ព័ត៌មានជាតិ

អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ​ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់​ដោយខុ​សច្បា​ប់នូវសារធាតុញៀន

(បន្ទាយមានជ័យ ) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំ​ដោយ​លោកវរ​សេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិ​បត្តិការបង្រ្កាប​ករណីជួញដូរ និងប្រើប្រាស់ដោ​យខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើកំ​ណាត់ផ្លូវជាតិលេ​ខ៦A ស្ថិតក្នុងភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយ​ឃាត់ខ្លួនជន​សង្ស័យចំនួន០៤​នាក់៖ ១ឈ្មោះ កេល ឈួន ហៅចែអយ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរមុ​ខរបរលក់ដូរ បច្ចុប្បន្ននៅភូមិធ្នង់ខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក (ជួញដូរ និងប្រើប្រាស់), ឈ្មោះ ស៊ើន ផៃរត់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ទីលំនៅបច្ចុប្បន្ន​ភូមិធ្នង់​ខា​ងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក (ប្រើប្រាស់), ឈ្មោះ ភួង ផ​លិត ភេទប្រុស អាយុ៤៤ឆ្នាំ ជន​ជា​តិខ្មែរ មុខរបរធ្វើស្រែ ទី​លំនៅបច្ចុប្បន្នភូមិពន្លៃ ឃុំភ្នំដី ស្រុកភ្នំស្រុក (ជួញដូរ និងប្រើប្រាស់), ឈ្មោះ ឡាយ សុថាត់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីឥណទាន ទីលំនៅ​បច្ចុប្បន្នភូ​មិពន្លៃត្បូង ឃុំភ្នំដី ស្រុកភ្នំស្រុក (ប្រើប្រាស់)ក្នុងប្រតិប​ត្តិការនោះកម្លាំង​បានចាប់យ​កវត្ថុតាងរួម​មានគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ចំនួន០២ថង់កិប ទម្ងន់៨,៣០ក្រាម, –រថយន្ត ចំនួន០​១គ្រឿង ម៉ាកNISSAN MACH ពណ៌ខៀវចាស់ ផលិតឆ្នាំ១៩៩៣ ពាក់ផ្លាកលេខ សៀមរាប 2A-2829 , –ម៉ូតូ ចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ប.មានជ័យ 1AA-7740, –ទូរស័ព្ទចំនួន ០២គ្រឿង រួមនឹងសម្ភារៈសម្រាប់​ប្រើប្រាស់គ្រឿងញៀន​មួយចំនួន​ទៀត

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋា​នកងរាជអាវុធហត្ថក្រុង​សិរីសោភ័ណបា​នឱ្យដឹង​ថា មុនឈាន​ដល់ការបង្រា្កបករណីខាងលើ កម្លាំងមូលដ្ឋានកងរាជា​អាវុធហត្ថក្រុង​បានតាមដា​នស្រាវជ្រាវមុខ​សញ្ញាចាស់ជា​យូរមកហើយ រហូតដល់ចំណុ​ចខាងលើ កម្លាំងយើង​បានប្រទះឃើញ​ជនសង្ស័យដែល​ជាមុខសញ្ញាជួញដូរគ្រឿង​ញៀន ឈ្មោះ កេល ឈួន ហៅ ចែអយ កម្លាំ​ងក៏បាន​ឃាត់សួរនាំ និងធ្វើការ​ត្រួតពិនិត្យឆែកឆេរ​ឃើញ​មានគ្រឿងញៀ​នមួយចំនួនលាក់ទុកក្នុងខ្លួន ហេីយ​កម្លាំ​ងបាន​បន្តឃា​ត់ខ្លួ​នជនសង្ស័យជាបន្តប​ន្ទាប់៣នាក់បន្ថែមទៀត ហើយនាំមកកាន់មូលដ្ឋា​នកងរាជអាវុធ​ហត្ថក្រុងសិរីសោភ័ណដើម្បីចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួននិងសួរចម្លេីយរួច ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានជួញដូរ និងប្រើប្រា​ស់ដោយខុសច្បាប់​នូសារធាតុ​ញៀន​ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿ​ងបញ្ជូនទៅ​បញ្ជាការដ្ឋានកងរាជ​អាវុធហត្ថខេត្តចាត់​ការបន្តតាមនីតិវិធី

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងប​ង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្នជន សង្ស័យរួមនឹងវត្ថុតាងត្រូវ​បានកម្លាំងការិយា​ល័យប្រ​ឆាំងគ្រឿងញៀន បញ្ជា​ការដ្ឋានកង​រាជអាវុធហត្ថខេត្តបញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃទី១​២ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button