លោក សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា លើកទឹកចិត្ត ជម្រុញកីឡាករ កីឡាការនី ប្រកួតដណើ្តមមេដាយ និងកិត្តិយសជូនជាតិមាតុភូមិ
(បន្ទាយមានជ័យ) នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ លោក សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា អមដំណើរដោយ លោក បោន ប៊ិន អនុប្រធានសហព័ន្ធ លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធ អញើញជួបសំណេះសំណាល និងលើទឹកចិត្តដល់កីឡាករ កីឡាការនី ជម្រើសជាតិបញ្ចស៊ីឡាត់កម្ពុជា ចំនួន១៥រូប កំពុងហ្វឹកហាត់ នៅសាលហ្វឹកហាត់ ពហុកីឡាដ្ឋានមរតតេជោ រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា កីឡាករ កីឡាការនីទាំង១៥រូបនេះ នឹងចេញដំណើរទៅប្រកួតកីឡាបញ្ចស៊ីឡាត់ ដណើ្តមមេដាយអន្តរជាតិ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី នារសៀលថ្ងៃទី១០ ខែកក្កដា ស្អែកនេះ រយះពេល៦ថ្ងៃ ដោយមានកីឡាករ កីឡាការនី មកពីប្រទេសចំនួន៧ រួមមាន៖ ឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក សឹង្ហបូរី ម៉ាឡេស៊ី កម្ពុជា ថៃ និងព្រុយណេ។
ក្នុងឱកាសនោះដែរ លោក ប្រធានសហព័ន្ធ បានមានប្រសាសន៍ផ្តាំផ្ញើរ សូមឲ្យកីឡករ កីឡការនី ទាំងអស់ប្រើអស់ពីសមត្ថភាព ទោះបីជាចាញ់ឬឈ្នះ យើងនឹងទទួលបាននូវបទពិសោធន៍ថ្មីៗ ជាមួយអន្តរជាតិ ន្ថែមទត ពិសេសត្រូវព្យាយាមរក្សានូវសីលធ៌ម តម្លៃ ជាជនជាតិខ្មែរ ធ្វើយ៉ាងត្រូវនាំយកមេដាយ និងកិត្តិយសមកឲ្យជាតិមាតុភូមិដ៏បវរនៃយើង។
នាឱកាសនោះលោក សេង ធារិន លោក បោន ប៊ិន បានឧបត្ថម្ភថវិកា ដល់កីឡាករ កីឡាការនី ក្នុងម្នាក់ៗចំនួន ២០០$ និងសូមធ្វើដំណើរប្រកបដោយសុវត្ថិភាព ទទួលជោគជ័យផងដែរ៕