ព័ត៌មានជាតិ

ឯកឧត្តមអភិស​ន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋលេខា​ធិការ និងអនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ពង្រឹង​គុណភាពការងារទទួលបន្ទុក

(ភ្នំពេញ)៖ក្នុងពិធីប្រ​កាសចូលកាន់​មុខតំណែងរដ្ឋលេ​ខាធិការថ្មី ចំនួន ៤រូប នារសៀលថ្ងៃទី១៦ ខែក​ក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ បានជំរុញឱ្យឯ​កឧត្តម លោកជំទាវ ជារដ្ឋលេ​ខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទាំងអស់ យកចិត្ត​ទុកដាក់ពង្រឹងគុណភាពការងារ ដែលខ្លួនទទួលបន្ទុកតាមអគ្គនាយកដ្ឋាន ឬអង្គភាពពា​ក់ព័ន្ធចំណុះ​ក្រសួងមហាផ្ទៃ ហើយអង្គភាពជំនាញទាំងអស់ ក៏ត្រូវតែគោរពឋានានុក្រមការងារ មតិយោ​បល់ និងការណែនាំទម្រង់ទិសពីថ្នាក់ដឹកនាំទទួលបន្ទុក។

ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា តួនាទីជារ​ដ្ឋលេខាធិការក្ដី អនុរដ្ឋលេខាធិការក្ដី ដែល​ទទួលភារកិច្ចជួយរដ្ឋមន្ត្រីលើកិច្ចការក្នុងវិស័យមហាផ្ទៃ មិនអាចធ្វើត្រឹមតែការងារគ្រីស ឬចុះហ​ត្ថលេខា ចម្លងឯ​កសារនានា​ពីអង្គភាពជំនា​ញឡើងមករដ្ឋមន្រ្តី នោះ​ទេ ពោលគឺត្រូវ​តែមាន​ការទទួលខុសត្រូវកម្រិត​នយោបាយ ដើម្បីធានាថា កិច្ចការ ឬសំណើ​ទាំងឡាយរ​បស់អង្គភាពដែ​លខ្លួនទទួល​បន្ទុក បានធ្វើ និងលើកមក គឺពិតជាត្រឹមត្រូវតាមច្បាប់ គោលការណ៍ ដើម្បីបម្រើផល​ប្រយោជនជាតិ និងប្រជាជន។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុខា ក៏បានណែនាំរដ្ឋលេខាធិការទទួលបន្ទុក ដឹកនាំអ​នុរដ្ឋលេ​ខាការ សម្របសម្រួលជាមួយថ្នាក់​ដឹកនាំអគ្គនាយកដ្ឋាន ឬអង្គភាព ដែលខ្លួនទទួលបន្ទុក រៀបចំផែនការតាមដានការងារក្នុងវិស័យរបស់ខ្លួន ឱ្យបានច្បាស់លាស់ និងត្រូវ​លើកកម្ពស់​បរិយាកាស​នៃការបំពេញការងារប្រកបដោ​យភាពចុះសម្រុងគ្នា ពីព្រោះតួនាទី និងភារកិច្ចរបស់​គ្រប់តួអង្គនៅក្រសួង​មហាផ្ទៃ គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅរួម គឺធានាជូនប្រមុខរាជរដ្ឋាភិបាល និងប្រជាជននូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិ​ភាពសង្គម និងសេវា​សាធារណៈផ្សេងៗប្រកបដោយគុណភាព

សូមបញ្ជាក់ថា រដ្ឋលេខាធិការថ្មី ចំនួន ៤រូប នៃក្រសួងមហាផ្ទៃ ដែលត្រូវបានប្រកាស និងប្រគ​ល់ភារ​កិច្ច​នាថ្ងៃនេះ រួមមាន៖ ឯកឧត្តម គង់ សោភ័ណ្ឌ ទទួលជួយទៅលើការងារអគ្គលេខាធិការដ្ឋាន ជាមួយឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម ងួន រតនៈ ទទួលជួយ​លើការងារប្រឆាំងការជួញដូរមនុស្ស ជាមួយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងឯកឧត្តម អ៊ូច ភា រួម​ទាំងឯកឧត្តម ស្វាយ សំអ៊ាង ទទួលជួយលើ​ការងារលេខាធិការដ្ឋា​នអនុវត្តគោលនយោ​បាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជាមួយឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button