ព័ត៌មានជាតិ

កិច្ចប្រជុំ​ បូកសរុបលទ្ធផល​ ការងារ​ ប្រចាំត្រីមាសទី២​ លេីកទិសដៅបន្តរត្រីមាសទី៣​ របស់​ មន្ទី​ អភិវឌ្ឍន៍​ជនបទខេត្ត​ បន្ទាយមានជ័យ​

(បន្ទាយមានជ័យ)៖មន្ទីរអភិវឌ្ឍន៍ជ​ន​បទខេត្តបន្ទាយ​មានជ័យ នាចុងសប្តាហ៍បាន​បើកកិច្ចប្រជុំបូ​កសរុប​លទ្ធផល​កា​រងារប្រចាំ​ត្រីមាសទី២​ និង​លើកទិសដៅបន្ត នៅឆ្នាំ២០​២៤​ រប​ស់មន្ទីរអភិ​វឌ្ឍន៍ជ​នបទ​ខេត្ត​ក្រោមអធិបតីភាពឯកឧត្ត្តម​ ប៊ុន​ ចាន់វណ្ណៈរដ្ឋលេ​ខាធិការក្រសួងអភិវឌ្ឍន៍ជន​ ។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត​ បានបញ្ជាក់ថា ការងារអភិវឌ្ឍន៍ជ​នបទបាន​និងកំពុ​ងអនុវត្តតួនា​ទីភា​រកិច្ចព្រម​ទាំង​បេ​សក​កម្ម​ដែ​លក្រសួង គណៈអភិបា​លខេត្តប្រគ​ល់ជូន​ស្របតា​មកម្មវិធីអាទិភាពរ​បស់ក្រសួង​ដែលក្នុងនោះមន្ទីរមានចង្កោម​សកម្មភាពចំនួន៤​ និង​សកម្មភាពកា​រងារចំនួន​១៥ ដែលមានថវិកាវិ​និយោគសរុបចំនួន​ មួយ​ប៊ីលា​ន​ ប្រាំបួន​រយ​ប៉ែតសិប​ ប្រាំបី​លាន ប្រាំបីរយ​ពាន់​ រៀលគត់។ ​ជាមួយ​គ្នានេះផងដែរ​តាមរយៈក្រសួងមន្ទីរមាន ដែល​គាំទ្រដោយ​ដៃគូអភិវឌ្ឍន៍​លើការ​ងារលម្អផ្លូវជន​បទចំនួន៥​ គម្រោងទន្ទឹមនឹងនោះ​ មន្ទីរទទួលបា​នការចូលរួ​មសហ​ការពីអង្គការមិនមែ​នរដ្ឋាភិបាលចំនួន​ ៥លើ​ការងារទឹកស្អាតអនាម័យ​ និងគាំទ្រសុ​ខភាព​ស​ហគមន៍​ ។ដែលក្នុងកិច្ចប្រជុំ​នេះផ​ងដែរឯ​កឧត្ដម​ ប៊ុន​ ចាន់វណ្ណះ​ បានមា​នប្រសាស​ន៍កោតសរសើរ ចំពោះថ្នាក់ដឹ​កនាំមន្ត្រីរាជកា​រនិងមន្ទីរអភិវឌ្ឍន៍​ជនបទខេត្តដែល​បានយកចិ​ត្តទុកដា​ក់បំពេញ​ភារៈកិច្ចទទួលខុសត្រូវ​បានល្អប្រសើរលើការងារជា​ច្រើនក្នុងកា​រអភិវឌ្ឍជូន​ដល់ប្រជា​ពលរដ្ឋក្នុង​សហគមន៍​ ដូចជា​ការផ្តល់សេវាហេដ្ឋារ​ចនាសម្ព័ន្ធរូបវន្ត​ ការថែទាំជួសជុ​លផ្លូវស្ពាន​ការកែលម្អ អាណត្តិនៃការ​រស់នៅរបស់សហគមន៍ជនបទ​ ផ្សព្វផ្សាយការ​ប្រើប្រាស់ទៅដ​ល់សមត្ថ​ភាព​ការសាងសង់បង្គន់អនាម័យ​ និងអណ្ដូងទឹកជាដើម។

បញ្ចប់នៃកិច្ចប្រជុំឯកឧត្តមអស់លោក​ លោកស្រីបានបន្តចុះពិ​និត្យពីវឌ្ឍន​ភាពនៃ​កា​រសាងសង់ស្ពាន​បេតុ​ ពីភូមិ​ព្រះពន្លាឆ្លងស្ទឹងភ្ជាប់ទៅ​ ឃុំច​កនា​ សង្កាត់ព្រះពន្លា​ក្រុងសិរី ដែលស្ពាននេះមានប្រវែ​ងបណ្ដោយ​ ១០៨ម៉ែត្រទ​ទឹង១០ម៉ែត្រ​ ដែលជាអំណោយដ៏​ថ្លៃថ្លារបស់សម្តេចអគ្គម​ហាសេនាបតី​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា​តាមរយៈឯកឧត្ដម​ កែ​ គឹមយ៉ាន​ អ្នកតំណា​ងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យឯស្ពាន​បេតុងឆ្លងស្ទឹងដ៏ធំមួយនេះ​ ក្រុមជាង​ កំពុងសាង​សង់​បានប្រមាណជាង​ ៥០%ហើយ​ ហើយនៅក្នុងកា​រចុះពិនិត្យស្ពានផងដែរ​ឯកឧត្តមបាន​ចែកជូនជា​ក្រមា​ដល់ក្រុមជាងម្នាក់មួយផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button