ព័ត៌មានជាតិ

អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

(បន្ទាយមានជ័យ )លោកវរសេនីយ៍​ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នាថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ២០២៤ បានឃាត់ខ្លួន​ជន​សង្ស័យម្នាក់ ឈ្មោះ កែវ ប៊ុនថាន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ពាក់​ព័ន្ធ​ករណីរំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកា​លពីអំឡុងខែតុលា ឆ្នាំ២០២៣ នៅចំណុចក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ។ ការឃា​ត់ខ្លួននេះធ្វេីឡេីងតា​មពាក្យបណ្តឹងររប​ស់ជនរង​គ្រោះ​ឈ្មោះ ឡេង ហួរ ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរី​សោភ័ណ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ការិយាល័យព្រហ្មទណ្ឌបានទ​ទួលពាក្យបណ្ដឹង​របស់ជនរ​ងគ្រោះស្តី​ពីក​រណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីអំឡុងខែតុលា ឆ្នាំ២០២៣ នៅចំណុចក្រុងសិរីសោភ័ណ ដោយជនរងគ្រោះជាអ្នកលក់សាច់ជ្រូកនៅផ្សារចំការគ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ស្គាល់ជ​នសង្ស័យ និងទំនា​ក់ទំនងរកស៊ីជាមួយ ដោយជនរងគ្រោះបាន​ប្រគល់ប្រាក់​ថៃទៅឱ្យជ​នសង្ស័យចំនួន​១៦៥,០០០បាត ទៅចំនួន២០០,០០០ ដើម្បីទិញ​សត្វជ្រូ​កពីប្រទេសថៃយក​មកល​ក់បន្ត​នៅក្នុងខេត្តបន្ទាយមានជ័យ រាល់​ការចំណេញចែកគ្នា។ នៅអំឡុងខែតុលា ឆ្នាំ២០២៣ ជន​រងគ្រោះបានប្រគល់​ប្រាក់ជាបន្តបន្ទាប់ឱ្យជ​នសង្ស័យ​សរុបទឹកប្រាក់ចំនួន៣៧០,០០០បាត ដើម្បីទិ​ញសត្វជ្រូកដូចរា​ល់ដ​ង តែជនសង្ស័យលក់ជ្រូកអស់ហើយ មិនឃើញយកប្រាក់​មកប្រគល់ជន​រងគ្រោះដូចរាល់​ដង ជន​សង្ស័យបានយកលេ​សដោះសារជាច្រើនលើក មិនព្រមដោះ​ស្រាយរហូ​តដល់បច្ចុប្បន្ន។

លោកបន្តថា ក្រោយពីទទួ​លពាក្យបណ្ដឹង ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេប​ញ្ជាការកងរាជ​អាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអ​មសាលាដំបូងខេត្ត ការិយាជំនាញបានធ្វើលិ​ខិតកោះ​ហៅជនសង្ស័យ​ឈ្មោះកែវ ប៊ុនថាន ដើម្បីឱ្យចូលម​កឆ្លើយបំភ្លឺតាមនីតិវិ​ធីចំនួន០១លើក ដោយ​កម្លាំងមូល​ដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានយ​កលិខិតកោះទៅដល់ផ្ទះរ​បស់ឈ្មោះ កែវ ប៊ុន ថាន ហើយ​សាមីខ្លួនបានផ្តិតស្នាមមេ​ដៃទទួលនៅលើលិខិតកោះ។ហេីយនៅ​វេលាម៉ោ​ង០៩និង​៣០នាទីថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២០២៤ ឈ្មោះ កែវ ប៊ុនថាន បានចូលខ្លួនម​កឆ្លើយបំភ្លឺតា​មលិ​ខិតកោះ​ហៅខាងលើ និងបានឆ្លើយសារ​ភាពនូវទង្វើរដែលខ្លួន​បានប្រព្រឹត្តដូចការប្ដឹងចោ​ទប្រកាន់ខាងលើពិតប្រាក​ដមែន។ ដោយឃើញមានត​ម្រុយ និងពិរុទ្ធភាពនៃបទល្មើស ការិយា​ល័យជំនាញបា​នកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តបញ្ជូន​ទៅសា​លាដំ​បូងខេត្ត​ហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button