ព័ត៌មានជាតិ

អគ្គីភ័យឆាបឆេះផ្ទៈប្រជាពលរដ្ឋអស់២ខ្នង រថយន្ត៣គ្រឿង ម៉ូតូ៤គ្រឿង របួសម្ចាស់ម្នាក់ នៅស្រុកព្រៈនេត្រព្រៈ

បន្ទាយមានជ័យ៖ផ្ទះប្រជាពលរដ្ឋ២ខ្នងរថយន្ត៣គ្រឿង ម៉ូតូ៤គ្រឿង ត្រូវអគ្គីភ័យឆាបឆេះអស់ស្ទើតែទាំងស្រុង ក្នុងហេតុការណ៍គ្រោះអគ្គីភ័យដែលកើតឡើងនៅល្ងាចថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៤ ស្ថិតភូមិជើងវត្ត ឃុំ/ស្រុកព្រៈនេត្រព្រៈ ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ឯក ទេព រដ្ឋា អធិការនគរបាលស្រុកព្រៈនេត្រព្រៈបានប្រាប់ថា៖មូលហេតុដែលអគ្គីភ័យឆាបឆេះគឺស្ត្រីម្ចាស់ផ្ទៈជាអ្នកលក់សាំងដបនិងលក់អីវ៉ាន់ចាប់ហួត បានផ្ទេរសាំងដាក់ដបហើយដៃម្ខាងយកឧបករណ៍ឆក់ម៉ូស ទើបបង្កអោយឆាបឆេះឡើងត្រូវកម្លាំងរួមជាមួយប្រជាពលរដ្ឋជួយពន្លត់រហូតរយៈពេលជិត១ម៉ោងទើបរលត់។

លោកបានបញ្ជាក់ថា៖អគ្គីភ័យឆាបឆេះបណ្តាលខូចខារផ្ទៈ២ខ្នង១ខ្នងផ្ទៈថ្មប្រក់ស័ង្កសី ១ខ្នងទៀតឈើប្រក់ស័ង្កសី និងខូចខាតរថយន្ត៣គ្រឿងជាប្រភេទរថយន្តកាំម៉ារីដឹកសាំង ឆេះទាំងស្រុងម៉ូតូ៤គ្រឿងឆេះ និងរបួសស្ត្រីម្នាក់ត្រូវបានសង្គ្រោះ ។

លោក ឃូ ពៅ អភិបាលស្រុកព្រៈនេត្រព្រៈបានបញ្ជាក់ថា៖ដែលអគ្គីភ័យឆាបឆេះជួយអន្តរាគមន៍មានរថយន្តពន្លត់អគ្គីភ័យ២គ្រឿងប្រើប្រាស់ទឹក៦ឡាននិងកម្លាំងអន្តរាគមន៍ជិៈ១០០នាក់មាននគរបាល កងរាជអាវុធហត្ថ យោធាតំបន់ប្រតិបត្តិការសឹករងស្រុក និងកងពលថ្មើជើងលេខ៥១ មន្ត្រីរដ្ឋបាលស្រុករួមជាមួយប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋថ្លែងអំណគុណចំពោះ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យនិងលោក ឃូ ពៅ អភិបាលស្រុកព្រៈនេត្រព្រៈ ដែលបានដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ពន្លត់អគ្គីភ័យដែលឆាបឆេះផ្ទៈមិនបណ្តាលអោយរាលដាលឆេះទៅផ្ទៈប្រជាពលរដ្ឋដ៍ទៃទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button