ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុខា ៖ បេសក​កម្មក្រុមគ្រូ​ពេទ្យស្ម័គ្រចិត្ត ស សុខា បានរួមចំណែក​ផ្ដល់​ភា​ពកក់ក្ដៅផ្នែកសេវាសុខ​ភាពជូនពលរដ្ឋ ស្រ​បតាមនយោបាយសម្ដេចធិបតី!

(ភ្នំពេញ)៖ក្នុងពិធីសំណេះសំណាលខ្លីជាមួ​យប្រជាពលរដ្ឋប្រមាណ ២ ០០០នាក់ ដែលមកទទួល​សេ​វាពិនិត្យ និងព្យាបាលជំ​ងឺពីក្រុមគ្រូ​ពេទ្យស្ម័គ្រចិត្ត ស សុខា ដោ​យឥតគិតថ្លៃ នៅស្រុកសុីធរក​ណ្ដាល​ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសា​សន៍ថា បេសកកម្មរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាឱ​កាសនេះ ក៏​មិនខុស​ពីកន្លងម​កដែរ គឺដើម្បីចូលរួមចំ​ណែកផ្ដល់ភា​ពកក់ក្ដៅ​ជូនប្រជា​ពលរដ្ឋលើផ្នែកសេ​វាសុខភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកា​រដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ភ្ជាប់នឹង​គោលនយោបាយសម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូស​បញ្ជាក់អំពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោ​តការយកចិត្តដា​ក់ទៅលើវិ​ស័យអាទិភាពមួយចំនួន បន្តពីយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិមុន ក្នុងនោះ​គោល​នយោ​បាយអាទិភាពទី១ គឺការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់​សុខ​ភាពជាសកល។ ឯកឧត្តម បានបន្ថែមថា រាជរដ្ឋាភិបាល ក៏បាន និងកំពុងធ្វើទំនើបកម្ម និងពង្រឹង​សមត្ថភាព ក្នុងការផ្ដល់សេវាព្យាបាលជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកម្រិតធ្ងន់ៗ រួមទាំងពង្រឹង​គុណភាពព្យាបា​លនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ដែលជាចំណុច​សំខាន់ដើ​ម្បីផ្តល់សេវាសង្គ្រោះបឋម និងជំងឺផ្សេងៗទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តលោកយាយ លោកតា ពុកម៉ែ អ៊ុ មីងមា និ​ងបងប្អូនប្រជាពលរដ្ឋ លើកកម្ពស់សុខុមាលភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ត្រូវចេះស្រឡាញ់ និងយកចិត្តទុកដាក់ថែរក្សាសុខភាព តាមរយៈការអនុវត្ត​ឱ្យបានខ្ជាប់ខ្ជួន​នូវការ​ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងត្រូវតាមដានត្រួតពិនិត្យសុខភាពជាប្រចាំ។ ជាមួយគ្នា​នេះឯ​កឧត្តម ក៏បានរម្លឹកជូនប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការអនុវត្តរបស់អាជ្ញាធរ និងការចូ​លរួមគាំទ្ររ​បស់ប្រជាពលរដ្ឋ នូវគោ​លនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដូចជា៖ គ្មានបទ​ល្មើស​លួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ មានស​ណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់​ចរាចរណ៍ដែល​សុទ្ធតែពាក់ព័ន្ធ​ទៅនឹងសុវត្ថិភា​ព និងអាយុជីវិតប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាឱ​កាសនោះ រួមមាន៖ ការពិនិត្យនិងព្យាបាលជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ ជំងឺ​រោគ​ស្ត្រី ជំងឺឬសដូងបាត ជំងឺសួ​តក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើ​ស្បែក ជំងឺដង្កូវព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុន​ឈាម ជំងឺភ្នែក វាស់ភ្នែក ចែកវែនតា សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើស​ឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួសជាដើម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button