ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ដិត ស សុខា ដឹកនាំប្រតិភូជាតិ និងអន្តរជាតិ ទស្សនកិច្ចការអនុវត្ត​ការងារគ​ណនេ​យ្យភាពសង្គម និងមន្ទីរពេទ្យអនុស្សាវរី​យ៍ ស៊ុន​យ៉ាឃៀល ខេត្តកំពត!

(ភ្នំពេញ)៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រ​ធាន​គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជា​ធិបតេយ្យនៅថ្នាក់ក្រោមជាតិ (..អ​..) បានអញ្ជើញដឹក​នាំគណៈប្រតិភូជាតិ និងអន្តរជាតិ ទស្សនកិច្ចការអនុវត្តកា​រងារគណ​នេយ្យ​ភាព​សង្គម នៅក្នុងមូលដ្ឋានខេត្តកំពត រួមមាន៖ ​នៅសាលាបឋមសិក្សាអង្គជុំ សាលាឃុំស្នាយអញ្ជិត ក្នុង​ស្រុកជុំគិរី និងនៅសា​លាខេត្តកំពត មុនបន្តទស្សនកិច្ចនៅមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ា​ឃៀល ក្បែរជើងភ្នំបូគោ។

ទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីឯ​កឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលប​ន្ទុកបេសក​កម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ...តំណាងស្ថានទូតអាល្លឺម៉ង់ ស្ថានទូតអូស្ត្រាលី ទីភ្នាក់ងារសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍរបស់ប្រទេសស្វីស តំណាងធនាគារពិភពលោក កម្មវិធី​ធ្វើឱ្យប្រសើរឡើងដល់ការផ្ដល់សេវាជូនប្រជាពលរដ្ឋ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃលេខាធិការដ្ឋាន គ....

គួរក​ត់សម្គាល់ថា ការងារគណនេយ្យភាពសង្គម បានផ្ដោតលើការកំ​ណត់ឱ្យមានការអនុវត្ត​នៅមូ​លដ្ឋានឃុំ សង្កាត់ តាមគោលការណ៍ដូចខាងក្រោម៖

. ការបំពេញកា​រងារ របស់ក្រុមប្រឹក្សាឃុំ ដែលបានកំណត់ឱ្យអនុវត្តគោលការណ៍សំខាន់ៗ រួមមា​ន៖ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបានជ្រើសរើសតាមការបោះឆ្នោតដោយប្រជាពលរដ្ឋក្នុងឃុំ សង្កាត់​របស់ខ្លួន ក្នុងមួយអាណត្តិរយៈពេល៥ឆ្នាំ, ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវស្ដាប់មតិ​យោបល់ប្រជា​ពលរ​ដ្ឋ, ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវអញ្ជើញប្រជាពលរដ្ឋ​ ឱ្យចូលរួមក្នុងកិច្ចប្រជុំជាសាធារណៈ ដោយប្រជា​ពលរដ្ឋមានសិទ្ធិផ្ដល់យោបល់ សួរសំណួរ អំពីការផ្ដល់សេវា និងគម្រោងនានា ការផ្ដល់សេវាសង្គម និងការ​បិទផ្សាយព័ត៌មាន។

ទី២. ការផ្តល់សេវានៅសាលាបឋមសិក្សា បានកំណត់ថា កុមារអាយុ ៦ឆ្នាំ ឬ៧០ខែ ត្រូវតែបានចុះ​ឈ្មោះចូលរៀន, គ្រូម្នាក់សម្រាប់តែសិស្សមួយថ្នាក់ ហើយសិស្សមួយថ្នាក់មិនឱ្យលើសពី ៤៥ ទៅ ៥០នា​ក់, គ្រូត្រូវបង្រៀនឱ្យបាន ២១១ថ្ងៃ ក្នុងមួយឆ្នាំសិក្សា, សាលារៀនត្រូវ​មានសៀវភៅសិ​ក្សា​គោលឱ្យសិ​ស្សខ្ចីទៅរៀនពី ៣ ទៅ ៥ក្បាលដោយឥតគិតថ្លៃ, សាលារៀនត្រូវមាន​ហេដ្ឋារចនា​សម្ព័ន្ធរូបវ័ន្ត ទឹកស្អាត បង្គន់អនាម័យ បរិក្ខាលាងសម្អាតដៃ និងលោកគ្រូ អ្នកគ្រូត្រូវជួ​យសិស្ស​សិក្សារៀនសូត្រ។

ទី៣. ការផ្តល់សេវានៅមណ្ឌលសុខភាព បានកំណត់ថា មណ្ឌលសុខភាពត្រូវ ដំណើរការ២៤​ម៉ោ​ងក្នុង​១ថ្ងៃ ៧ថ្ងៃក្នុងមួយសប្ដាហ៍, ត្រូវស្អាត មានអនាម័យល្អជាប្រចាំ, ទទួលបានការផ្គត់ផ្គង់​បរិក្ខា​ឱសថ ១២លើក ក្នុងមួយឆ្នាំ, គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពត្រូវប្រជុំ ៦លើក ក្នុងមួយឆ្នាំ។

ទស្សនកិច្ចនៅសាលាបឋមសិក្សាអង្គជុំ ស្ថិតនៅភូមិព្រៃយាវ ឃុំស្រែក្នុង ស្រុកជុំគិរី នាយកសាលា បានធ្វើបង្ហាញខ្លីអំ​ពីការអនុវត្តតាមគោលការណ៍គណនេយ្យភាពសង្គម ហើយតំណាងអ្នកស្ម័គ្រចិត្ត ក៏បានបញ្ជាក់អំពីបេសកកម្មជំរុញឱ្យពលរដ្ឋប្រសិទ្ធិចូលរួមពង្រឹងគណនេយ្យភាពសង្គមជូនគណៈប្រតិភូ ខណៈមេភូមិ និងប្រជាពលរដ្ឋប្រមាណ ១០០នាក់ កំពុងប្រជុំផ្សព្វផ្សាយ ពិភាក្សា និងផ្ដល់​យោបល់អំពីការងារគណនេយ្យភាពសង្គមជាមួយ។

ក្រោយស្ដាប់ប​ទបង្ហាញ និងចូលរួមស្ដាប់កិច្ចប្រជុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកទឹក​ចិត្តពលរដ្ឋឱ្យសកម្មចូលរួមបញ្ចេញមតិយោបល់ឱ្យបានច្រើនចំពោះគម្រោង និងកិច្ចការងា​រនា​នា​ក្នុងមូលដ្ឋានរបស់ខ្លួន មិនថាមណ្ឌលសុខភាព សាលាបឋមសិក្សា និងសាលាឃុំ។ ឯកឧត្តមអ​ភិសន្តិ​បណ្ឌិត ក៏បានជំរុញពលរដ្ឋចូលរួមវេទិកាសាធារណៈ និងកម្មវិធីនានា​ដែលរៀបចំដោ​យអាជ្ញា​ធរ ដើម្បីទទួលបានព័ត៌មាន លើកសំណើ សំណូមពរ និងជាជំនួយក្នុងការសម្រេចចិត្ត។

នេះជាផ្នែកមួយនៃការលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភា​ពប្រជាពលរដ្ឋ​លើជោគវាស​នាឃុំ សង្កាត់របស់ពួកគាត់។ គណៈប្រតិភូ បានបន្តទស្សនកិច្ចនៅសាលាឃុំស្នាយអញ្ជិត ដែល​នៅទី​នោះ លោកមេឃុំ ស្មៀន បានធ្វើបទបង្ហាញអំពីសកម្មភាព និងគម្រោងអ​ភិវឌ្ឍន៍ឃុំពាក់​ព័ន្ធនឹងការងារគណនេយ្យភាពសង្គម ខណៈអ្នកស្ម័គ្រចិត្ត ក៏កំពុងពិភាក្សា​ជាមួយពលរដ្ឋដើម្បី​រកមតិកែលម្អគម្រោងនានាក្នុងឃុំ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលរួមសំណេះ​សំណាលខ្លីជាមួយអាជ្ញាធរ និងពលរដ្ឋ និងបានផ្ដល់យោ​បល់លើកទឹកចិត្តឱ្យពល​រដ្ឋកុំឱ្យអៀនខ្មាស់​ឬអល់អែក ដោយសង្កត់ទៀតថា ព្រោះការបញ្ចេញមតិយោបល់របស់ពលរដ្ឋ គឺជាការចូលរួមតា​ក់តែងជោគវាសនាសហគមន៍ និងអនាគាតកូនចៅ។

ក្រោមដំណក់ភ្លៀងក្នុងអន្តរកាលប្រាំង និងវស្សា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តដឹកនាំ​ប្រតិភូ​ធ្វើដំណើរពីសាលាឃុំស្នាយអញ្ជិត ឆ្ពោះទៅកាន់ក្រុងកំពត ដើម្បីដឹកនាំកិច្ចប្រ​ជុំពិនិត្យពិ​ភាក្សាលើការអនុវត្តការងារគណេយ្យភាពសង្គម ក្នុងខេត្តកំពត ដោយមានការធ្វើរ​បាយការណ៍​សង្ខេបពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងការធ្វើបទឧទ្ទេសនា​មអំពី​ការងារគណនេយ្យភាពសង្គមក្នុងខេត្តកំពត។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.... បានគូសបញ្ជាក់អំពី​ភាពលេចធ្លោរនៃ​ការអនុវត្តគោ​លនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ចាប់តាំងរាជរដ្ឋាភិបាលនីតិកាលចាស់ ជាបន្តបន្ទាប់ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាសេនា​ធិការក្នុងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ប្រមុខក្រសួងម​ហាផ្ទៃកម្ពុជា ក៏បានទាញចំណាប់អារម្មណ៍ប្រតិភូអន្តរជាតិ អំពីលទ្ធផលនៃការកា​ត់បន្ថយភាពក្រីក្រដែលត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ស្ថិរភាពនិងភាពធ​ននៃសេដ្ឋកិច្ច ស្ថិរភាពនយោបាយនិងការចូលរួមរបស់ពលរដ្ឋក្នុងការសម្រេចចិត្តនៅមូលដ្ឋាន ជាពិសេសការផ្ទេរមុខងារ ធនធាន និងសិទ្ធិអំណាចក្នុង​វិស័យជាច្រើនដែលធ្លាប់​តែស្ថិតក្រោម​ការសម្រេចរបស់រដ្ឋបាលថ្នាក់ជាតិ នៅខាងលើ ទៅឱ្យរដ្ឋបាលថ្នាក់ជាតិ ដែលជាអ្នក​នៅកៀក​ផ្ទាល់ជាមួយជីវភាពប្រជាជននៅក្រោមតែម្ដង។

ភ្ជាប់នឹងអនុសាសន៍​មួយចំនួនទៅកាន់ គ.... ក៏ដូចជារដ្ឋបាលខេត្តកំពត ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុខា ក៏បានកត់សម្គាល់ពីភាពចាំបាច់នៃការខិតខំអប់រំ បណ្ដុះបណ្ដាលសមត្ថភាព និងក្រមសីលធម៌មន្ត្រីរដ្ឋបាលថ្នាក់ក្រោម ដែលពេលនេះ ក្រសួងមហាផ្ទៃ កំពុងយកចិត្តទុ​កដាក់​ឈានទៅបញ្ចប់ការសាងសង់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីពង្រីកសក្ដានុព​លបណ្ដុះបណ្ដាល​ឱ្យបានកាន់តែទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព ក្នុងគោលដៅរួមចំណែ​កឱ្យសម្រេច​បាន​ជោគជ័យ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចម​ហាបវ​រធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ពិសេសការប្រែក្លាយកម្ពុជា​ទៅជាប្រទេស​មានចំ​ណូលខ្ពស់​នៅឆ្នាំ២០៥០។

បញ្ចប់ទស្សនកិច្ចការងារគណនេយ្យភាពសង្គមត្រឹមកិច្ចប្រជុំនៅសាលាខេត្ត ប៉ុន្តែបេសកកម្ម​ពេញមួ​យថ្ងៃនៅខេត្តកំពត របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ ត្រូវបន្តទៅបង្ហើយ​នៅមន្ទីរ​ពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ដែលនៅមិនឆ្ងាយប៉ុន្មានពីជើងភ្នំបូគោ។ មន្ទីរពេទ្យនេះកសាង និងឧទ្ទិសដល់ឈ្មោះកូនស្រីរបស់លោកបណ្ឌិត វីនហ្វីដ ឃៀល និងអ្នកស្រី រ៉ូម៉ារី ឃៀល ឈ្មោះ ស៊ុនយ៉ា ដែលបានទទួលមរណភាពក្នុងឧប្បទវហេតុដោយចៃដន្យ។

យោងតាមបទបង្ហាញជូនគណៈប្រតិភូ នៅក្នុងដំណើរទស្សនកិច្ចផ្ទាល់មកប្រទេសកម្ពុជា កាល​ពីឆ្នាំ២០០៤ លោកបណ្ឌិត វីនហ្វីដ ឃៀល បានជម្រាប ថ្វាយជូនសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ពីបំណងប្រាថ្នាកសាងនូវមន្ទីពេទ្យមួយនៅប្រទេសកម្ពុជា ដើម្បីឧទ្ទិសជូនដល់​ឈ្មោះ​កូនស្រី។ នៅខែវិច្ឆិកា ឆ្នាំ២០០៤ សម្តេចព្រះបរមរតនកោដ្ឋ បានប្រទានព្រះរាជសារជូន សម្តេចតេ​ជោ អំពីបំណងប្រាថ្នានេះ ដើម្បីជូនរាជរដ្ឋាភិបាល សម្របសម្រួលកា​រងារទាក់ទងនឹងការ​ងារកំណ​ត់ទី​តាំង និងសម្របសម្រួលការងារសាងសង់មន្ទីរពេទ្យ។

សម្តេចតេជោ ក៏បានប្រគល់ភារកិច្ចនេះជូន សម្តេចក្រឡាហោម ស ខេង ដើម្បីកំណត់ទីតាំង។ នៅខែមករា ឆ្នាំ២០០៦ អង្គការមូលនិធិ ស៊ុនយ៉ាឃៀល កម្ពុជា ត្រូវបានបង្កើតឡើង​តាមការអនុ​ញ្ញាត​ជាផ្លូវការរបស់ក្រសួងមហាផ្ទៃ។ តាមរយៈការសម្របសម្រួល និងការដឹកនាំដោយផ្ទាល់​ពីសម្តេចក្រឡា​ហោម ទីតាំងនៅអតីតកសិដ្ឋានចិញ្ចឹមគោបឹងទូក ខេត្តកំពត ត្រូវបានកំណត់​យកនិងរៀបចំ​ដើម្បីសាងសង់មន្ទីរពេទ្យ។ ខែមីនា ឆ្នាំ២០០៧ សំណង់មន្ទីរពេទ្យ បានចាប់ដំណើ​រការដំបូង និងបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១០ ហើយក៏ត្រូវសម្ពោធដាក់ឱ្យដំ​ណើរការជាលើក​ដំបូងនៅ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១២ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង តំណាងដ៏ខ្ពង់​ខ្ពស់សម្ដេចតេជោ ហ៊ុន សែន។

ប្រតិបត្តិការរបស់មន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល បានជួយដល់មន្ទីរសុខាភិបាលខេត្ត ក្នុង​ការ​ផ្តល់នូវសេ​វាថែទាំប្រកបដោយគុណភាពសម្រាប់ប្រជាជននៅភាគខាងត្បូងនៃប្រទេសកម្ពុជា និងធ្វើការផ្តល់ហិរញ្ញប្បទានសុខភាព តាមរយៈការផ្តល់ឧបត្ថម្ភធ​ននូវសេវាថែទាំសុខភាព​ដល់​ជនក្រីក្រ ដោយ​ផ្តោតលើការថែទាំ មាតា និងទារក សេវាសង្គ្រោះបន្ទាន់ ក៏ដូចជាការកាត់បន្ថយកា​រចំណាយដោយប្រយោលសម្រាប់ការថែទាំសុខភាពបឋម រួមទាំងជំងឺមិនឆ្លង (NCDs) ផងដែរ។

ឯកឧត្តមអភិស​ន្តិបណ្ឌិត ស សុខា បានស្ញប់ស្ញែងចំពោះស្ថាបនិកមន្ទីរពេទ្យ ដែលមានមនោស​ញ្ចេតនា​ដ៏ជ្រាលជ្រៅចំពោះប្រទេសនិងប្រជាជនកម្ពុជា និងបានសម្ដែងការកោតសរសើរ ព្រម​ទាំង​វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យ ដែលបានយកចិត្តទុកដាក់ប​ន្តនិរន្តរភា​ពប្រ​កប​ដោយភាពលេចធ្លោរ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពនៃការព្យាបាល។ ឯកឧត្តមអ​ភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់សប្បុរសជនជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធដែល​បានផ្ដល់ការគាំទ្រគ្រ​ប់បែ​បយ៉ាងដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យ ជាផ្នែកមួយនៃការលើ​កម្ពស់​វិស័យសុខាភិបា​លនៅប្រទេសកម្ពុជា ពិសេសនៅតាមមូលដ្ឋាន ក្រៅពីរាជធានីភ្នំពេញ៕

  

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button