ព័ត៌មានជាតិ

ពិធីបេីក​ ការដ្ឋាន​សាងសង់​ស្ពានបេតុង​អាមេ​ ឆ្លងស្ទឹង១ខ្សែរ​ ប្រវែង​ ៩០ម៉ែត្រ ទទឹង​ ១០ម៉ែត ឆ្លងកា​ត់ស្ទឹងព្រះ​ពន្លា​ ក្នុងសង្កាត់ព្រះពន្លានៃក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ)៖គម្រោងសាងសង់ស្ពានមួយខ្សែ​ មានប្រវែង​ ៩០ម៉ែត្រ​ ទទឹង១០​ម៉ែត្រឆ្លងកា​ត់ស្ទឹងព្រះ​ពន្លា​ ក្នុងសង្កាត់ព្រះពន្លានៃ​ក្រុងសិ​រីសោភ័ណ​ខេត្តបន្ទាយមានជ័យជាថ​វិការបស់រាជ​រដ្ឋាភិបាលអនុវត្ត​ដោយក្រសួងអភិវឌ្ឍន៍ជនប​ទ ត្រូវបានរៀបចំ​ បេីកការដ្ឋានសាងសង់ នាព្រឹក​ ថ្ងៃទី​១​ ខែកក្កដា​ ឆ្នាំ២០២៤​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ជី​ សុីថា​ រដ្ឋលេខាធិ​ការក្រសួងអភិវឌ្ឍន៍​ជនបទតំ​ណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ឆាយ រិទ្ធីសែន​ រដ្ឋមន្ត្រីក្រ​សួងអភិវឌ្ឍន៍ជនបទ​ ការសាងសង់​ស្ពាន​បេតុងមួយខ្សែនេះ​ ភ្ជាប់ពីភូមិ៣​ ឆ្លងកាត់ស្ទឹងទៅភូមិព្រៃឫស្សី​ សង្កាត់ព្រះពន្លា​សំណង់ស្ពាន​មួយ​ខ្សែនេះ​ គឺឆ្លងចំវត្តព្រះពន្លាតែម្ដង ។

លោក ស្រេង ​សុផល​ អភិបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា​ កាលពីដើមឡើយ​ស្ពាននេះគឺសាង​សង់អំពីឈើ​ដំបូលប្រក់ស័ង្កសី​ កសាងតាំងពីឆ្នាំ១៩៦​០មកម្ល៉េះ​ តែដោយសារស្ពាននេះ​ មានអា​យុកា​លវែង​ មានសភាពចាស់ទ្រុឌទ្រោមបណ្ដាល​ ឲ្យទឹកហូរបោកបក់យ៉ាងខ្លាំង​ បាក់រលំនៃ​ឆ្នាំ២០១៨។ 

ឯកឧត្តម​ ជី​ ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបា​នមានប្រសាសន៍ថា​ ដោយពិនិត្យមើ​លឃើញពីភាព​ចាំបាច់របស់បងប្អូនប្រ​ជាពលរដ្ឋ​ ធ្វើចរាចរណ៍ឆ្លងកាត់ពីតំបន់ទីប្រជុំជនផងនោះ​ រាជរដ្ឋាភិ​បាលពិសេសសម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ​អតីតនាយ​ករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា បានផ្ដល់ស្ពានមួ​យខ្សែនេះតាមរយៈឯកឧត្តម​ កែ​ គឹមយ៉ាន​ អ្នកតំណាងរាស្ត្រម​ណ្ឌលខេត្តបន្ទាយមា​នជ័យ ។

ឯកឧត្តមបន្តថា​ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧​ នៃរដ្ឋស​ភាដឹកនាំដោយសម្ដេចមហាបវធិបតី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា​ បានដាក់ចេញនូវយុទ្ធសា​ស្ត្របញ្ចកោណដំ​ណា​ក់កាលទីមួយ កំណត់យកអាទិភាពគន្លឹះចំនួនប្រាំ​ គឺមនុស្ស​ ផ្លូវ​ ទឹក​ ភ្លើង​ និងបច្ចេកវិទ្យា។

ឯកឧត្ត​មរដ្ឋលេខាធិការ​បានបញ្ជាក់បន្ថែមថា​ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ​ រួមមានផ្លូវស្ពានគឺ​ជាសរសៃឈា​មនៃសេដ្ឋកិច្ចអាចបង្កើនប្រាក់ចំណូលដល់​ប្រជាពលរដ្ឋបានមួយកម្រិតបន្ថែមទៀត។ ចុងបញ្ចប់​នៃកម្មវិធីបើកការដ្ឋាន ឯកឧត្តម​បានពាំ​នាំនូវបច្ច័យ​ ប្រគេនព្រះសង្ឃ​ ៦អង្គ​ ក្នុងមួយអង្គទ​ទួលបាន​បច្ច័យចំនួន​ ៤ម៉ឺនរៀល​ និងចែកជូនប្រជាពលរដ្ឋបងប្អូនដែលចូលរួម៩៩នាក់​ ម្នាក់ៗទទួ​លបាននូវ​ក្រមាមួយផងដែ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button