ព័ត៌មានជាតិ

នគរបា​លក្រុងប៉ោយប៉ែត បន្តចុះរៀបចំ​សណ្តាប់​ធ្នាប់និង​ណែនាំ​ដល់​អា​ជីវករបញ្ឈប់ការ​ដាក់លក់​ដូ​រ​នៅ​លើចិញ្ចើមផ្លូវ​សាធារណៈ

(បន្ទាយមានជ័យ)៖ដោយមានការណែនាំពីលោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នង​ការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបា​លក្រុងប៉ោ​យប៉ែត នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាង អធិការរ​ង ទទួល​ផ្នែក ការងារ​សណ្តាប់ធ្នាប់​ នៃអធិ​ការដ្ឋាន ន​គរបាលក្រុងប៉ោ​យប៉ែត បាន​ដឹកនាំក​ម្លាំងចុះរៀបចំ​សណ្តាប់ធ្នាប់និង​ណែនាំដល់ប​ងប្អូនអាជីវករ​លក់ដូរនៅ​ចំណុចផ្សារសមាគម ស្ថិតនៅ​ក្នុងភូមិចា​ន់គីរី សង្កាត់ប៉ោយប៉ែត និ​ង​ផ្សារត្រី​ ក្រុងប៉ោយប៉ែត ​ឲ្យ​លក់ដូរមានរបៀបរៀបរយ​ដេីម្បី​បញ្ជៀស​ការក​កស្ទះនៅតា​មដងផ្លូវ ជុំវិញផ្សារ។

សូបបញ្ចាក់ផងដដែរថា នៅតាមដងផ្លូវចំ​ណុចមុខផ្សារ​សមា​គម ,ផ្សារត្រីប៉ោយប៉ែត ,ផ្សារកណ្ដាល ជាដើម មានការកកស្ទះចរាចរណ៍សឹងរាល់ថ្ងៃ ដោយសារកត្តាខ្វះារយោគយល់ ខ្លះដាក់ឆ័ត្រ​តាំងទំនិញ​លក់ដូរ លើចិញ្ចើមផ្លូវ ចតរថយន្ត និងម៉ូតូគ្មានសណ្តាប់ធ្នាប់។ដូច្នេះ​កម្លាំងនគរបាល​បា​នធ្វើការ​ណែនាំដល់ប​ងប្អូនប្រ​ជាព​លរដ្ឋដែល​ជាអាជីវករ​មួយចំនួន ដែលតែងតែ​យកចិ​ញ្ចើម​ផ្លូវធ្វើជាក​ន្លែងលក់ដូរដើម្បី​ជាប្រយោជន៍ផ្ទា​ល់ខ្លួន ធ្វើ​ប៉ះពាល់ដ​ល់អ្នកដ​ទៃនោះ បញ្ឈប់​ចាប់ពីថ្ងៃ​នេះ​តទៅ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button