មន្ទីរព័ត៌មានខេត្តប៉ៃលិន បាននាំយកថវិការមួយចំនួនទៅឧបត្ថម្ភសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
(ប៉ៃលិន) នៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២៤នេះ មន្ទីរព័ត៌មានខេត្តប៉ៃលិន ដឹកនាំដោយលោក ញឹប បូរី អនុប្រធានមន្ទីរព័ត៌មាន បាននាំយកថវិការចំនួន១,០០០,០០០រៀល
(មួយលានរៀល)ទៅឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ក្នុងឱកាសខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ«រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ជាមួយគ្នានេះ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សូមអំពាវនាវ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាអញ្ជើញមកចូលរួមឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នៅទីស្នាក់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដើម្បីសាខាបន្តសកម្មភាពមនុស្សធម៌ ជួយដល់ជនរងគ្រោះ ងាយរងគ្រោះ សូមសប្បុរសជនទំនាក់ទំនងតាមលេខទូរស័ព្វខាងក្រោមនេះ៖
១. ឯកឧត្តម សៅ សារ៉ាត់ (លេខទូរស័ព្ទ 097 78 21 268)
២. លោកជំទាវ ពៅ សុខ (លេខទូរស័ព្ទ 088 41 40 656)
៣. ឯកឧត្តម ហុក សុផល (លេខទូរស័ព្ទ 097 73 33 143)