ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពេញចិត្តការរៀបចំ​សេចក្ដីព្រាងអនុក្រឹត្យ​ស្ដីពីការសុំច្បាប់ និងកា​រអ​នុញ្ញាត​ច្បាប់ឈប់គ្រប់ប្រភេ​ទរបស់មន្រ្តីនគរបាល​ជាតិកម្ពុជា!

(ភ្នំពេញ)៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហា​ញ​ការពេញ​ចិត្តចំពោះការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់​ឈប់​គ្រប់​ប្រភេទ​របស់មន្រ្តីន​គរបាលជាតិកម្ពុជា។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត សេចក្ដីព្រាងអ​នុក្រឹត្យ​នេះ មាន​គោលបំណងពង្រឹងការគ្រប់គ្រងមន្ត្រីនគរបាលជាតិ ឱ្យកាន់តែមានវិន័យល្អ លើកកម្ពស់​ប្រសិ​ទ្ធភាពកា​រងារ និងធានានិរន្តរភាពការងារក្នុងអង្គភាពនគរបាល ដើម្បីឆ្លើយតបនឹងគោល​បំណងពង្រឹងធ​នធាន«មនុស្ស» នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​ប្រកប​ដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងកិច្ចប្រជុំពិនិត្យឆ្លងនៅទីស្ដីកា​រក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម​អ​ភិ​សន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា សេចក្ដីព្រាងអនុក្រឹត្យថ្មីនេះ ក៏អនុលោមតាមព្រះ​រាជក្រឹត្យ​ស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ខណៈបច្ចុប្បន្ន នីតិវិធី​ស្នើសុំ​និងការអនុញ្ញាតច្បាប់ឈប់សម្រាករបស់មន្រ្តីនគរបាលជាតិ អនុវត្តតាមសេចក្ដី​ណែនាំលេ​ខ០០១ ដែលទើបចេញនាដើមឆ្នាំ២០២៤។ ប្រមុខក្រសួងមហាផ្ទៃ បានកោតសរសើរ ឯកឧត្តម​សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការទទួលបន្ទុក និងឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក អគ្គនាយកដ្ឋានធនធានមនុស្ស ព្រមទាំងក្រុមការងារ ដែលខិតខំរៀបចំ​សេចក្ដីព្រាងអនុ​ក្រឹត្យនេះ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ។

សូមបញ្ជាក់ថា សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់​គ្រប់ប្រភេទរ​បស់មន្រ្តីន​គរបាលជាតិកម្ពុជា កំណត់អំពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់​គ្រប់ប្រភេទរ​បស់មន្ត្រីន​គរបាលជាតិកម្ពុជា ដើម្បីធានានិរន្តរភាពការងារ ការគ្រប់គ្រង និងការលើកកម្ពស់សុខុមា​លភាពមន្ត្រីនគរ​បាលជាតិកម្ពុជាប្រកបដោយប្រសិទ្ធភាព។ សេចក្ដីព្រាងនេះ មាន ៨ជំពូក និង ២១មាត្រា។ ជំពូកទី១ ចែងអំពីបទប្បញ្ញត្តិទូទៅ ជំពូកទី២ ចែងអំពីច្បាប់ឈប់ប្រចាំឆ្នាំ ជំពូកទី៣ ចែងអំពីច្បាប់ឈប់រយៈពេលខ្លី ជំពូកទី៤ ចែងអំពីច្បាប់ឈប់សម្រាកលំហែមាតុភាព ជំពូកទី៥ ចែងអំពីច្បាប់​ឈប់សម្រាកព្យាបាលជំងឺ ជំពូកទី៦ ចែងអំពីច្បាប់ឈប់សម្រាក​ដោយមា​នកិច្ចកា​រផ្ទាល់ខ្លួន ជំពូកទី៧ ចែងអំពីសហវិធាននៃច្បាប់ឈប់គ្រប់ប្រភេទ និងជំពូកទី៨ ចែងអំពីអវ​សានប្បញ្ញត្តិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button