ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ពាក់ព័ន្ធករ​ណី​លួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវ​អាវុធ​ហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ )៖យោងតាមបណ្តឹងរប​ស់ជនរងគ្រោះឈ្មោះ ជិញ រដ្ឋា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ថានៅវេលាម៉ោង​១៩និង៤០នាទី ថ្ងៃទី១៩ ខែកក្ក​ដា ឆ្នាំ២០២៤ មាន​ចោលួចស​ម្ភារៈគ្រឿងចម្លាក់ថ្ម នៅចំណុចភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះ​នេត្រព្រះបន្ទាប់ពីទ​ទួលបានបណ្តឹង​របស់ជនរងគ្រោះកម្លាំង​មូលដ្ឋានកងរាជអាវុធហ​ត្ថស្រុកព្រះ​នេត្រព្រះ ដឹកនាំដោយ​លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះទៅដល់​ទីតាំងកើតហេតុខាងលើ និងធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង២០និង២០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ទើបឃាត់ខ្លួន​បានជនសង្ស័យ​ចំនួន០២នាក់ឈ្មោះថា វុទ្ធា ភេទ​ប្រុស អាយុ៣៤ឆ្នាំ,ឈ្មោះរឿន សីហា ភេទប្រុស អាយុ២៧ឆ្នាំ ជនសង្ស័យទាំង២នាក់ បច្ចុប្បន្នរ​ស់នៅ​ភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យ​កវត្ថុតាងរួម​មាន៖ ១.ម៉ូទ័រកាត់ថ្ម ចំនួន ០១ គ្រឿង, .ខ្សែភ្លើងប្រវែង២៤ម៉ែត្រ ចំនួន ០១ ដុំ, .អំពូលហ្វា  ចំនួន ០១គ្រឿង។ បន្ទាប់មកកម្លាំងបាននាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីសួរនាំ​តាមនីតិវិធី និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា ក្រោយឃា​ត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួ​ចសម្ភារៈ​គ្រឿងចម្លាក់ថ្មរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវ​ត្ថុតាងជា​ក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កសាងសំណុំរឿងបញ្ជូនទៅ​កាន់បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុ​វត្តតាមនីតិវិធី។ ចំណែកសម្ភារៈជាវត្ថុតាងបានប្រគល់ជូនជនរងគ្រោះវិញហេីយដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button