ប៉ុស្តិ៍នគរ​បាលអន្តោប្រវេ​សន៍ ច្រកទ្វារព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត ​ទទួលស្វាគមន៍និងសម្រ​បសម្រួ​លបែបប​ទចេញ​ប្រទេស ជូនប្រតិភូ​ការិយា​ល័យក្រុម​ប្រឹក្សាត្រួត​ពិនិត្យ​គ្រឿងញៀន​ថៃ(ONCB)

ខេត្តបន្ទាយមានជ័យ៖ក្រោយពីដំណើ​រទស្សនកិច្ចនៅខេត្តសៀមរាប ក្នុងប្រទេសកម្ពុជា​ រយះពេ​ល៣​ថ្ងៃ​ដោយ​ចាប់​ពីថ្ងៃទី​៣១ ​ខែម​ករា ឆ្នាំ២​០២​៥ របស់​ក្រុម​ប្រឹក្សា​ត្រួត​ពិនិត្យគ្រឿង​ញៀនថៃ(ONCB)​ក្នុង​កម្មវិ​ធីប​ណ្ដាញ​យុវជន(YNDPP)លើក​ទី៤ ​ស្ដីពី​ការបង្កា​រទប់ស្កាត់គ្រឿងញៀនចំ​នួន ៦០​នាក់ មកពី ១២ប្រទេស ដឹ​កនាំ​ដោ​យលោក ​MOHD FARUZ​ HJ SULONG​ ប្រធា​នប្រតិភូ ​រហូតម​កដល់​ថ្ងៃទី​០២ ខែកុម្ភ: ឆ្នាំ២០២​៥ បានត្រឡប់ចូល​ប្រទេ​សថៃវិញ ​ដោយ​មា​នការ​ទទួលស្វាគមន៍ រៀប​ចំស​ណ្ដា​ប់ធ្នាប់​ របៀបរៀបរ​យ ការពា​រសន្តិសុខ ​សុវត្ថិភាព សម្រប​សម្រួ​លបែ​បបទ​ចេញ​ពីប្រទេសរ​ហ័ស ពី​សំ​ណាក់ប៉ុស្តិ៍នគរ​បាលអន្តោប្រវេ​សន៍ ច្រកទ្វា​រព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែ ប្រកបដោយសុវត្ថិភាព ។

សូមបញ្ជាក់ផងដែរថា អញ្ជើញ​អមដំ​ណើរប្រតិភូ និ​ងក្រុម​យុវជ​នមក​ដល់​ច្រក​ទ្វារព្រំដែ​នអន្តរជា​តិប៉ោយប៉ែត ឯកឧត្ដម ឧត្ដម​សេ​នីយ៍ឯក លឹម តុងហួត ប្រ​ធាននា​យកដ្ឋានផ្សព្វផ្សាយ​ អប់រំ និងទំ​នាក់​ទំនងសាធារណៈ(កិច្ច​កា​​រទូទៅ និង​សហ​ការសន្តិ​សុខ)

Leave a Reply

Your email address will not be published. Required fields are marked *