ព័ត៌មានជាតិ

ពិធីបិទវគ្គហ្វឹកហ្វឺន​បំប៉នជំនាញស៊ើបការណ៍ប្រដាប់អាវុធ និងបើកវគ្គបំប៉ន​ពង្រឹងវរសេនា​តូចថ្មើរ​ជើង​លេ​ខ៥១៣ វគ្គហ្វឹកហ្វឺន​បំប៉នជំនាញស៊ើបការណ៍ និងក្បាច់គុន នៃ​កងយោធពលខេមរភូមិន្ទ របស់វរសេនាតូចថ្មើរជើងលេខ៥១៤

(បន្ទាយមានជ័យ)លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិ​ភាគទី៥ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអ​ធិបតីក្នុងពិធីបិទ​វគ្គហ្វឹកហ្វឺនបំប៉ន​ជំនាញស៊ើបកា​រណ៍ប្រដាប់អាវុធ និងបើកវគ្គបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ វគ្គហ្វឹក​ហ្វឺនបំប៉នជំនាញស៊ើបការណ៍ និងក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ របស់វរសេនា​តូចថ្មើរជើង​លេខ៥១៤ ។ពិធីនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំ​ជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមាន​ការអញ្ជើញចូលរួមមាន មេ​បញ្ជាការរង នាយសេនា​ធិការរង នាយការិយា​ល័យ​ យោធភូមិភាគទី៥ ​​​មេបញ្ជាការ មេបញ្ជាការរង នាយទាហា​ន នាយទាហានរងនិង​ពល​ទាហាន កងពលតូចថ្មើរជើងលេខ៥១ មេប​ញ្ជាការរង​តំបន់ប្រតិបត្តិកា​រសឹករងបន្ទាយមានជ័យ កងការពារព្រំដែន៥០៣ មេបញ្ជាការអង្គភា​ពចំណុះយោ​ធភូមិភាគ​ទី៥ ។

មានមតិសំណេះសំ​ណាលក្នុងឱកាសនេះលោកឧត្តមសេនីយ៍ទោ សេង ធារិន បានលើកឡើងថា សិក្ខាកាម​បើកវគ្គនេះត្រូវយកចិត្តទុកដា​ក់គោរពវិន័យ មានសីលធម៌ល្អ មានសាមគ្គីឯក​ភាពគ្នាខិត​ខំប្រឹងប្រែងក្នុងការរៀន​សូត្រ ដើម្បីទទួលលទ្ធផលបានល្អប្រសើរគ្រប់ៗគ្នា។តំណាង​កម្មសិ​ក្សាកា​រីបានឡើ​ងធ្វើការប្តេជ្ញាចិត្តគោរពច្បាប់រ​ដ្ឋធម្មនុញ្ញច្បាប់លក្ខន្តិក:កងយោធពលខេមរភូមិន្ទ យក​ចិត្តទុក​ដាក់ ខិតខំក្រេបជញ្ជក់ចំណេះ​ដឹងពីគ្រូដើម្បីយកទៅអនុវត្តនៅអង្គភាពឲ្យបានល្អ។

ប្តេជ្ញាចូលរួម​អនុវត្តនូវគោលនយោ​បាយរបស់រាជរដ្ឋាភិបាល​ដែលដឹកនាំដោយសម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បង្កើនប្រសិទ្ធ​ភាពការងារទ្វេដង។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏​បានឧបត្ថម្ភជូ​នវគ្គហ្វឹកហ្វឺននេះថវិកា​ចំនួន ២.០០០.០០០រៀល ផងដែរ ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button