ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី អ៊ុន សំអន ដឹកនាំកម្លាំងន​គរបាល ចូលរួម​គោរពវិញ្ញាណក្ខន្ធសពលោក វរសេ​នីយ៍ត្រី អុឹម ឈឿន អតី​តមេបញ្ជាការរង វរ​សេនាតូចនគរបាលលេខ៨០៧

(បន្ទាយមានជ័យ)លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្ន​ងការដ្ឋាននគរ​បាលខេត្ត​បន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៤ បានចាត់តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី អ៊ុន សំ​អន ស្នងការរងផែ​នការងារ​អត្តសញ្ញាណកម្មដឹកនាំកងកម្លាំង អញ្ជើញចូល​រួមគោរ​ពវិញ្ញាណ​ក្ខន្ធ សព លោ​កវរសេនីយ៍ត្រី អុឹម ឈឿន អតីតមេ​បញ្ជាការរង វរ​សេនាតូចនគរ​បា​លលេខ៨​០៧ ដែល​ទទួលម​រណៈភាព ក្នុងជន្មាយុ៥​៧ឆ្នាំ នៅយប់ថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២៤ នៅភូមិក្តិបថ្ម ឃុំគោករ​មៀត ស្រុកថ្មពួក ខេត្តបន្ទា​យមាន​ជ័យដោយរោគាពាធ ។

លោកឧត្តមសេនីយ៍ត្រី អ៊ុន សំអន តំណាងឱ្យលោកឧត្តមសេនីយ៍ទោស្នងការ ក៏បាននាំយកថវិ​កាបេ​ឡាមរណៈ​សង្រ្គោះរបស់សមាគមអតីតយុទ្ធជនចំនួន,០០០,០០០ រៀល(បួនលានរៀល) និងថវិការប​ស់កងម្លាំងនៃវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ចំនួន,០៦០,០០០រៀល (ពីរលាន​ប្រាំ​មួយមុឺនរៀល) រួមសម្ភារៈមាន អង្កត២ការ៉ុង ទឹកសុទ្ធចំនួន៥០យួរ មកប្រគល់ជូនដល់​គ្រួ​សារសពផងដែរ។

ក្រុមគ្រួសារនៃសពរបស់​លោកវរសេនីយ៍ត្រី អុឹម ឈឿន បានគោរពថ្លែងអំណរគុណ ដល់លោ​កស្នងកា​រ និងកងកម្លាំងនគរបាលទាំងអស់ ដែលបានមកចូលរួមគោរពវិញ្ញាណក្ខន្ធស្វាមីរបស់គាត់ ថ្ងៃនេះ លោកស្រីសូមគោរពជូនពរដល់ថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលទាំងអស់ សូមឲ្យជួប​ប្រទះ​តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button