ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អញ្ជើញ​ជួបសំណេះសំណាល សួរសុខទុក្ខ ពិសារអាហារសាមគ្គី និងផ្តល់អំ​ណោយមនុ​ស្សធ៌ម ជូនដ​ល់មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាកា​រពារនៅឃុំស្ទឹងត្រង់

(ប៉ៃលិន)៖ប្រជាពលរដ្ឋដែ​លរស់នៅខេត្តប៉ៃ​លិនតែងតែកោត​សរសើរភាពសា​មញ្ញ និងកា​រចុះដ​ល់ផ្ទះប្រជា​ពលរដ្ឋដោ​យផ្ទាល់រាល់​សុខ​និងទុក្ខរប​ស់ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​គឺសុខទុក្ខរបស់លោ​កជំទាវ ហើយលោកតែងតែផ្តល់​ភាពកក់ក្តៅជូនពលរដ្ឋគ្រប់ពេល។

ភាពស្និទ្ធស្នា​លចេញពីបេះដូងដោយស្មោះ​របស់លោកជំទាវ​អភិបាលខេត្តប៉ៃលិន សមជាម្តាយ និងជាអាណា​ព្យាបាលធ្វើអោយប្រជាពលរដ្ឋទូ​ទាំងខេត្តប៉ៃលិន មានភាពកក់ក្តៅបំផុត​នេះជាថ្នាក់​ដឹកនាំដែល​ពលរដ្ឋទូទាំ​ងប្រទេសប្រាថ្នាចង់បាន។

ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃ​លិន និងជាប្រធាន​សាខាកាកបាទក្រហមកម្ពុជា​ខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញជួប​សំណេះ​សំណាល សួរសុខទុក្ខ ពិសារអាហារសាមគ្គី និងផ្តល់អំណោយមនុស្សធ៌ម ជូនដល់មេភូមិ អនុភូមិ សមាជិក​ភូមិ និងប្រជាការពារទូទាំងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជាមួយនិង​ការជួបសំណេះសំ​ណាលនេះដែរលោក​ជំទាវ ក៏បានពាំនាំ​បណ្តាំផ្តាំផ្ញើពី​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន ដែលជាប្រធានកាកបាទក្រហ​មកម្ពុជាដែល​ជានិច្ចកាល​សម្តេចតែងតែ​សួរសុខទុក្ខដល់ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់។

ជាមួយគ្នាលោកជំទាវ​អភិបាលខេត្ត ក៏បានកោ​តសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជាប្រជា​ការពា​រទាំ​ងអស់ ដែ​ល​បានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមស​ហការ​ជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំ ប្រកបដោយ​សុវត្ថិភាព ពិសេស គឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឲ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ ។

សូមបញ្ជាក់​ថា នៅក្នុងពិធីសំណេះសំណាលនាឱកាសនោះ លោកជំទាវអភិបាលខេ​ត្តក៏បានឧប​ត្ថម្ភដ​ល់មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ២៦៨នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ ៥០គីឡូក្រាម ត្រីខ ១យួ មីជាតិ ០១កេស និងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button