ព័ត៌មានជាតិ

អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យ៨នាក់ ទៅតុលាការ ពាក់ព័ន្ធករ​ណីគ្រឿងញៀន និងផ្តល់​ទីតាំង​បើក​ល្បែង​ស៊ីសងដោ​យខុសច្បាប់ និង​កាន់កា​ប់ ឬដឹកជញ្ជូនអាវុ​ធដោយគ្មានការអនុញ្ញាត

(បន្ទាយមានជ័យ )៖លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុងប៉ោ​យប៉ែតនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ បានកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរ និងប្រើ​ប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន, ផ្តល់​ទីតាំងបើកល្បែងស៊ីសងដោ​យខុសច្បាប់ និងកាន់​កាប់ ឬដឹកជញ្ជូនអាវុធ​ដោយគ្មានការអនុញ្ញាត នៅចំណុចផ្សារអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ រួមមាន៖ ១ឈ្មោះ ធឿន ធូ ហៅ ធូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិចាន់គិរី សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់),ឈ្មោះ យ៉ុង ចន្ថា ហៅ ថា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកទូបាញ់ត្រី ទីលំនៅបច្ចុប្បន្នភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត(កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត),ឈ្មោះ ជៀវ ពេជ្រវិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកទូបាញ់ត្រី ទីលំនៅបច្ចុប្បន្នភូមិ​គីឡូម៉ែ​ត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត(កាន់កាប់ ឬដឹកជញ្ជូនអាវុធ​ដោយគ្មានការ​អនុញ្ញាត),ឈ្មោះ សុខ អៀ ហៅ កុងអៀ ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិខ្មែរ មុខរបរចាស់ជរា ទីលំនៅ​បច្ចុប្បន្នភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ផ្តល់ទីតាំង​បើកល្បែងស៊ីស​ងដោយ​ខុសច្បាប់),ឈ្មោះ ភីន ភ័ក្រ ហៅ ភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិ​កទូបាញ់ត្រី ទី​លំនៅបច្ចុប្បន្នភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ប្រើប្រាស់),ឈ្មោះ ញ៉ក់ វែង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅ​បច្ចុប្បន្នភូមិគីឡូម៉ែ​ត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ប្រើប្រាស់),ឈ្មោះ លន់ ប៊ុនធឿន ភេទប្រុស អាយុ​២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយ​ប៉ែត(ប្រើប្រាស់) ,ឈ្មោះ លាង ដារ៉ូ ហៅ រ៉ូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ប្រើប្រាស់)។  ក្នុងប្រតិបត្តិការនោះកម្លាំង បានចាប់យកវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ចំនួន៣៦កូនថង់កិប ទម្ងន់១១៧,៣០ក្រាម, –គ្រឿងញៀន​ប្រភេទថ្នាំគ្រាប់រាង​មូលពណ៌ក្រហ​មក្បឿង(WY)ចំនួន០១ថង់កិបពណ៌ខៀវ ស្មើនឹង២៥៤គ្រាប់ ទម្ងន់ ២៦,៥០ក្រាម, –ទូរស័ព្ទចំនួ​ន០៣គ្រឿង, –កាំបិតកែច្នៃ ចំនួន០៤ដើម, –ទូរហ្គេមបាញ់ត្រីអេឡិចត្រូនិច ចំនួន០៥គ្រឿង, –គ្រឿងបន្លា​ស់អេក្រង់ ចំនួន០៤គ្រឿង, –ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនឈានដល់​ការបង្រា្កបកម្លាំង​បានទទួលព័ត៌​មានថា នៅចំណុចផ្សារអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ មានករណីជួញដូរនិង​ប្រើ​ប្រាស់ដោយ​ខុសច្បាប់នូវសារធាតុញៀន. និងករណីផ្តល់ទី​តាំងបើកល្បែង​ស៊ីសងដោយ​ខុសច្បាប់ និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។ ភ្លាមៗ​នោះលោកបាន​ដឹកនាំកម្លាំងចុះ​ទៅដល់ចំណុចខាងលេី ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ក្នុងនោះមានអនី​តិជនម្នាក់(អាយុ១៣ឆ្នាំ) និងកម្លាំងបានធ្វើការឆែកឆេរនៅចំណុចទីតាំងខាងលើ ឆែកឆេររក​ឃើញមានវត្ថុតាងគ្រឿងញៀន ទូរហ្គេមបាញ់ត្រីអេ​ឡិចត្រូនិច រួមនឹងវត្ថុតាងមួយចំនួនទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។ ក្រោយពីកា​រឃាត់ខ្លួនកម្លាំង​បានធ្វើតេស្តរកសា​រធាតុញៀនក្នុងទឹកម៉ូតជនសង្ស័យចំនួន០៨នាក់ ជាលទ្ធផល​វិជ្ជមាន(+)ចំនួន០៦នាក់ និងអវិជ្ជមាន(-) ចំនួន០២នាក់។ ចំពោះអនីតិជនក្រោមអាយុ១៤ឆ្នាំ ដោយមានការអនុញ្ញាតពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង​ខេត្តបន្ទាយ​មានជ័យ បានឱ្យមន្ត្រីនគរបាលយុត្តិធម៌បញ្ជូនខ្លួនមកដើម្បីធ្វើការសាកសួរនៅស្ថានប័នអយ្យការ។ ចំណែក​ឈ្មោះ យឹង វីរៈ ភេទប្រុស អាយុ៤០ឆ្នាំ ជនជា​តិខ្មែរ រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយ​ប៉ែត អ្នកជួលទី​តាំងបើកល្បែងស៊ីសងទូរហ្គេមបាញ់ត្រីរត់គេចខ្លួនបាត់។

ក្រោយឃាត់ខ្លួននិងសួ​រចម្លេីយ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានជា​ប់ពាក់ព័ន្ធករ​ណីជួញដូរ និងប្រើប្រាស់ដោ​យខុសច្បាប់នូវសារធាតុញៀន, ផ្តល់ទីតាំងបើកល្បែងស៊ីសង​ដោយខុស​ច្បាប់ និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ពិតប្រាកដមែន។ ដោយផ្អែក​លេី​ចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូន​មកកាន់បញ្ជាការ​ដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកង​រាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបប​ទល្មេីសបា​នឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំង​ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូន​ទៅតុលាការហើយ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២​៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button