ព័ត៌មានជាតិ

សាខាកាក​បាទក្រហមខេត្តបន្ទាយ​មានជ័យ ប្រគល់​ផ្ទះ ១ខ្នង ជូន​គ្រួសា​រក្រីក្រ​ឈ្មោះ ​ពួត ស្រីផៃ​ នៅស្រុក​ថ្មពួក

ខេត្តបន្ទាយមានជ័យ ៖ដោយពិនិត្យឃើញ​ពីភា​ពជាក់ស្ដែង​របស់គ្រួសា​រក្រីក្រឈ្មោះ ពួត ស្រីផៃ ភេទស្រី អាយុ ២១ឆ្នាំ ប្ដីឈ្មោះ គៀង មួន អាយុ ២១ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្ត​បន្ទាយ​មានជ័យ ដោយផ្ទះរប​ស់​គាត់រងគ្រោះដោ​យខ្យល់កន្ត្រាក់ រលំទាំងស្រុង កន្លង​ទៅថ្មីៗនេះ ត្រូវបា​នសាខាកាកបាទក្រហមខេ​ត្ត បានធ្វើការ​សាងសង់ផ្ទះជូនគាត់ ១ខ្នង ដោយមានទំហំ​បណ្ដោ​យ ៦ម៉ែត្រនិងទទឹង ៤ម៉ែត្រ កំពស់ ៣,៨ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី​បានចាក់សា​បផ្ទះតៀម ចំណាយថវិកាអស់ចំនួន ២,១៧២ដុល្លារសហរដ្ឋអាមេរិច ត្រូវបានធ្វើពិធីប្រគល់ផ្ទះ ១ខ្នង​នេះជូនគាត់នារសៀលថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្ត អ៊ុំ រាត្រី ប្រធានគ​ណៈកម្មាធិកា​រសាខាកាកបាទក្រហមខេត្ត។

លោក ធូ សុីភ័ណ នាយកប្រតិបត្តិសាខាកាកបាទក្រហម បានឱ្យដឹងថា ផ្ទះថ្មីនេះគឺជាផ្ទះមនុ​ស្សធម៌​ទី១៤ របស់សា​ខាដែលមានលក្ខណៈសមរម្យ រឹងមាំ ហើយការអនុវត្តគម្រោង​សាងសង់ផ្ទះជូនគ្រួសា​រក្រីក្រខ្វះជម្រកស្នាក់នៅនេះ ពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌។

ថ្លែងនេះឱកាសនោះផង​ដែរ ឯកឧត្តម ​អ៊ុំ រាត្រី បានមានប្រសាសន៍ថា ថវិកាទាំងអស់ដែល​បានយកមក​សាងសង់ផ្ទះជូនបងប្អូនគ្រួសារក្រីក្រនាពេលនេះ គឺបានមកពីការចូ​លរួមបរិច្ចា​គទ្រព្យសម្បត្តិផ្ទាល់ខ្លួន ពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សប្បុរសជន បានផ្ដល់នូវថវិកាក្នុងឱកា​សអបអរសាទរខួបលើកទី ១១៦ ទិវាពិភពលោ​កកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ រួមគ្នាជាមួយ​កាកបា​ទក្រហម ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ

ឯកឧត្តម ​​អ៊ុំ រាត្រី បានបន្តថា កាកបាទក្រហមកម្ពុជាជាជំនួយការឲ្យអាជ្ញាធរ សាធារណៈ​ក្នុងវិ​ស័យមនុស្សធម៌ ប៉ុន្តែស្ថាប័នមួយនេះមិនបានប្រើប្រាស់កញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ដូចជាស្ថាប័ននានានោះឡើយ ពោលគឺពឹងផ្អែក​ទាំងស្រុងពីការចូលរួមប​រិច្ចាគពីសប្បុរស​ជនគ្រប់ម​ជ្ឈដ្ឋាន ក្នុងនោះរួមមាន ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជកា​រ មន្ទីរអង្គភាពនានា កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ពាណិជ្ជករ អាជីវករ វិស័យឯកជនផ្សេងៗ ដែលតែងតែមានសមានចិត្ត និងឧត្តមគតិខ្ពស់ បានបរិច្ចាគថវិកាស​ម្ភារៈជូនដល់សាខាកាកបាទក្រហមខេត្ត តាមរយៈការអំពាវនាវដើម្បីកៀងគរថវិកា សម្រាប់ធ្វើជា​ទុនក្នុងការ​បំពេញបេសកកម្មមនុស្សធម៌ ជួយជនរងគ្រោះ ងាយរងគ្រោះ និងទីទាល់ក្រប្រ​កបដោយបរិយា​បន្ន ជាក់ស្ដែងប្រភពចំណូលដែលសាខាទទួលបាននាឆ្នាំ ២០២៤ កន្លងមក​ថ្មីៗនេះគឺប្រមា​ណជាង ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិច។

ក្រៅពីប្រគល់ផ្ទះជូនដល់លោកស្រី ពួត ស្រីផៃ ក៏មានសម្ភារៈអំណោ​យមួយចំនួនផ្ដល់ជូ​នបន្ថែមរួ​មមាន អង្ករ ត្រីខ មី ទឹកត្រី មុង ភួយ សារុង ក្រមា ទឹកសុទ្ធ ឆ្នាំង ចានបាយ ស្លាបព្រា កន្ទេលជ័រ ក្នុងនោះសម្រាប់ទារករួមមាន មុង កែបកូនង៉ា ក្រមាពោះគោ ខោអាវកូនង៉ា ស្រោមដៃ ទឹហ្វីរ៉ាប់ ក្រណាត់សើម ខោទឹកនោម ម្សៅលាបខ្លួន សាប៊ូកក់សក់ និងទឹកដោះគោឆៅ។ ដោយឡែក​សម្រាប់ប្រជា​​ពលរដ្ឋចូលរួម ម្នាក់ៗទទួលបានឃិត ១កញ្ចប់ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button