ព័ត៌មានជាតិ

ក្រុមការងារស​.ស.យ.ក ខេត្តប៉ៃលិន បាននាំគ្នាចុះ​ជួយប្រមូល​កសិផល​ប្រជាពលរ​ដ្ឋនៅស្រុក​សាលាក្រៅ

(ប៉ៃលិន)៖នៅរដូវវស្សាភ្លៀងធ្លាក់ខ្លាំងនៅ​ទូទាំងប្រទេសខេត្ត ខ្លះក៏បាន​ជនលិចដំ​ណាំរបស់ក​សិករ​ជាបណ្តើរៗ​ចំណែកខេត្តប៉ៃ​លិននៅមិនទា​ន់មានភ្លៀងធ្លាក់​ខ្លាំង បណ្តាលអោយជន់​លិចនៅឡើយទេ​តែ​ដើម្បីបង្ការនិងប្រុងប្រយ័ត្នទុកជា​មុន នៅរសៀល​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន​និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានចាត់​កម្លាំង​យុវជន​ស...​.មូលដ្ឋានឃុំទាំងបួន នៃស្រុកសាលាក្រៅ និងស....វិស័​យផែនកា​រចូលរួមជាមួយរដ្ឋបាល​ខេត្ត ចុះជួយប្រ​មូល​ផលដំណាំឆៃថាវ និងដំណាំពោតបារាំង របស់ប្រជាពល​រដ្ឋ រស់នៅភូមិកោះកែវ ស្រុកសាលាក្រៅ ដែលខ្វះខាតកម្លាំ​ងពលកម្មក្នុង​ការប្រមូលផល​ក្នុងរដូវវ​ស្សា​នេះ។

ជាមួយសកម្មភាពរ​បស់យុវជនស្ម័គ្រចិត្ត ស ស យ ក មានភាព ស្វាហាប់និងទទួលខុសត្រូវ​ខ្ពស់​ប្រកបដោយឆន្ទ:មនុស្សធម៌បំផុត។ក្នុងការប្រមូលផលនេះជំ​ទាវបានស្រីមុំក៏បានចាត់​អោយតំណាង​ជួយទិ​ញកសិផលដែលប្រមូលបានទាំងអស់ក្នុងតំលែទីផ្សារ។

ប្រជាពលរដ្ឋមាន​ការរីករាយសប្បាយចិត្តជាខ្លាំងដោយបា​នក្រុមការងារសសយក ចុះជួយប្រមូលផ​លដំណាំរបសើ​ពួកគាត់និងបានជួយទិញយកទាំងអស់ថែមទៀត ហើយពួកគាត់បានថ្លែងអំណ​រគុណដល់លោកជំទាវបានស្រីមុំ និងក្រុមការងារយុវជ​នសសយកទាំងអស់​មានសុខភាពម៉ាំមួន​កម្លាំង​ពលំបរិបូណ៌ជោគជ័យគ្រប់ភារកិច្ច៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button