ព័ត៌មានជាតិ

ក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ ចុះពិនិត្យ និងវាស់វែងក្បាលដីដែលបាននិងកំពុងគ្រប់គ្រងជាក់ស្តែងលើទីតាំង នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ) នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ ដឹកដោយលោក លៀម សុដា អភិបាលរងខេត្ត និងមានការចូលរួមពីអាជ្ញាធរក្រុង នគរបាល អាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការពិនិត្យ និងវាស់វែងក្បាលដីដែលបាននិងកំពុងគ្រប់គ្រងជាក់ស្តែងលើទីតាំងទំហុំ៥៧,៨៥៩ម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតនៅក្នុងភូមិទំនប់ ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មុនដំណើការចុះពិនិត្យ និងវាស់វែងក្បាលដីក្បាលដីដែលបាននិងកំពុងគ្រប់គ្រងជាក់ស្តែងនេះដែរក្រុមការងារបានធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដោយភាពញញឹមនិងស្និតស្នាល បន្ទាប់មកក្រុមការងារបានយកម៉ាស៊ីនចុះចុចយាមការដែលប្រជាពលរដ្ឋកំពុងកាន់កាប់។

លោកអភិបាលរងខេត្តបានឲ្យដឹងថា ការចុះពិនិត្យ និងវាស់វែងក្បាលដីដែលបាននិងកំពុងគ្រប់គ្រងជាក់ស្តែងនាពេលនេះ គឺក្នុងគោលកំណត់ឲ្យបានដឹងច្បាស់លាស់ ដើម្បីជជែកដោះស្រាយជាមួយភាគីទំនាស់ឈ្មោះ លាន សារិទ្ធ ព្រោះភាគីម្ខាងៗសុទ្ធតែអះអាងថាខ្លួនមានច្បាប់ទម្លាប់ត្រឹមត្រូវ ។ ទន្ទឹមនោះលោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្រោយពីពិនិត្យនិងវាស់វែងរួច អ្នកដែលមិនពាក់ព័ន្ធ ហើយជាប់រក្សាការពារនៅតុលាការស្នើរសូមឲ្យធ្វើការដករក្សាការពារចេញផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button