ព័ត៌មានជាតិ

ថ្ងៃដំបូងនៃក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំសាមញ្ញ​លើកទី១ អណត្តិទី៤ថ្មី និងណែ​នាំជម្រុញ​ដល់អា​ជ្ញាធរ មន្ត្រីជំនាញកងកម្លាំងស​មត្ថកិច្ចបន្តចាត់វិ​ធានការលើ​ក្មេងទំនើង ដើម្បីរក្សា​សន្តិសុខ​ជូនពលរ​ដ្ឋ

(ប៉ៃលិន)៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសា​មញ្ញលើក​ទី១ សម្រាប់អាណត្តិទី៤ថ្មី របស់ខ្លួន ស្ថិត​ក្រោមអធិបតីភាព​ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុម​ប្រឹក្សាខេត្ត និង​លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំង​មានកា​រចូលរួមពី​សំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោកលោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុងស្រុក ជាច្រើននាក់ផងដែរ ។

លោកជំទាវ បាន ស្រីមុំអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ចូលរួមអបអរសាទរ ចំពោះក្រុម​ប្រឹក្សា​ខេត្តប៉ៃលិនទាំងអស់ ដែលបានជាប់ឆ្នោតសម្រាប់អាណត្តិថ្មី ហើយសង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រឹក្សាខេត្តប៉ៃ​លិនអាណត្តិថ្មី នឹងចូលរួមជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត អាជ្ញាធរមូ​លដ្ឋាន ដើម្បីបន្តអភិវឌ្ឍន៍ខេត្តអោយរីកចម្រើនបន្ថែមទៀត ជាពិសេសត្រូវបន្តចូលរួ​មដោះ​ស្រាយ​នូវរាល់បញ្ហា ដែលនៅសេសសល់នាពេលកន្លងមក ជូនប្រជាពលរដ្ឋ ដោយមិនត្រូវរើ​សអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ។

លោកជំទាវ អភិបាលខេត្ត ក៏បានមានប្រសាសន៍កោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកង​កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោ​យប្រសិទ្ធិភាព ព្រមទាំងបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេ​វាសា​ធារណៈនានាបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេ​ចឡើង​ជារូបរាង ដែលជាការរួមចំណែកឲ្យខេត្តប៉ៃលិនយើង មានភាពរីកចម្រើន ស្របតា​មគោលន​យោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមាន​ប្រសាសន៍ វាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបា​លខេត្ត បានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអ​នុវត្ត​នូវគោលនយោបាយភូមិ/ឃុំមានសុវត្តិភាព នៅតាមមូលដ្ឋានប្រ​កបដោយប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់គួរជាទីមោទន ជាក់ស្តែងការរៀប​ចំសោភ័ណ្ឌភាពខេត្តយ៉ាងស្រស់ស្អាត គួរអោយទាក់ទាញ ដែលធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមក​កំសាន្ត មានការស្ងើចសសើរមិនដាច់ពីមាត់ ចំពោះការកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button