ព័ត៌មានជាតិ

ប្រជា​ពលរដ្ឋ ដែលរង​គ្រោះ​ខ្យល់​កន្ត្រាក់ និងភ្លើងឆេះផ្ទះ​សរុបចំនួន​៨១គ្រួសារ ​នៅក្នុង​ភូមិ​សាស្ត្រ​ខេត្តបន្ទាយមាន​ជ័យ​ ទទួលបា​នអំ​ណោយពីកា​កបាទ​ក្រហម​កម្ពុជា

(បន្ទាយមានជ័យ)៖សាខាកាកបាទ​ក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២២ បាននាំយក​អំណោ​យចែកជូនប្រជា​ពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ខ្យល់កន្ត្រាក់ កន្លង​ទៅថ្មីៗ​នេះ និងភ្លើងឆេះផ្ទះ២គ្រួសា​របន្ថែមទៀត សរុប​ចំនួន​៨១គ្រួសារ លើស្រុកចំនួន៣​គឺ​ស្រុក​ថ្មពួក ​ស្វាយចេកនិង​ស្រុកអូរជ្រៅ ដោយធ្វើការចែកជូនចំនួន៤កន្លែង ចែកចេញជាពីរក្រុម ដោយ​ក្រុមទី១ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី ប្រ​ធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង​ក្រុមទី២​ ដឹកនាំដោយលោក លី សារី អនុប្រធាន​អចិន្ត្រៃយ៍សាខាកាកបាទក្រហមខេត្ត។

 

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានពាំ​នាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចកិតិ្តព្រឹ​ទ្ធប​ណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល​សម្ដេចតែងតែ​គិតគូរពី​សុខទុក្ខលំបាករ​បស់បងប្អូន​ជានិច្ច ហើយការផ្ដល់​នូវអំណោយ​នាថ្ងៃនេះគឺមិនប្រ​កាន់ ពូជសាសន៍ និន្នាការន​យោបាយអ្វីឡើយ។ទីណាមានបង​ប្អូនជួបនូវការ​លំបាក ទីនោះគឺ​មានកាកបាតក្រហម ចុះជួយជានិច្ច​។

 

បន្ថែមពីនេះឯកឧត្តមក៏បានចូលរួម​នូវការ សោកស្តា​យនៃការទទួលរងគ្រោះ មហន្តរា​យធម្មជាតិ​ជាពិសេស​បងប្អូនរងគ្រោះ​ដោយភ្លើងឆេះផ្ទះផងដែរ។ជាចុងក្រោយឯកឧត្តម​ក៏បានធ្វើការណែនាំ និងអំពាវនាវដល់​បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ ចូលរួមប្រុងប្រយ័ត្នបន្តទៀត ចំពោះគ្រោះធម្មជាតិ ព្រោះ​ថា ពេលនេះជារដូវភ្លៀងផ្គនិងខ្យល់កន្ត្រាក់ មានជាបន្តបន្ទាប់ និងបញ្ហាសំ​ខាន់ទៀតនោះ ក៏សូម​ផ្ដាំផ្ញើក្រើនរំលឹក​ដល់បងប្អូនទាំងអស់ បន្តអនុវត្តប​ង្កាការពារជំងឺកូវីដ១៩ គឺ៣ការពារ និង ៣កុំ ព្រមទាំងបន្តជំ​រុញឲ្យបងប្អូន​ទៅចាក់​វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ដូសទី៣ និងដូសជំរុញ​ឲ្យបានគ្រប់ៗ​គ្នា។

 

អំណោយដែលបាន​ចែកជូនបងប្អូន រងគ្រោះទាំងអ​ស់នាថ្ងៃនេះដោយមួយគ្រួសារៗទទួលបាន អង្ករ ២៥​គីឡូក្រាម,ត្រីខ ១យួរ ,មី ១កេសតូច ,ទឹកត្រី ៣ដប ,មុង១ ,ភួយ១ ,សារុង១ , ក្រមា១ ,អាវយឺត ២ និងជែល​លាងសំអាតដៃ ២ដប និង​ថវិកាមួយចំនួនដែលឧបត្ថម្ភដោយ លោកជំទាវ នួម សុភ័ណ អនុប្រធានកិត្តិ​យសសាខាកាកបាទក្រហមខេត្ត ដោយ​ឡែកបងប្អូ​នរងគ្រោះ​ភ្លើងឆេះផ្ទះពីរគ្រួសារ នៅឯ​ស្រុកថ្មពួកទ​ទួលបានអំណោ​យបន្ថែម លើអំ​ណោយខាងលើរួមមា​ន ធុងជ័រដាក់ទឹក១ កន្ទេលជ័រ១ ឆ្នាំង២ ចាន៥ ស្លាបព្រា៥ ព្រមទាំង​ថវិកាមួយចំនួន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button