ព័ត៌មានជាតិ

ពិធីប្រគល់​ផ្ទះជូនដ​ល់អតីតយុទ្ធជន គ្រួសារអតីត​យុទ្ធជន ពលី ពិការ មរណៈ និងនិវត្តន៍ជន ដែល​មានគុណបំណាច់​ចំពោះជាតិមាតុភូមិ ស្រុកកំពង់រោទ៍

(ខេត្តស្វាយរៀង)៖ថ្លែងក្នុង​ពិធីប្រគល់ផ្ទះចំនួន១​១៥ខ្នង ជូនដ​ល់អតីតយុទ្ធជន គ្រួសារអតីត​យុទ្ធជ​ន ពលី ពិការ មរណៈ និងនិវត្តន៍ជន ​ដែលមានគុណបំ​ណាច់ចំពោះជា​តិមាតុភូមិ នៅភូមិធ្លកថ្មី ឃុំ​ត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចកិ​ត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះម​ហាក្សត្រ និងជាអ្នក តំណាងរា​ស្ត្រមណ្ឌល​ស្វាយរៀង បានមានប្រសាសន៍ថា​ ការចែកផ្តល់ផ្ទះ ​និងដីជូនដ​ល់អតីតយុទ្ធជន គ្រួសារ​អតីត​យុទ្ធជន ពលី ពិការ មរណ: និងនិវត្តជន នេះ គឺជាការឆ្លើយតបនូវគុណបំណាច់ របស់រាជរដ្ឋាភិបាល ជូនចំពោះ​បងប្អូនអតីតយុទ្ធជនយុទ្ធនារីដែ​លបានបូជា​អាយុជីវិត កម្លាំងកាយចិត្ត ក្នុងបុព្វហេតុការ​ពារប្រទេ​សជាតិរកសន្តិភាពជូនប្រទេសជាតិ និងពលរដ្ឋរហូតដ​ល់មានអ្នកខ្លះ​ស្លាប់បាត់បង់ចោ​លគ្រួសារ ប្រពន្ធ័ កូន ចៅ ឱ្យនៅកំ​ព្រាឯកោរហូតមកដល់ពេល

សម្ដេចបានបញ្ជាក់ថា គោលនយោបា​យលើកកំពស់ជីវភាពរបស់អតីតយុទ្ធជន យុទ្ធនារី គ្រួសារអ​តីតយុទ្ធជន គ្រួសារពលី គ្រួសារនិវត្តជន តាមរយៈសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាត្រូវបានសម្តេច គិតគូរផ្ដល់​ជូនជាបន្ទាប់​បន្ទាប់នៅទូទាំងប្រទេសឡែកខេត្តស្វាយរៀងរ​ហូតមកដល់ពេលនេះ សម្ដេចបានផ្ដល់​ផ្ទះរួចរាល់​ហើយគិ​តទាំង​ថ្ងៃនេះបានជាង ៥០០ ខ្នង ខណៈដែល អតីត យុទ្ធជនដែលឈរ​ជើងនៅតាម​ខ្សែបន្ទាប់​ព្រំដែនត្រូវបានក្រុមការងារផ្ដល់ដីសម្រាប់ ប្រើប្រាស់បម្រើជី​វភាពបន្ថែម​លើគោលរ​បបដែលបា​នផ្ដល់នាបច្ចុប្បន្នក្នុងពេ​លចាប់ឆ្នោតយកលេខផ្ទះ តំណាងអ​តីតយុទ្ធជន​និងគ្រួសារនិវត្តន៍ជនបានគោរព និងថ្លែងអំណរ​គុណយ៉ាងជ្រាល​ជ្រៅចំពោះ​សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សនិ​ងជាប្រធានសមាគ​មអតីតយុទ្ធជន​កម្ពុជាដែល​សម្ដេចបានផ្ដល់ផ្ទះនិងដីឲ្យពួកគាត់រស់​នៅបានសមរម្យនិ​ងអាស្រ័យផល

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button