ព័ត៌មានជាតិ

កម្លាំងនគរបាលប៉ុស្តិ៍ស្វាយបង្គំ ក្រុងសៀមរាប ចុះបង្ក្រាបល្បែងស៊ីសងជល់មាន់តាមអនឡាញ

(សៀមរាប) ទីតាំងលួចបើកល្បែងស៊ីសងប្រភេទជល់មាន់តាមអនឡាញមួយកន្លែងស្ថិតនៅក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដង្គំ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ស៊ូ វណ្ណដេត នាយប៉ុស្តិ៍នគរបាលស្វាយបង្គំ ចុះបង្ក្រាប នៅវេលាថ្ងៃត្រង់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះកម្លាំងបានធ្វើការដកហូតបានវត្ថុតាងកុំព្យូទ័រមួយគ្រឿង និងណែនាំដល់ម្ចាស់ទីតាំងឲ្យបញ្ឈប់ធ្វើសកម្មភាពបន្តទៀត បើពុំដូច្នោះទេនឹងចាត់វិធានការតាមផ្លូវច្បាប់។

គួរបញ្ជាក់ផងដែរថា មានល្បែងស៊ីសងតែងតែកើតមាននូវបទល្មើសផ្សេងៗដូចជា ចោរលួច ចោរប្លន់ អំពើហិង្សាក្នុងគ្រួសារជាដើម ដូច្នេះសង្ឃឹមថាអាជ្ញាធរនឹងបន្តចុះស្រាវជ្រាវបង្ក្រាបឲ្យអស់នៅតាមមូលដ្ឋានដូចភ្លៀងរលឹម ដើម្បីឲ្យស្របទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញឲ្យអនុវត្តរយះកន្លងមកនេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button