ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ជួបប្រជុំជា​មួយថ្នាក់ដឹក​នាំមន្ត្រីសង្ឃខេត្ត ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ក្នុងការ​ផ្សារភ្ជាប់​រវាងវិស័យពុទ្ធចក្រ និងអាណាចក្រ អោយកាន់តែរីកចម្រើន

ប៉ៃលិន៖ នៅសាលា​ខេត្ត ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគ​ណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំមន្ត្រីសង្ឃខេត្តប៉ៃលិន ដែល​ដឹកនាំដោយព្រះសោភ័ណវេទី អ៊ា សុផន ព្រះមេគណគណៈមហានិកាយខេត្ត និងព្រះ​សន្តិមហា​រតន៍មុនី សាន់ លី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត ដើម្បីត្រួតពិនិ​ត្យវឌ្ឍនភា​ពគណៈសង្ឃ​ទូទាំងខេត្ត ក្នុងការផ្សារភ្ជាប់រវាងវិស័យពុទ្ធចក្រ និងអាណាចក្រ អោយកាន់តែរីកចម្រើន ។

លោក​ជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​លើក​ឡើងថា៖ ក្រោមការដឹកនាំប្រក​បដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងដឹ​កនាំបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេ​សកម្ពុជាទាំងមូលគ្មានជម្លោះសាសនឡើយ មិនតែប៉ុណ្ណោះសាសនាទាំងអស់ ចេះសា​មគ្គីគ្នា ស្រឡាញ់គ្នា និងគោរពគ្នា មិនមានជម្លោះសាសនាអ្វីនោះឡើយ ដែលនេះដោយ​សារតែរាជរដ្ឋាភិបាល បើកសិទ្ធិសេ​រីភាពពេញលេញចំពោះវិស័យសាសនា ជាក់ស្តែងនៅ​ខេត្តប៉ៃ​លិន មួយរយៈចុងក្រោយនេះ តាមបណ្តាវត្តអារាម មានការរីកចម្រើនយ៉ាងខ្លាំងវិស័យសាសនា ជាពិសេសព្រះពុទ្ធ​សាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋខ្មែរភាគច្រើនគោរពប្រតិបត្ត និងមា​នជំនឿ ។

លោកជំទាវបណ្ឌិតអ​ភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ដើម្បីពង្រឹងគុណភាព​លើអភិ​បាល​កិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃ ក៏ដូចជាគ្រប់សាសនិក គឺត្រូវផ្សារភ្ជាប់ជា​មួយបច្ចេកវិទ្យា​ទំនើប ក្នុងការធានាបាននូវសាមគ្គីភាព និងការរីកចំរើនលើគ្រប់សាសនា និងអនុវត្តន៍ឲ្យបា​ននូវគោ​លនយោ​បាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា ការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា លើកស្ទួយព្រះពុទ្ធសា​សនាជាសាសនារបស់រដ្ឋ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាព នៃ​សាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋាន ជៀសវាងការរើសអើង ការបែងចែកភាពខុសគ្នាខា​ងជំនឿ និងសាសនា ហើយត្រូវរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមបទបញ្ញត្តិក្នុងរ​ដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រកម្ពុជា ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ដោយស្មោះចំពោះ​មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៅទូទាំងខេត្តប៉ៃលិន ដែលបានរួមសាមគ្គី សហការគ្នាបានល្អ តាមភារ​កិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្ត ឱ្យទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន, ចូលរួមលើ​កស្ទួយវិស័យទេសចរណ៍ នៅតាមវត្តអារ៉ាមសំខាន់ៗ និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតាមអនុ​សាសន៍ និងគោលនយោបាយនានា ជាពិសេសយុទ្ធសាស្ត្រ បញ្ចកោណ ដំ​ណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ។

នៅក្នុងឱកាសនោះផ​ងដែរ ព្រះសោភ័ណវេទី អ៊ា សុផន ព្រះមេគណខេត្ត និងជាព្រះចៅអ​ធិកា​រវត្តពោធិមា​រាម ក្នុងនាមមន្ត្រីសង្ឃ ិងព្រះសង្ឃទូទាំងខេត្ត បានមានសង្ឃដីការ ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ ចំពោះលោ​កជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹ​កនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបាន​មានសធាជ្រះថ្លាចូ​លរួមឧបត្ថម្ភគាំទ្រដ​ល់វិស័យ​ព្រះ​សាសនាក្នុងខេត្ត ហើយធ្វើឱ្យនៅតាមបណ្តាវត្តអារាម មានការអភិវឌ្ឍន៍​រីកចម្រើនគួរឱ្យក​ត់សម្គាល់ សម្រាប់ពុទ្ធិបរិស័ទគោរពប្រតិបត្តិ ទៅតាមទំនៀមទម្លាប់តាំងពីបុរាណមក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button