ព័ត៌មានជាតិ

កិច្ចប្រជុំពិភាក្សា ស្ដីពីការ​សាងសង់​សំណ​ង់រឹង​ នៅលើដីគរុភ័ណ វត្តសូរិ​យា ហៅវត្តថ្មី ក្នុងក្រុង​ប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖យោងទៅ​តាម​សង្ឃប្រ​កា​សលេ​ខ ០៩/១១ ស​នកជ ចុះថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១១ របស់គ​ណៈសង្ឃនា​យកនៃព្រះរាជា​ណាចក្រកម្ពុជា ស្ដីពីការ​បែងចែក​ភារកិច្ចមន្ត្រីសង្ឃខេត្ត រាជ​ធានី ស្រុក ខណ្ឌ ​ក្រុងនិងវត្ត​ឱ្យគ​ណៈសង្ឃវត្ត មានសិទ្ធិសម្រេច​គ្រប់គ្រាន់ក្នុងកា​រគ្រប់គ្រង​ថែរក្សាកា​រពារ ដីគរុភ័ណវត្តឱ្យបា​នគង់វង្ស ពុំអា​ចបុគ្គល​ណាផ្សេង​មក​អាកា​ត់លើដី គរុភ័ណបាន​នោះ​ឡើយ ។នេះគឺ​ជាសង្ឃដីកាលើកឡើងរបស់ព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេគ​ណខេត្តបន្ទាយមា​នជ័យ ក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីការសាងសង់សំណង់រឹងនៅលើដីគរុភ័ណ វត្តសូ​រិយា ហៅវត្តថ្មី ស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត កន្លងទៅថ្មីៗនេះ ក្នុងនោះមាន​សាលា​បឋមសិក្សា ហ៊ុន សែន វត្តថ្មី ដែលស្ថិតនៅ​ក្នុងដីគរុភ័ណវត្ត​ដែលមានប្លង់ត្រឹមត្រូវ ក្រោមកា​រគ្រប់គ្រងរប​ស់គណៈសង្ឃវត្ត

ក្នុងកិច្ចប្រជុំពិភាក្សានេះផងដែរ ព្រះភិក្ខុ ព្រហ្មធម្មោ ជួង រដ្ឋា ព្រះគ្រូចៅអធិការវត្ត សូរិយារាម វត្តថ្មី​នេះបានមានសង្ឃដីកា​បញ្ជាក់ថា ពីដើមឡើយផ្ទៃដីវត្តគឺមាន​ទំហំ ២៤,៨៣៦.២៧៧ ម៉ែត្រការ៉េ តែ​បច្ចុប្បន្នវត្តមានលិខិ​តកាន់កាប់ដី ចុះថ្ងៃទី១៤ ខែមិនា ឆ្នាំ២០០០ ឃើញមានទំហំផ្ទៃក្រឡា ២៣,៤៩៨ ម៉ែត្រការ៉េ​តែប៉ុណ្ណោះ ហើយក្នុងប​រិវេណដីវត្តនេះ បច្ចុប្បន្នមា​នផ្លូវពុះកាត់​ចំកណ្ដាលដីវត្ត ដែល​ជាផ្លូវគោ​លសម្រាប់ធ្វើចរាចរ​ណ៍ឆ្លងកាត់ដោយពិនិត្យ​ឃើញជាក់ស្ដែង ពីរកំណើនសិ​ស្សកើន​ឡើងពីមួយឆ្នាំ​ទៅមួយ​ឆ្នាំក្នុងតំបន់ក្រុង​ប៉ោយប៉ែតនេះ គណៈសង្ឃវត្តក៏បា​នអនុញ្ញាតឱ្យមាន​ការសាង​សង់នៅ​សាលាបឋ​មសិក្សាមួយ​កន្លែង ក្នុងបរិវេណ​ដីវត្តនេះ ដោយមានសាលា ២ខ្នង និង​អគាររដ្ឋបាល បណ្ណាល័យ និ​ងទីស្នាក់កា​រ ១ខ្នង។ ហើយ​ព្រះគ្រូចៅ​អធិការវត្ត ក៏មានចិត្ត​សប្បាយ​ត្រេកអរ ដែលមានសាលារៀន​នៅទីនេះ​ និង​ជាកន្លែងផ្ដល់​ចំណេះដឹង។ប៉ុន្តែក្នុងកិច្ចប្រជុំពិ​ភាក្សាគ្នា​នាថ្ងៃនេះ​ គឺផ្ដោតសំ​ខាន់ទៅលើកា​រសាងសង់សា​លាថ្មី ព្រោះដីទាប​លិចទឹកពេ​លភ្លៀងម្ដងៗ ប៉ុន្តែបើ​យោ​ងតាមច្បាប់ របស់គណៈសង្ឃនាយកនៃព្រះរា​ជាណាចក្រកម្ពុជាបានចែងថា សាលា​រៀនស្ថិត​នៅក្នុងដីវត្ត គឺគ្មាន​សិទ្ធិសង់របងព័ទ្ធជុំវិញ​សាលានោះទេ ហើយ​ការចាក់​ដីគឺ​មិនត្រូវ​ឱ្យខ្ពស់​ជាងវត្ត​នោះដែរ។

គួរបញ្ជាក់ក្នុងកិច្ចពិ​ភាក្សានេះ​ផងដែរ អង្គប្រជុំទាំងមូលដែលមានអស់លោក លោកស្រី មានមន្ទីរ​ធម្មកា​រនិងសា​សនាខេត្ត មន្ទីរអ​ប់រំខេត្ត បានធ្វើការឯ​កភាពទាំ​ងស្រុងរ​បស់សង្ឃដី​ការប​ស់ព្រះមេ​គណខេត្ត គឺធ្វើយ៉ាងណារក្សាសន្តិភាពឱ្យបាននិងគោរពច្បាប់ ហើយនាយកគណៈគ្រប់គ្រងសាលា មុននឹងធ្វើអ្វីត្រូវមានការពិគ្រោះយោបល់ សុំសេចក្ដីសម្រេចពីព្រះចៅអធិការវត្ត មិនមែនចង់សា​ងសង់អ្វី ស្រេចតែចិត្តនោះទេ។

ព្រះឧត្តមសីលញ្ញាណ ធុល សុធា មានសង្ឃដីកាបន្តថា តាំងពីដើមរៀងមកយើងសង្កេតឃើញ សា​លារៀនច្រើននៅក្នុងវត្តឬក៏ជិតវត្តព្រោះថា ទាំងវត្តអារាម ទាំងសាលារៀន គឺជាកន្លែង​បណ្ដុះ​បណ្ដាលធនធានមនុស្ស ក្រៅពីការសិក្សារៀនសូត្រនៅតាមវត្តអារាម គឺឮសំឡេងព្រះធម៌ រំលឹកដល់គុណព្រះពុទ្ធសាសនា ដែលជាដំបូន្មានជួយអប់រំកូនចៅ ឱ្យប្រតិបត្តិតែអំពើល្អ ចូលរួមចំណែកកសាងធនធានមនុស្សល្អដល់សង្គមជាតិ និងជួយជ្រួលជ្រាបពីអ្វីដែលល្អ និងអ្វីដែ​លអាក្រក់ វៀរចាកអំពើបាប អំពើឧបាយមុខផ្សេងៗ ស្គាល់គុណ ស្គាល់ទោស មានសុខសន្តិភាព ដូចគាថាលោកពោលថា នត្ថិ សន្តិ បរំ សុខំ ពុំមានសេចក្ដីសុខណាប្រសើរជាងសេចក្ដីស្ងប់ឡើយ។

ជាចុងបញ្ចប់នៃកិច្ចប្រជុំ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ អាជ្ញាធរ លោកគ្រូអ្នកគ្រូ បាននិមន្តអញ្ជើញ ពិនិត្យទីតាំ​ងដែលត្រូវធ្វើនិងអភិវឌ្ឍន៍របស់សាលារៀននេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button