ព័ត៌មានជាតិ

ជនបរទេស២នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវ​អាវុធហត្ថ​ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ )៖ក្រោយពីទទួល​បានព័ត៌មានពីសន្តិសុខថា មានករណីលក់គ្រឿងញៀន​នៅចំ​ណុចកា​សុីណូនាគទិព្ធ ស្ថិតក្នុងភូមិ​ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅវេលា​ម៉ោង០​០និ​ង៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូ​លដ្ឋានក​ងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះដល់​ចំណុចកើត​ហេតុ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បានចំនួន០២នាក់ ១ឈ្មោះ ធី អ៊ុកលឺម ហៅ រិ ​ភេទស្រី អាយុ២៤ឆ្នាំ (ជនជាតិវៀ​តណាម) មុខរបរអ្នក​បកប្រែ បច្ចុប្បន្ន​ស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល  ក្រុង​ប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់), ឈ្មោះ ឈិន ជូជូ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរ​បរមិ​នពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល  ក្រុងប៉ោយប៉ែត(​ជួញដូរ រក្សាទុក និងប្រើប្រាស់)

ក្នុងប្រតិបត្តិការនោះកម្លាំងបានចា​ប់យកវត្ថុតាងរួមមា​ន៖ គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់ពណ៌ស (កេតា​មីន) ចំនួន០៨ថង់កិប ស្មើនឹងទម្ងន់១៦៨,១០ក្រាម, កញ្ចប់ម្ស៉ៅរូបតុក្កតាឆ្មារពណ៌ផ្ទៃមេឃ (អ៊ិចស្តាស៊ី) ចំនួន១កញ្ចប់ ទម្ងន់ ៧០៨,៨០ក្រាម, កញ្ចប់ម្ស៉ៅរូបផ្លែស្ត្របឺរីពណ៌ខៀវ (អ៊ិចស្តាស៊ី) ចំនួន ១៥កញ្ចប់ ទម្ងន់ ១៩៣,៣០ក្រាម, កញ្ចប់ម្សៅរូបសេះពណ៌ក្រហម (អ៊ិចស្តាស៊ី) ចំនួន ០៦កញ្ចប់ ទម្ងន់ ៣២,៨០ក្រាម, ម្ស៉ៅម៉ត់ពណ៌ទឹកដោះគោ (សង្ស័យជាសារធាតុញៀន) ចំនួន ០២កញ្ចប់ ទម្ងន់ ៧១,៣០ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌បៃតងចាស់ (សង្ស័យជាសារធាតុញៀន) ចំនួន ០៣កញ្ចប់ ស្មើនឹង៣២គ្រាប់ ទម្ងន់៤០,៨០ក្រាម, ទូរស័ព្ទ ចំនួន០២គ្រឿង(ម៉ាកIPhone-X ពណ៌ខ្មៅ, ម៉ាកOPPO ពណ៌ទឹកប៊ិច) រួមនឹងវត្ថុតាងមួយចំនួនទៀត ហើយនាំម​កកាន់មូលដ្ឋានកង​រាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយត្រី៍ នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំ ជនសង្ស័យទាំង២នាក់​បានឆ្លើយសារភាព​ថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុក ដើម្បីលក់ផង និងប្រើប្រាស់​ដោ​យខ្លួនឯងផង។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរា​ជអា​វុធ​ហត្ថក្រុង​កសាងសំណុំរឿងបញ្ជូនទៅ​កាន់បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់​ការបន្ត​តាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបប​ទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំង២នា​ក់រួមនឹងវត្ថុតាង ត្រូវបាន​បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្ត​តាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button