ព័ត៌មានជាតិ
អាជ្ញាធរកំចាត់ម៉ីន(CMAX) រកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៤ប្រភេទ សរុប៨៩គ្រាប់ នៅដីព្រៃមួយកន្លែងក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖អង្គភាពកំចាត់ម៉ីន(CMAX) បានចុះដោះម៉ីននៅចំណុចដីមួយកន្លែងដែលមានទំហំ៧ហិកតា មានម្ចាស់ឈ្មោះ កុក អាន ស្ថិតនៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីអង្គភាពកំចាត់ម៉ីន(CMAX) រកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៤ប្រភេទ សរុប៨៩គ្រាប់ ។
នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះរួមមាន៖១/-គ្រាប់បែកដៃ M67 ចំនួន ៨០ គ្រាប់ ផលិតនៅUSA ,២/-គ្រាប់ត្បាល់ ៨២ ម៉ម៉ ចំនួន ០២ គ្រាប់ ផលិតនៅប្រទេសចិន ,៣/-ក្បាលផ្ទុះចំនួន ០៦ គ្រាប់ ផលិតនៅប្រទេសចិននិង៤/-ម៉ីន POMZចំនួន ០១ គ្រាប់ ផលិតនៅប្រទេស សូវៀត ។ គ្រាប់យុទ្ធ ភ័ណ្ឌទាំងនោះគុណភាពខូចទាំងស្រុង ត្រូវបានមន្ត្រីអង្គភាពកំចាត់ម៉ីន(CMAX) យកទៅកំទេចចោលផងដែរ៕