ព័ត៌មានជាតិ
រដ្ឋបាលខេត្តប៉ៃលិន សម្រេចរុះរើសំណង់របស់រដ្ឋ អតីតមណ្ឌលចត្តាឡីស័កមួយកន្លែងនៅស្រុកសាក្រៅ
(ប៉ៃលិន) កាលពីប៉ុន្មានឆ្នាំមុនរដ្ឋបាលខេត្តប៉ៃលិនបានរៀបចំកសាងមណ្ឌលចត្តាឡីស័កជាច្រើនកន្លែង កន្លែងខ្លះធ្វើនៅតាមសាលារៀននិងកន្លែងខ្លះទៀតកសាងនៅសៃឡូទិញកសិផលដែលទុកទំនេរ នេះជាការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដើម្បីបញ្ជៀសបញ្ហាជម្ងឺកូវិដ១៩ បានដោយជោគជ័យ ក្រោយពីបញ្ចប់មណ្ឌលចត្តាឡីស័កខ្លះក៏បានរុះរើរួចរាល់ហើយ ចំណែកកន្លែងខ្លះក៏មិនទាន់រុះរើនៅឡើយជាក់ស្តែង នៅរសៀលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៤។លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការរុះរើសំណង់របស់រដ្ឋនៅអតីតមណ្ឌលចត្តាឡីស័កអតីតសៃឡូ លោក ម៉ៅ ស្ថិតនៅឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីទុកជាសម្បត្តិរដ្ឋសំរាប់បំរើពលរដ្ឋទូទៅក្នុងខេត្តប៉ៃលិនបន្តទៀត៕