សប្បុរសជនក្រុងប៉ោយប៉ែត នាំយកអំណោយប្រគល់ជូនមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់
(បន្ទាយមានជ័យ) លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក វរសេនីយ៍ទោ ទេព រដ្ឋា អធិការ នគរបាលស្រុកព្រះនេត្រព្រះ ដឹកនាំសប្បុរសជនក្រុងប៉ោយប៉ែត នាំយកអំណោយទៅប្រគល់ជូនមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតនៅភូមិខ្ចាស់ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះ។
អំណោយដែលត្រូវប្រគល់ជូនរួមមាន:
-ថវិកា ចំនួន ៤,០០០,០០០រៀល (បួនលានរៀល)
-អង្ករចំនួន ២តោន ស្មើនិង ៤០ការ៉ុង
-នុំប័ងចំនួន ១៥០នុំ ។
លោកវរសេនីយ៍ទោ សោម សារុន តំណាងឱ្យលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏សូមផ្តាំផ្ញើដល់ក្មួយៗត្រូវថែរក្សាសុខភាព និង រស់នៅស្អាត អនាម័លល្អ ហូបស្អាត និងត្រូវខិតខំរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាទំពាំងស្នងប្ញស្សី ជាកូនល្អ សិស្សល្អ និងក្លាយជាសសរទ្រូងសម្រាប់សង្គមជាតិទាំងមូល និងសូមថ្លែងអំណរអរគុណដល់សប្បុរសជនក្រុងប៉ោយប៉ែត ទាំងអស់ជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕