ព័ត៌មានជាតិ

អបអរសាទរ និងគ្រាំទ្រ ឯកឧត្តម វ៉ី សំណាង បញ្ជាឱ្យទម្លាក់ផ្ទាំងប៉ាណូស្រាបៀរ តាមដងផ្លូវ សាធារ ណៈ ក្នុងខេត្តតាកែវ

(តាកែវ)៖ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជា​ការឯកភាពរដ្ឋបាល​ខេត្ត ដែល​បានរៀបចំធ្វើឡើង​នៅសាលប្រជុំរដ្ឋបាលសាលាខេត្ត នៅព្រឹក​ថ្ងៃសុ​ក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ​ក៏មាន​ការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត លោកមេបញ្ជាការកងរាជអាវុធ​ហត្ថខេត្ត លោកស្នងការខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង លោក លោកស្រីប្រធាន អនុប្រធាន​មន្ទីរជុំវិញខេត្ត លោកអភិបាលក្រុងស្រុកទាំង១០ លោកអធិការក្រុងស្រុក លោកមេបញ្ជា​ការក្រុងស្រុក រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវក៏បានណែនាំដល់ មន្ទីរជំនាញពាក់ព័ន្ធ អោយ​គ្រប់បណ្ដាក្រុមហ៊ុនស្រាបៀរទាំងអស់ អោយទម្លាក់ផ្ទាំងប៉ាណូ ផ្សព្វផ្សាយពា​ណិជ្ជកម្មស្រា​បៀរ តាមដងផ្លូវសាធារណៈ ចោលទាំងអស់ នៅទូទាំងខេត្តតាកែវ ដោយលើកស្លាក​ប៉ាណូណា​ប្រើប្រាស់ខ្លឹមសារអប់រំល្អៗ រឺជាភេសជ្ជៈជំនួសវិញដើម្បីលើកស្ទួយមុខមាត់ខេត្ត៕ ដោយ ៖ លោក ផូង ​បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button