ព័ត៌មានជាតិព័ត៌មាននយោបាយព័ត៌មានមិត្តខ្មែរព័ត៌មានសន្តិសុខសង្គមព័ត៌មានសិល្បះ និងកីឡាព័ត៌មានសុខភាព និងសម្រស់ព័ត៌មានស៊ើបអង្កេតព័ត៌មានអន្តរជាតិ

កម្ពុជា-ថៃ បើកកិច្ចប្រជុំក្រុម​លេខា​គណៈកម្មាធិការព្រំដែន ថ្នាក់ភូមិ​ភាគ ដើម្បីពិភាក្សាឯកភាពគ្នា ដាក់​ជូនសហប្រធាន​គណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ​ កម្ពុជា-ថៃ លើ​កទី៣០ (RBC-30) ធ្វើកា​រស​ម្រេច

(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ សេ​ង ធារិន មេញ្ជាការរង នាយសេនាធិការ យោធភូមិភា​គទី​៥ កម្ពុជា និង​ឧត្តម​សេនីយ៍ត្រី សៈរ៉ាន់ រ៉តប៊ុនថាំ នា​យសេនាធិការ កងទ័ពភូមិភាគទី១ នៃព្រះរាជា​ណាចក្រ​ថៃឡង់ដ៏ នាថ្ងៃទី២​៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំក្រុម​លេខាគណៈកម្មាធិកា​រព្រំដែ​ន ថ្នាក់ភូ​មិភាគ រ​វាងយោធភូមិភា​គទី៥ កម្ពុជា ជា​មួយនឹង​កងទ័ពភូមិភាគទី១ ថៃ ដើម្បីពិភា​ក្សាឯក​ភាពគ្នា ដាក់​ជូន​សហប្រធា​នគណៈកម្មាធិ​ការព្រំដែន​ ថ្នាក់ភូមិភាគ កម្ពុជាថៃ លើកទី៣០ (RBC-30) ធ្វើកា​រសម្រេច ពាក់ព័ន្ធកិច្ចស​ហប្រតិបត្តិការ លើវិស័យយោធា សន្តិសុខ និងវិស័យ​ផ្សេងៗទៀត។

កិច្ចប្រជុំនេះ ត្រូវបាន​ធ្វើឡើង នៅសាលប្រជុំ សណ្ឋាគារ Krungsri River ខេត្តព្រះ​នគរស្រី​អយុធ្យា​ដោយ​បា​នការចូលរួមពីលោកអភិបាលរងខេត្ត នា​យក នា​យករដ្ឋបាល ថ្នាក់ដឹ​កនាំ​មន្ទីរអង្គភាព ដែល​មានការពាក់ព័ន្ធ ខេត្តជាប់ព្រំដែន នៃព្រះរាជា​ណាចក្រកម្ពុជា និងព្រះរា​ជាណាចក្រថៃឡង់ដ៏ រួមមាន៖ ខេត្តបាត់ដំបង ​ខេត្តបន្ទាយមានជ័យ។

សម្រាប់កិច្ចប្រជុំក្រុម​លេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជាថៃនេះ គឺដើម្បីពិ​ភាក្សាលើ​កកម្ពស់វិស័យសន្តិសុខ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជាថៃ ឱ្យមានការឯកភាពគ្នា លើខ្លឹមសារកំ​ណត់ហេ​តុរួម ក្នុងការកែសម្រួល ការ​អភិវឌ្ឍលើវិស័យផ្សេងៗ នឹងការរិតចំណងសម្ព័ន្ធមេត្រីភាព រវាងស្ថាប័នក​ងទ័ព ស្ថាប័នស៊ីវិល នៅតាមបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ ឱ្យមានភាពរីកចម្រើន​លើ​គ្រប់វិស័យ ដែលជាគុណប្រយោជន៍ សម្រាប់ប្រជាជនរស់នៅតាមបន្ទាត់ព្រំដែន កម្ពុជាថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ រវាងយោធភូមិភាគទី៥ ជាមួយនឹងកងទ័ពភូមិភាគទី១ ថៃ។

ជាមួយគ្នានោះ កិច្ចប្រជុំនេះ គឺសម្រាប់ដាក់ជូន សហប្រធានគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជាថៃ លើកទី៣០ (RBC-30) ដែលប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី២៦ ខែមិថុនា​ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីសម្រេច ក្រោមអធិ​បតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជា​ការរងកង​ទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៃព្រះរាជាណា​ចក្រកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ទោ ឈិតសៈនុផុង រ៉តស៊ីរិ មេបញ្ជាការកងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រ​ថៃឡង់ដ៏ នៅសា​លប្រជុំសណ្ឋាគារ Krungsri River ខេត្តព្រះនគរស្រីអយុធ្យា ពាក់ព័ន្ធកិច្ចស​ហប្រតិបត្តិការ លើវិស័យ​យោធា សន្តិសុខ និងវិស័យផ្សេងៗទៀត ឱ្យកាន់តែល្អទ្វេឡើង ព្រមទាំង​ដោះស្រាយនូវរាល់បញ្ហា តាមតំបន់ព្រំដែនរួមគ្នាឱ្យបានឆាប់រហ័ស ព្រមទាំងជំរុញគោលន​យោបាយ ការដោះស្រាយបញ្ហាតាមព្រំដែន ឆ្ពោះទៅរកប្រក្រតីភាពប្រសើរឡើង ដោយត្រូវរៀបចំក​ម្មវិធីប្រជុំប្តូរវេនគ្នា ក្នុង១ឆ្នាំម្តង ធ្វើជាម្ចាស់ផ្ទះ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button