ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិគ្រោះ​យោ​បល់លើការងារគ្រប់គ្រង និងប្រើប្រាស់ដី ស្ថិតនៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង

នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានដឹកនាំកិ​ច្ច​ប្រជុំពិនិត្យ និងពិគ្រោះយោបល់លើការងារគ្រប់គ្រង និងប្រើប្រាស់ដី ស្ថិតនៅក្នុងភូមិឆ្វាំង ឃុំសំអា​ង ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី គណៈកម្មការទី៣នៃរដ្ឋសភា ក្រុមការ​ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង តំណាងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន គណៈកម្មការសុរិយោដីថ្នាក់ជាតិ រដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍ភ្នំជម្រកសត្វ។

គ្រប់ភាគីបានឯកភាព និងស្រុះស្រួលគ្នាលើការគ្រប់គ្រង និងប្រើប្រាស់ដី បន្ទាប់ពីបាន​ទទួលព័ត៌​មាន​ច្បាស់អំពីស្ថានភាពភូមិសាស្ត្រ ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនៃការ​អនុវត្តជា​ក់ស្តែងនៅក្នុងមូលដ្ឋាន៕

#កអក​ #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button