ព័ត៌មានជាតិ

កងកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងនគរបាលព្រំដែន ទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ នៅភូមិសាស្រ្តសុ្រកម៉ាឡៃ

(បន្ទាយមានជ័យ):នាថ្ងៃទី២៥ ខែមេសាឆ្នាំ២០២២ វេលាម៉ោង០៣និង៣០នាទី កងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១១ និង ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ប្រចាំការល្បាតត្រួតពិនិត្យ ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ សហការជាមួយនគបាលការពារព្រំដែនគោកលេខ៨១៥ ល្បាតតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រទះឃើញ ពលករខ្មែរ ឆ្លងដែនមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ចំនួន២៣នាក់ និងលួចឆ្លងដែនចូលទៅប្រទេសថៃ ១៣នាក់ សរុបចំនួន៣៦នាក់ ប្រុស ២១នាក់ ស្រី ១៥នាក់ (កុមារ ៤នាក់) ឃាត់ខ្លួនបាននៅចំណុច៣ផ្សេងគ្នា ភូមិសាស្រ្ត ឃុំម៉ាឡៃ ឃុំអូរសំព័រ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា កងកម្លាំងអន្តរគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ បន្តរឹតបន្តឹង ការលួចឆ្លងដែនដោយខុសច្បាប់ ពលខ្មែរ និងបរទេស ដែលចាញ់បោកមេខ្យល់ ធ្វើឲ្យខាតបង់ថវិកា និងអាចមានគ្រោះថ្នាក់ជាយថាហេតុ។

លោកឧត្តមសេនីតយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានសង្កត់ធ្ងន់ថា កងកម្លាំងអន្តរាគមន៍នៅតាមបន្ទាត់ព្រំដែន ត្រូវបន្តសហការជាមួយកម្លាំងចម្រុះ ល្បាតត្រួតពិនិត្យ ឲ្យបានម៉ឺងម៉ាត់បំផុត ជៀងវាងមេខ្យល់ លួចនាំឆ្លងដែនតាមគ្រប់រូបភាពដោយខុសច្បាប់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button