ យោងតាមលទ្ធផលផ្លូវការនៃការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះ​ឆ្នោតជ្រើ​សរើស ក្រុមប្រឹក្សារាជធានី/ខេត្ត ក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណ:​កម្មាធិការជាតិរៀបចំការបោះឆ្នោត នៅទូទាំងប្រទេស មាន ក្រុង ស្រុក ខណ្ឌចំនួន ២០៩, ឃុំ សង្កាត់ចំនួន ១.៦៥២, ការិយាល័យបោះឆ្នោតចំនួន ២០៩ និងមានអង្គបោះឆ្នោតចំនួន ១១,៦២២នា​ក់ ស្ត្រី ២,៥៧៤នាក់ ដោយឡែកខេត្តប៉ៃលិន គឺមានក្រុង/ស្រុក ចំនួន ២ ឃុំ/សង្កាត់ ចំនួន ៨, ការិយា​ល័យបោះឆ្នោត ចំនួន ២ និងមានអង្គបោះឆ្នោតសរុប ចំនួន ៥២នាក់ ស្រី ១៦នាក់ ក្នុងនោះ​អង្គបោះ​ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាមានចំនួន ៤៧នាក់ ស្រី ១៥នាក់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button