ព័ត៌មានជាតិ

ពិធីបើកសវនកម្មផ្ទៃក្នុង សម្រាប់​ការិយ​បរិច្ឆេទឆ្នាំ២០២៣ និងបណ្តា​ឆ្នាំពា​ក់ព័ន្ធ របស់ស្នង​ការដ្ឋាន​នគរ​បាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋា​ននគរបាល​ខេត្តបន្ទាយ​មានជ័យ បានប្រារព្ធពិ​ធីបើកសវន​កម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពា​ក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គីមហួរ អគ្គនាយករង នៃអគ្គនាយ​កដ្ឋានសវន​កម្មផ្ទៃក្នុងក្រសួង​មហាផ្ទៃ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងកា​រដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័​យ និងមានការចូលរួម​ពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រីនាយការិយាល័យជំនាញ លោកអធិការគ្រប់បណ្តាអធិការដ្ឋាននគរបាលក្រុងស្រុក លោកមេបញ្ជាកា​រវរសេនាតូចនគរបាលគារពារព្រំដែនគោក ជាច្រើនរូបផងដែរ។

នាឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងអានរបាយការណ៍ស្វាគមន៍ និងបូកស​រុបលទ្ធផលប្រតិ​បត្តិការ និង​ផែនការណ៍អនុវត្តបន្ត ។ ទន្ទឹមគ្នានោះ លោកឧត្តម​សេនីយ៍ទោស្នងការ ក៏បានធ្វើការ​ណែនាំដល់​អស់លោក លោក​ស្រីដែលបា​នចូលរួមសូមត្រង់ត្រាប់ស្ដាប់និងកត់​ត្រានូ​វអនុសាសន៍ និងបទពិសោ​ធន៍ដ៏មានតម្លៃរបស់ឯកឧត្តម គណៈអ​ធិបតីដើម្បីជាត្រីវិស័​យសម្រាប់យ​កទៅអនុវត្តទៅតាមតួនា​ទីភារកិច្ចជំនាញជាប្រចាំថ្ងៃអោយទទួល​បានលទ្ធផល​ល្អសម្រេចបាន​ជោគជ័យ​បន្ថែមទៀត ។

ឯកឧត្តម ​ឧត្តមសេនីយ៍ឯក ជុក គីមហួរ ក៏បានធ្វើការណែនាំ ដល់កងកម្លាំងទាំងអស់ ត្រូវព​ង្រឹងលើ​កា​រចុះបញ្ជីវត្តមាន ត្រូវរក្សាទុកនូវរាល់ឯកសារ ដែលពាក់ព័ន្ធ​សម្រាប់សវនកម្មឆ្នាំបន្ទាប់ រាល់មន្ត្រីដែ​លឈឺ ត្រូវ​មាន​សំបុត្រពេទ្យត្រឹមត្រូវ មន្ត្រី​ដែលមា​នបេសកកម្ម ត្រូវមា​នឯកសារជាក់លាក់ លើកទឹក​ចិត្ត និងតម្លើង​ឋានន្តរសក្ដិ មុខងារ រឺប័ណ្ណស​រសើរ ដល់មន្ត្រី​ទាំងឡាយណា ដែលមានការងារល្អ ស្នាដៃល្អ,កិច្ចប្រតិបត្តិការហិរញ្ញវត្ថុ រាល់ការចាយវាយ រឺចំណាយទៅលើអ្វីមួយ ត្រូវតែមានឯកសារ និងវិក័យបត្រ គ្រប់គ្រាន់ ​និង ត្រូវបន្តគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឲ្យបានល្អ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button