ព័ត៌មានជាតិ

លោក សិទ្ធិ ឡោះ ដឹកនាំក្រុមការងារឃុំតាបែន នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាវត្តតាបែនក្នុងស្រុកស្វាយចេក

(បន្ទាយមានជ័យ) នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មការ ខ.២៧ និងក្រុមការងារឃុំតាបែន បាននាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារ បរិក្ខាជាច្រើនមុខ ដែលជារបស់   ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម ឌិត ទីណា អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្ត ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តតាបែន ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ទេយ្យវត្ថុរបស់ឯកឧត្តម កែ គឹមយ៉ាន និងឯកឧត្តម ឌិត ទីណា សម្រាប់ប្រគេនព្រះសង្ឃរួមមាន: ទៀន ១ គូរ ,អង្ករ ចំនួន៥០ គីឡូក្រាម ,ស្លាដក១ ,ទឹកសុទ្ធវីតាលចំនួន ០៥កេស ,ទឹកត្រីចំនួន៥យួរ ,មីចំនួន ០៥ កេសតូច និងបច្ច័យចំនួន ២,៥០០, ០០០រៀល(ពីរលានហាសិបមុឺនរៀល) ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនាជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម និងិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។

ព្រះសង្ឃត្រូវនៅក្នុងទីវត្តអារាមរយៈពេល៣ខែ ក្នុងរដូវធ្លាក់ភ្លៀង និងមិនអនុញ្ញាតឲ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុង រយៈពេល ៧ថ្ងៃ។ ពិធីបុណ្យនេះចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button