ព័ត៌មានជាតិ

អំណោយសម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូនកម្លាំង​កងពលតូច​ថ្មើរជើង​លេខ៥១ ដែលឈរជើងកា​រពារ ទប់ស្កាត់ បង្ក្រាប ការកាប់ទន្ទ្រាន​ដីព្រៃខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖លោក វរសេនីយ៍ត្រី សឹង សុផារិន នាយសេនាធិការរង កងពលតូចថ្មេីរ​ជេីងលេខ៥​១​ នាថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២​០២​៤ បាននាំយកអំណោ​យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូនគ្រួសារ​យោធិន ផ្តល់ជូនកម្លាំង​ដែលឈរជើងការពារ ទប់ស្កាត់ បង្ក្រាប ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ នៅក្នុង​ភូមិសាស្ត្រ ខេត្តពោធិ៍សាត់។

នៅក្នុងឱកាសនេះ លោកវរសេនីយ៍ត្រី សឹង សុផារិន នាយសេនាធិការរង កងពល បានពាំនាំសារ​សួរសុខ​ទុក្ខរបស់ថ្នាក់លើជូនដល់កម្លាំង​ឈរជើងការពារ ទប់ស្កាត់ បង្ក្រាប ការកាប់ទន្ទ្រាន​ដីព្រៃ​ខុស​ច្បាប់ ទទួលបាននូវសុខភាពល្អ នឹងសម្រេចបាន​នូវ​គ្រប់ភារៈកិច្ចដែលថ្នាក់លើប្រគល់ជូន ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button