ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាខេត្តក្រចេះ​អាណត្តិទី៤ ខិតខំបំពេញ​ការងា​រដឹកនាំខេត្តក្រចេះ សំដៅចូ​លរួមថែរ​ក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍអោយ​មានកា​ររីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត

ខេត្តក្រចេះ៖សមាជិក្រុមប្រឹក្សាខេត្តក្រចេះអា​ណត្តិទី៤ ចំនួន ២១ រូបត្រូវបានប្រ​កាសសុពលភា​ពចូលបំពេញកា​រងារនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះក្រោមអធិ​បតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័​ត៌មាន និងជាប្រធានក្រុម​ការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តក្រចេះ​ដោយមាន​កា​រអញ្ជើញចូលរួមពីអ្នកតំណា​ងរាស្ត្រមណ្ឌលក្រចេះ តំណាងក្រសួងមហាផ្ទៃ សមាជិកស​មាជិក​ក្រុម​ការងាររាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគណៈអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ​ជុំវិញខេត្ត។ ក្នុងចំ​ណោមសមាជិកក្រុមប្រឹក្សា​ខេត្តទាំង ២១ រូបក្នុងនោះ សមាជិកក្រុមប្រឹក្សាខេត្ត​មកពីគណបក្សប្រជា​ជនកម្ពុជាមានចំនួន ១៨ រូប និង ៣ រូបមកពីគណបក្សឆន្ទៈខ្មែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា សមាជិក សមាជិកា ក្រុមប្រឹក្សាដែលជាប់ឆ្នោត ទោះបីជាមានស​មាសភា​ពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ក៏ប៉ុន្តែតាមគោល​ការណ៍ច្បាប់រៀប​ចំអង្គការបានកំណត់ថា ក្រុមប្រឹក្សាជាតំណាងឱ្យប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងមូល។ លើសពីនេះ ទោះបីជាក្រុមប្រឹក្សា​នៃរដ្ឋបាលថ្នាក់ក្រោម​ជាតិត្រូវបានជ្រើសរើស​តាមរយៈការបោះ​ឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ក៏ក្រុមប្រឹក្សានៃរដ្ឋបា​លថ្នាក់ក្រោមជាតិគឺ​ជាផ្នែកមួយនៃអំណា​ចនីតិប្រតិ​បត្តិ និងមានស្វ័យភាពក្នុងក្របខ័ណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគ​តិយុត្តជាធរ​មាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ច​ការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹង​តម្រូវការប្រជា​ពលរដ្ឋក្នុងដែ​នសមត្ថកិច្ចរបស់ខ្លួន។ ហេតុនេះ ក្នុងការ​អនុវត្តការងារ ឯកឧត្តម លោកជំទាវ ជាស​មាជិក សមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវកា​ររបស់ប្រជាព​លរដ្ឋទាំ​ងអស់ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រ​កាន់និន្នាការនយោ​បាយណាមួយនោះឡើយ

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ទោះបីជាក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ ក្រោមជាតិត្រូវបា​នជ្រើសរើសតា​មរយៈការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ក៏ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោ​មជាតិ គឺជា​ផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងក្រប​ខ័ណ្ឌដែលកំ​ណត់ដោយ​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយ​តបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ឯកឧត្តម ប្រធានក្រុម​ការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋានខេត្តក្រចេះ បានធ្វើការគូសបញ្ជាក់ថា ការ បោះឆ្នោតជ្រើ​សរើស​ក្រុមប្រឹក្សា​នៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ គឺជាដំណើរការសម្រាប់​ការអភិវឌ្ឍតាម​បែប​ប្រជាធិប​តេយ្យនៅថ្នាក់ ក្រោមជាតិ ដែលមានគោល​បំណងក្នុងការពង្រឹងដំ​ណើរការលទ្ធិ​ប្រជាធិបតេ​យ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះ​រហូតដល់ថ្នាក់មូលដ្ឋាន, ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រ​ព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហ​មជ្ឈការ​ដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិអំណាច និងមុខងារ ធនធាន​សម​ស្របដែលបានផ្ទេរអោយទៅរដ្ឋបាលក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងសេវា​សង្គមនានា​តាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់​ការចូលរួម និងភា​ពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។  

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា កិច្ចការជា អាទិភាពបន្ដសម្រាប់ក្រុមប្រឹក្សាអាណត្តិទី៤ គឺកា​ររៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល,ការចូលរួម​អនុវត្តកម្មវិធីកំ​ណែទម្រង់នានា​របស់រាជរដ្ឋា​ភិបាលកម្ពុជា,ការចូលរួ​មអនុវត្តកម្មវិធីកំណែទ​ម្រង់នានារប​ស់រាជរដ្ឋាភិ​បាលដែលបានដាក់ចេញនូវយុទ្ធ​សាស្ដ្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់​យកអាទិភា​ពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ព្រមជាមួយគ្នានេះ ស្នូលនៃយុទ្ធសាស្រ្ត បញ្ចកោណ គឺ​ផ្តោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លា​យទៅជារដ្ឋបាល​សា​ធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំដើម្បីធានានិរន្តភាព តួនាទី ដំណើរការរដ្ឋ​បាលសាធារណៈដោយតម្កល់ផលប្រយោជន៍ប្រជាជនជាធំ ព្រមជាមួយ នឹងការកសា​ង​ជាតិ និងការពង្រឹង នីតិរដ្ឋសំដៅដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចី​រភាព។

ជាមួយគ្នានេះដែរ ក៏ត្រូវបន្តអនុវត្តន៍កិច្ច​ការងារ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហា​ប្រឈ​ម​នៅមូលដ្ឋានឆ្លើយតបឱ្យបានចំគោលដៅ និងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌។ ទន្ទឹមនេះការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ទោះបីជា ក្រុមប្រឹក្សាមិនមា​នតួនាទី និងការទទួលខុសត្រូវផ្ទាល់លើការដឹកនាំគ្រប់គ្រង ចាត់ចែងការងា​រសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក៏ដោយ ក៏ក្រុមប្រឹក្សាមាន​ភារ​កិច្ច​តាមដាន ត្រួតពិនិត្យការអនុវត្តសកម្មភាពរបស់រដ្ឋបាលរាជធានី ខេត្ត ដើម្បីជំរុញក្នុងកា​រធានា​អោយមានសន្តិសុខ ស្ថេរភាព និងសណ្តាប់ធ្នាប់ល្អ។

ដើម្បីរួមគ្នា​សម្រេចបាននូវកិច្ចការខាងលើនេះ ឯកឧត្តម ប្រធានក្រុមការងារបានបញ្ជាក់ថា គឺចាំបាច់​ត្រូវខិត​ខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និង​កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋា​ននៃការលើកកម្ពស់​ប្រ​សិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ច​របស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយត​បចំពោះត​ម្រូវការរបស់ប្រជា​ពលរដ្ឋក្នុងដែនស​មត្ថកិច្ច​រប​ស់ខ្លួន។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានធ្វើរបាយការណ៍ជម្រាបជូន​ដោយ​បានបង្ហាញឱ្យឃើញថា ក្រុមប្រឹក្សាអាណត្តិទី៣ គណៈអភិបាលខេត្តក្រចេះ មន្រ្តីរាជការគ្រប់លំដា​ប់ថ្នា​ក់ កងកម្លាំង​មាន​សមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្ត បាន រួមសាមគ្គីសហការគ្នា ខិតខំប្រឹង​ប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តក្រចេះ ឱ្យមានការអ​ភិវឌ្ឍរីកចម្រើនលើគ្រប់វិ​ស័យ រួមមានការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយស​ង្គ្រោះ​ប្រជា​ពលរដ្ឋពីគ្រោះធម្មជាតិ ជំងឺឆ្លងរាតត្បាតកាចសាហាវកូវីដ១៩ ការថែរក្សាសន្តិសុខ សណ្តាប់​ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមការពារ និងថែរក្សា​សន្តិសុខស​ម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០​២២ កា​របោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ការបោះ​ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៦ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី ២៦ ខែឧស​ភា ឆ្នាំ២០២៤ កន្លងទៅនេះ ឱ្យប្រព្រឹត្តទៅប្រកប ដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយា​កាសសន្ដិភាព សន្ដិសុខសណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរដោយគ្មានអំពើហិង្សា និងការគំរាម កំហែង​កើតឡើងឡើយ ស្របតាមច្បាប់ បោះឆ្នោត និងបទបញ្ជា នីតិវិធីនៃការបោះឆ្នោត។

តាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៃព្រះរាជាណចក្រកម្ពុជា ត្រាស់បង្គាប់ទទួលស្គាល់ស​មាសភាពក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៤ មានចំនួន ២១រូប ដោយក្នុងនោះ ឯកឧត្តម ហឿ សុីយ៉ែ​ម ជាប្រធានក្រុមប្រឹក្សាខេត្តក្រចេះ។ ផ្អែកតាមលទ្ធផលជាផ្លូវការ ដែលបានប្រកាស​ដោយ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (..) ចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ មានចំនួនសរុប ៤ ២០០រូប ក្នុងនោះក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន ៥៥៩រូប និងក្រុម​ប្រឹក្សា ក្រុង ស្រុក ខណ្ឌ មានចំនួន ៣៦៤១រូប។ ដោយឡែក សម្រាប់រដ្ឋ​បាលខេត្តក្រចេះ មានចំនួនក្រុមប្រឹក្សាចំនួន ២១រូប៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button