ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើការគ្រប់គ្រង​គម្រោងថវិកា របស់ក្រសួងព័​ត៌​មាន​សម្រាប់ឆ្នាំ២០២៥ និងផែនកា​រសកម្មភា​ពការងារ​ទាំងឡាយដែ​លត្រូវអនុវត្តន៍ប​ន្តនៅក្នុងវិ​ស័យព័ត៌​មាន និងសោតទស្សន៍

(ភ្នំពេញ))៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ អញ្ជើញ​ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យលើការគ្រប់គ្រង​គម្រោងថវិកា​របស់ក្រសួងព័ត៌​មានសម្រាប់​ឆ្នាំ២០២៥ និងផែនការស​កម្មភាពការងារទាំងឡាយដែលត្រូវអនុវត្តន៍បន្តនៅក្នុងវិស័យព័ត៌មាន និងសោ​តទស្សន៍ នាសា​លចតុម្មុខមង្គល ទីស្ដីកា​រក្រសួងព័ត៌មាន។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ គឺមានសារៈ​សំខាន់សម្រា​ប់អគ្គនាយ​កដ្ឋាន អង្គភាព មណ្ឌលបណ្តុះបណ្តាលនិងគណៈកម្មការ នានារបស់ក្រសួងព័ត៌មាន រៀបចំគ​ម្រោងចំ​ណាយថវិកាសម្រា​ប់ការអនុវត្តន៍ផែនការសកម្មភាពកា​រងារតាមផ្នែក តាមជំនាញនីមួយៗ ហើយ​ដាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យវាយតំ​លៃលើកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៥ រប​ស់ក្រសួងព័ត៌មាន ។ ដូច្នេះគ្រប់អគ្គនាយកដ្ឋានជំនាញ ចំណុះអោយក្រសួងព័ត៌មាន ត្រូវពន្លឿន​ការធ្វើផែន​ការចំណាយផ្សេងៗសម្រាប់​កម្មវិធី សកម្មភាពការងារ ដែលកិច្ចការងារនេះ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បា​នជម្រុញអោយ ក្រសួង ស្ថាប័នលើកពីទំហំឥណទានសរុប រួមទាំតារា​ងឧបសម្ពន្ធ័រជ្ជទេ​យ្យបុរេប្រទានរបស់ខ្លួន ទៅតាមទំហំនៃ​មុខសញ្ញាចំណា​យទាំងអស់​ដែលបាន​កំណត់ និង​ទៅតាមកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាពពាក់ពន្ធ័ ។

ការធ្វើវិចារណកម្មចំណា​យថវិកាថ្នាក់ជាតិ ត្រូវបានអនុវត្ត​លើឥណទានចំ​ណាយគម្រោង​វិនិយោគ​សាធារណៈ ​អោយបានត្រឹមត្រូវ ដើម្បីប្រសិទ្ធភាពក្នុង​ការអនុវត្តន៍កិច្ចការ​ងារអោយទទួល​បានល​ទ្ធផលល្អ ។

ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯក​ឧត្តម លោកជំទាវ ជាអគ្គនាយក អគ្គនាយិកា អគ្គនាយកដ្ឋានទាំង ៥ចំណុះអោយក្រសួ​ងព័ត៌មាន បានជម្រាបពីលទ្ធផល និងសកម្មភាពការ​ងារសំខាន់ៗ​ដែលបានអ​នុវត្តន៍​សម្រេចបានក្នុងឆ្នាំកន្លងមក និងលើកទិសដៅសម្រា​ប់ផែនការសកម្មភាពការងារជាច្រើន រួមទាំងគម្រោងចំណាយក្នុងសម្រាប់អនុវត្តន៍នាឆ្នាំ២០២៥ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button