ព័ត៌មានជាតិ

ឯកឧត្ដម អ៉ី ឈាន ប្រធានក្រុមការ​ងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន សំណេះសំណា​លជាមួយសា​សនិកឥស្លាម ក្នុងឱកាសស្រា​យបួសខែរ៉ាម៉ាដន ខេត្តប៉ៃលិន

(ប៉ៃលិន)៖នៅព្រឹក​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម ​ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការ​ពារ​ជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តប៉ៃលិន ឯកឧត្ដម សៅ សារ៉ាត់ តំណា​ងរាស្រ្តមណ្ឌលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលនៃ​គណៈអភិ​បាលខេ​ត្តប៉ៃលិន បានអញ្ជើ​ញជួបសំណេះសំណាលស្រាយបួស ខែរ៉ាម៉ាឌន ជាមួយប​ងប្អូនខ្មែរ​ឥស្លាម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល​រងខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាព អភិបាល អភិបាល​ក្រុងស្រុក និងបងប្អូន​ខ្មែរឥស្លាម ទូទាំ​ងខេត្ត នៅវិហា​រហា​យ៉ា​ទុលអ៊ី​ស្លាម ស្ថិតក្នុង​ភូមិបរ​ឌិននៀវ សង្កា​ត់​ប៉ៃ​លិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ថ្លែងក្នុងពិធីនេះ ឯកឧត្ដម អ៊ី​ ឈាន បាននាំ​បណ្តាំផ្ញើ​សាកសួរសុ​ខទុក្ខពីសំ​ណាក់សម្តេចតេជោ ហ៊ុន សែន និ​ងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេច​ទាំងទ្វេរ តែងតែយកចិត្តទុក​ដា​ក់ពីជី​វភាព សុខុមាល​ភាពគ្រ​ប់កាលៈទេសៈ ដោ​យមិន​បណ្តោ​យអោយ​បងប្អូ​នណាម្នាក់ស្លាប់​ដោយ​សារដាច់​ស្បៀងអាហារ ដោយ​សម្តេចមិនបាន​ដឹង និងមិនបាន​ដោះស្រាយនោះឡើយ ។ឯកឧត្តមបន្តថា ពិធីសំ​ណេះសំ​ណាលនាពេល​នេះ ធ្វើឡើងដើ​ម្បីបង្កើន ភា​ពស្និទ្ធ​ស្នាល រវាងថ្នាក់ដឹ​កនាំ ជាមួយ​បងប្អូនប្រ​ជា​ពលរដ្ឋទាំងអស់ ដោយមិ​នមានការប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរឡើ​យ។

ក្រោមកា​រដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជាណា​ចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ប្រទេស​ជាតិយើងមានការអភិវឌ្ឍ ជាបន្តបន្ទាប់​ក្នុង​ល្បឿន គួរអោ​យ​មោទនភាពបំផុត​។ដោយឡែក ទឹកដីខេត្តប៉ៃ​លិន របស់យើង ក៏​មានឱកាស​ដ៏ប្រពៃ ពី​សន្តិភាព ស្ថិរភាព​នយោបាយ ដោ​យបាន​ទទួលនូវ​សមិទ្ធផលធំៗ ជាបន្តបន្ទាប់ ។

ចំពោះហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ត្រូវបាន​កសាង និងកែ​លម្អ ជាបន្តប​ន្ទាប់ រួមមានផ្លូវក្នុងទីរួមខេត្ត និ​ងផ្លូវ​ជនបទ សួនច្បារ សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព អគាររដ្ឋ​បាល សោភណ្ឌភាព ទីប្រជុំ​ជន ក្នុងក្រុងប៉ៃ​លិន ព្រម​ទាំងរមណី​យដ្ឋានប្រវត្តិសាស្ត្រ និង​រមណី​យដ្ឋានធម្មជាតិនានា សំ​ដៅ​ប្រែក្លាយទឹកដី​ខេត្តប៉ៃ​លិន ជាទឹកដី​នៃកា​រទាក់ទា​ញភ្ញៀវទេសចរណ៍ ប្រកបដោយ ភាពស្រ​ស់បំ​ព្រង និងផាសុកភាព។

ហេតុដូចនេះ ដើម្បីបន្ត​នូវសុខសន្តិភាព​ ស្ថិរភាពនយោបាយ ដែល​កម្ពុជាទទួលបាន នាពេល​កន្លង​មក សូម​ណូមពរដល់ប​ងប្អូនមានវត្ត​មាននា​ពេលនេះ និ​ងផ្សព្វផ្សាយ​ដល់សមាជិក ក្នុងគ្រួសារ សហគ​មន៍ ដែលគ្រប់អា​យុបោះឆ្នោត ចូលរួម​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិ​ទី៥ នាថ្ងៃទី០៥ ខែ​មិថុនា ឆ្នាំ២០២២​ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសសំណេះសំណាលនាពេលនោះឯកឧត្ដម បាននាំមកនូវស្បៀងអាហារមួយចំនួន សម្រាប់​ផ្តល់ជូនក្នុ​ងមួយគ្រួសារៗ អង្ករ មី ទឹកដោះ​គោ ទឹកក្រូចដប ដំណាប់ល្មើ និងថវិកាមួយចំនួន និង​បានជូនពរដល់បងប្អូនសាសនិកខ្មែរឥស្លាមទូទាំងខេត្ត សូមជួបប្រទះតែសេចក្តីមេត្តា ករុណា សេចក្តី​សុខ​សន្តិភាព សេចក្តីចម្រុងចម្រើន និង សុខដមរម្យនា ពីព្រះអា​ឡោះជានិច្ចនិរន្តរ​រហូតត​រៀង​ទៅ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button