ព័ត៌មានជាតិ

ជនជាតិថៃ២នាក់ ពាក់ព័ន្ធ​ករណីគ្រឿងញៀន ត្រូវអាវុធហត្ថ​ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ )៖លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត នៅវេលាម៉ោង០៣និង០០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បាន​ដឹកនាំកម្លាំងចុះប្រតិ​បត្តិការបង្រ្កាបករ​ណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចអ​គារមួយ​កន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយ​ឃាត់ខ្លួនជនសង្ស័យ​បានចំនួន០២នាក់ ១ឈ្មោះ ធីផាត់ រ៉ាម៉ាណា ហៅបាស ភេទប្រុស អាយុ២៧​ឆ្នាំ ជនជា​តិថៃ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅបណ្តោះអាសន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់), ឈ្មោះ វីរៈសាត់ ណាមវីឆីត ភេទ​ប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅបណ្តោះអាសន្ន ភូមិក្បាលស្ពាន១ សង្កា​ត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ប្រើប្រាស់)។ ក្នុងប្រតិបត្តិការ នោះកម្លាំង​បានចាប់យកសម្ភា​រៈវត្ថុតាង​រួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន០២ថង់កិប ទម្ងន់១,៤៥​ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន១០ថង់កិប ស្មើនឹង ១០០គ្រាប់ ​ទម្ងន់១២,៥០ក្រាម, ទូរស័ព្ទដៃចំនួន ០២គ្រឿង (ម៉ាកSamsung Galaxy A34 ពណ៌ខ្មៅ, ម៉ាកRedm​i ពណ៌ខៀវ),នាឡិកាដៃលោហធាតុពណ៌ស ចំនួន០១គ្រឿង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនឈានដ​ល់ការបង្រា្កប កម្លាំងមូលដ្ឋានមូលដ្ឋាន​កងរា​ជអា​វុធហ​ត្ថក្រុងបានទទួលសេចក្តីរាយការណ៍ពីសន្តិសុខថា មានករណីជួញដូរនិ​ងប្រើប្រា​ស់ដោយ​ខុសច្បាប់នូវសារធាតុញៀន នៅចំណុចអគារមួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោ​យប៉ែត ក្រុងប៉ោយប៉ែត។បន្ទាប់ពីទទួលបានព័ត៌មានភ្លាមលោកបានដឹកនាំកម្លាំង ចុះទៅដ​ល់ចំ​ណុចកើតហេតុខាងលើ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យ​បានទាំង០២នា​ក់រួមនឹងវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួននិងសួរចម្លេីយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជា​បានទិញគ្រឿង​ញៀនយក​មកលក់ផងនិងប្រើប្រាស់ដោយខ្លួនឯងផង។ ដោយផ្អែកលេីចម្លេីយសារភាព និងវត្ថុតា​ងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងប​ញ្ជូនទៅកាន់បញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថខេ​ត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំង​ការិយាល័យ​ប្រឆាំងគ្រឿងញៀន បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button