ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា​ លើកទឹកចិត្តយុវជនឱ្យខិតខំពង្រឹងសមត្ថភាព កុំផ្ដេកផ្ដួល​តែលើ​ស​មិទ្ធផលអ្នកជំនាន់មុនខំកសាង

(ភ្នំពេញ)៖ពីវេទិកាអធិបតីនៃពិធីបញ្ចុះ​ខណ្ឌសីមាព្រះវិហារ និងឆ្លងខ្លោងទ្វារវត្តចំប៉ាសួស្ដី ហៅវត្ត​អន្លង់​ទ្រា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួងម​ហាផ្ទៃ បានថ្លែងលើកទឹកចិត្តយុវជន និងសិស្សានុសិស្ស បន្តខិតខំថែរក្សាកា​រពារសុខ​សន្តិភាព និងមនុញ្ញផលទាំងឡាយដែលកើតចេញពីការខិតខំប្រឹងប្រែងកសាង និងបន្ស​ល់ទុក ដោយថ្នាក់ដឹកនាំ និងចាស់ទុំជំនាន់មុន រាប់ទាំងឪពុកម្ដាយ និងបុព្វការីជន ដែលបានធ្វើឱ្យប្រ​ទេស​ជាតិ និងក្រុមគ្រួសារ មានភាពប្រសើរឡើងដូចសព្វថ្ងៃ។

យ៉ាងណាក៏ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលក៏ជាថ្នាក់ដឹកនាំបន្តវេនមួយរូប នៃរាជរ​ដ្ឋាភិ​បាល នីតិកាលទី៧ បាន​រម្លឹកបន្ថែមថា ក្នុងនាមជាទំពាំងស្នងឬស្សី យុវជនមិនត្រូវផ្ដេកផ្ដួលសំ​ងំសុខ​ស្រួលតែ​ជាមួយនឹងម​នុញ្ញផលដែល​កើតចេញពីការបន្សល់ទុករបស់អ្នកជំនាន់មុន ដោយភ្លេច​គិតគូ​រពីការខិតខំប្រឹង​ប្រែងអភិវឌ្ឍសមត្ថភាព និងចំណេះដឹងនោះឡើយ។ បើតាមឯកឧត្តមអភិ​សន្តិបណ្ឌិត សន្តិភា​ពដែលថ្នាក់ដឹ​កនាំគណបក្សប្រជាជនកម្ពុជា បង្កើតឡើងនិ​ងថែរក្សាមក​ដល់​សព្វថ្ងៃ បានផ្ដល់ឱកាសគ្រប់បែប​យ៉ាងឱ្យប្រជា​ពលរដ្ឋ ពិសេស​យុវជន ពង្រឹងសមត្ថភាព និងពង្រីក​សក្ដានុពល​នៃការអភិវឌ្ឍជីវភាព ដើម្បីធ្វើឱ្យប្រទេសជាតិ និងក្រុមគ្រួសារ កាន់តែមានភាព​រីក​ចម្រើន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យយុវជនសម្លឹងមើ​លគោលដៅអនាគត​ឱ្យហួស​ពីការប្រកួតប្រជែងត្រឹ​មតែកម្រិតក្នុងស្រុក ពីព្រោះក្នុងសម័យសាកលភាវូបនីយកម្ម និងឌីជីថល​ដ៏ជឿន​លឿននេះ ទីផ្សារកា​រងារវិស័យឯកជន មិនមានការប្រកាន់ជនជាតិណាមួយឡើយ ពោលគឺ​អ្នក​មានសមត្ថភាព សុទ្ធតែអាចចល័តបំពេញការងារគ្រប់កន្លែង ហើយទទួលបានប្រាក់ខែខ្ពស់។ ភ្ជាប់នឹងការសិក្សាឆ្ពោះទៅគោលដៅការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកទឹកចិត្តឱ្យយុ​វជនដែលនឹងបញ្ចប់ការសិក្សាថ្នាក់ទី១២ ត្រូវបន្តចូលរៀនថ្នាក់ឧត្តមសិក្សា ឬជំនាញណា ដែលខ្លួន​មានចំណង់ចំណូលចិត្ត មិនត្រូវរៀនតាមគ្នា ឬតាមការជំរុញខុសពីនិស្ស័យខ្លួនឡើយ។

ក្នុងន័យនេះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជម្រាបអង្គពិធី និងយុវជនអំពីគោលនយោ​បាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវ័យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដែលក្នុងនោះក៏ដៅ​យកការ​ពង្រឹងធ​នធានមនុស្សជាអាទិភាព។ ធនធានមនុស្ស បើតាមប្រមុខក្រសួងមហាផ្ទៃ ជាកត្តាគន្លឹះដែ​លរាជរដ្ឋាភិបាល នីតិកាលទី៧ បានប្ដេជ្ញាចិត្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត បន្តពីរាជរ​ដ្ឋា​ភិបាល នីតិកាលកន្លងទៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយផ្ដោតលើការពង្រឹងគុណភាពអប់រំទាំងថ្នាក់មូលដ្ឋាន ក្រោយឧត្តមសិក្សា ការផ្ដល់អាហារូបករណ៍ និងការពង្រីកទីផ្សារការងារជាដើម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button