ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ត្រីសង្ឃ ប្រជាពលរដ្ឋ ក្នុងខេត្តប៉ៃលិន នាំគ្នាដូរប្រូហ្វាលតាមបណ្តាញស​ង្គម អបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន

ប៉ៃលិន ៖ ដើម្បីអបអរ​សាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន ដែលនិងខិតជិតចូលមកដ​ល់នាពេលខាងមុខ គេសង្កេតឃើញថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ត្រីសង្ឃ ប្រជាពលរដ្ឋ ក្នុងខេត្តប៉ៃលិន បាននាំគ្នាដូរប្រូហ្វាលតាមបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម ដើម្បីបង្ហាញការគាំទ្រ យ៉ាង​ពេញ​ទំហឹ​ងនូវគម្រោងដ៏ធំ របស់កម្ពុជាមួយនេះ ខណៈគម្រោងនេះ នឹងផ្តល់អត្ថប្រយោ​ជន៍យ៉ា​ងធំធេង ដល់ប្រជាជន និងប្រទេសកម្ពុជាទាំងមូលនោះផងដែរ។

សូមបញ្ជាក់ថា គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈគម្រោងយក្សមួយនេះត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានចូលរួម​អបអរសាទរ និងប្រកាសគាំទ្រយ៉ាងពេញទំហឹង ថែមទាំងត្រៀមខ្លួនវាយជួង ទូងស្គរ និងរគាំងក្នុង​ថ្ងៃបើកការដ្ឋានសាងសង់ដែរនោះ

គម្រោង«ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែ​កតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ,៧០០លា​នដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។ ចាប់តាំងពីរាជរដ្ឋាភិ​បាលប្រកាសជាផ្លូវ​ការចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេ​ងគាំទ្រ​យ៉ាងកងរំពងដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចគម្រោងព្រែកជីកនេះឱ្យទាល់តែបាន។ ការគាំទ្រគម្រោងព្រែកជីកដ៏មានសារសំខាន់មួយនេះ បានក្លាយជាចលនាជាតិយ៉ាងធំទូលំទូលាយ និងបានបង្ហាញឱ្យ​ឃើញពីមហាសាមគ្គីជាតិផ្ទៃក្នុងខ្មែរយ៉ាងរឹងមាំ។ គម្រោងព្រែកជីកហ្វូណ​នតេជោមានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាពោលគឺ វាអាចកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែលអំណោយផលដល់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា ពោលគឺអាចប​ង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើនជាដើម។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមស​ត្វផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button