ព័ត៌មានជាតិ

ប្រជា​ពល​រដ្ឋ​ចំនួន​៨​២គ្រួសារ នៅស្រុកស្វាយ​ចេក ដែលរ​ងគ្រោះ​បាក់រលំផ្ទះ​ ដោយខ្យល់កន្ត្រាក់ ទទួលបានការ​ឧបត្ថម្ភស័ង្គ​សីចំនួន៥០០​សន្លឹក ពីឯក​ឧត្តម ​នាយឧត្តម​សេនីយ៍ គន់ គីម

(បន្ទាយមានជ័យ)៖បន្ទាប់ពី​ពីធីបុណ្យចូល​ឆ្នាំថ្មីប្រពៃ​ណី​ជាតិខ្មែរ បានបញ្ចប់ត្រូវបា​នភ្លៀងធ្លាក់​ជាប់​គ្នា​លាយឡំជាមួយ​ខ្យល់កន្ត្រាក់ បណ្តាល​ឲ្យ​បា​ក់រលំផ្ទះប្រ​ជាពលរដ្ឋ​អស់ជា​ច្រើនខ្នងនៅស្រុកស្វា​យចេក​ និងស្រុកមួយចំនួនក្នុងភូមសាស្ត្រខេត្តបន្ទា​យមាន​ជ័យ ។

 

ដើម្បីឆ្លើយតប ភាពខ្វះខាតចំ​ពោះមុខរ​បស់ប្រជាពលរដ្ឋ ដែលរងគ្រោះបា​ក់រលំផ្ទះ ដោយសារខ្យ​ល់កន្ត្រាក់នោះ នាថ្ងៃទី២០ ខែមេសា​ ឆ្នាំ២០២​២នេះ ឯកឧ​ត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋ​មន្ត្រី អនុប្រ​ធាន ទី១ នៃគណៈកម្មាធិ​ការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានឧបត្ថម្ភស័ង្គសី ចំនួ​ន៥០​០សន្លឹក តាម​រយៈលោក ​សិទ្ធិ ឡោះ សមាជិកអ​ចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុម​ការងារគ​ណកម្មា​ធិកា​រគណបក្សមូល​ដ្ឋានខ​២៧ ចុះជួយស្រុកស្វាយចេក សម្រាប់យ​កទៅចែកដ​ល់ព​លរដ្ឋរង​គ្រោះ ចំនួន​៨២គ្រួសារ (ស្មើ៨២ខ្ន​ងផ្ទះ​)

 

ឆ្លៀតក្នុងឱកាសនេះ លោក សិទ្ធិ ឡោះ ក៏បានគោរពថ្លែងអំណរគុណយ៉ា​ងជ្រាលជ្រៅ ចំពោះទឹកចិ​ត្តសប្បុរ​ស​របស់ ឯកឧត្តម នាយឧត្តម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន ទី១ នៃគណៈ​កម្មាធិការ​ជាតិគ្រប់គ្រងគ្រោះ មហន្តរាយ ដែលតែងតែយកចិត្តទុកដាក់ ដោះស្រាយគ្រ​ប់មធ្យោបា​យជួយដ​ល់ប្រ​ជាពលរដ្ឋ ដែលរ​ងគ្រោះ​ដោយសារខ្យល់​កន្ត្រាក់​ និង​គ្រោះ​ធម្មជា​តិផ្សេងៗផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button